Category: ទេសចរណ៍

អាជ្ញាធរ​ជាតិ​អប្សរា​ថា​ការធ្វើ​របង​នៅ​អង្គរ​គឺ​គម្រោងការ​របស់​រដ្ឋ​!

សៀមរាប​៖ មន្ត្រីជាន់ខ្ពស់​របស់​អា​ជ្ញា​ធរ​ជាតិ​អប្សរា បានឱ្យដឹងថា ការបោះ​បង្គោលរបង​ហ៊ុមព័ទ្ធ​ដី​នៅ​សួន​រុក្ខជាតិ​អង្គរ ជា​គម្រោង​របស់​រដ្ឋ​សុទ្ធសាធ សម្រាប់​បម្រើឱ្យ​ប្រយោជន៍​សាធារណៈ ។ ការបំភ្លឺ​នេះ​បន្ទាប់ពី​មាន​បណ្តាញ​សង្គម​តិកតុក​មួយ​ផ្សាយ​មួយ​“​ក្រុមហ៊ុន​ដែល​ទទួលបាន​សិទ្ធិ​អភិវឌ្ឍន៍​លើដី​ក្នុង​តំបន់​អង្គរ​ចាប់ផ្ដើម​ធ្វើ​របង​ហ៊ុមព័ទ្ធ​ហើយ ដោយ​ជ្រោក​ក្រោម​ស្លាក​អាជ្ញាធរ​អប្សរា ចូលរួម​សោកស្តាយ​ផង​កូន​ខ្មែរ​” ។a absara wall1 ​លោក ឡៃ ប៉ូ​ទី អនុប្រធាននាយកដ្ឋាន​គ្រប់គ្រង​ទឹក ព្រៃឈើ និង​ហេដ្ឋារចនាសម្ព័ន្ធ នៃ​អាជ្ញាធរ​ជាតិ​អប្សរា…

សត្វព្រៃទន្សោងចំនួន០២ក្បាល បានបង្ហាញខ្លួន នៅក្បែរព្រៃសហគមន៍ព្រៃឈើចង្រ្កានរយ

ខេត្តសៀមរាប៖ គណ:កម្មការគ្រប់គ្រងសហគមន៍ព្រៃឈើចង្ក្រានរយ នៃស្រុកវ៉ារិន ខេត្តសៀមរាប ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ បានដើរល្បាត បានជូបសត្វព្រៃ (ទន្សោងចំនួន០២ក្បាល) នៅក្បែរព្រៃសហគមន៍ព្រៃឈើចង្រ្កានរយដែលពួកវាចេញមករកស៊ីស្មៅ និងផឹកទឹកតាមដងអូរនានា។បើមានបងប្អូនបានឃើញ សត្វទន្សោង ដ៍កម្រនះ សូមមេត្តាជួយរាយការណ៍ មករដ្ឋបាលព្រៃឈើសៀមរាប ជាពិសេស សូមផួយការពារទាំងអស់គ្នាដើម្បី ជាផលប្រយោជន៏ប្រទេសជាតិយើង។សហគមន៍អេកូទេសចរណ៍ចង្ក្រានបានរម្លឹកថា ៖…

ភ្ញៀវទេសចរជាង១ម៉ឺននាក់ បានមកទស្សនាព្រឹត្តការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ ព្រឹត្តិការណ៍សមរាត្រី ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចំនួនជាង១ម៉ឺននាក់ បានក្រោកមកតាំងពីម៉ោង៥ព្រឹក ដើម្បីរង់ចាំទស្សនាព្រឹត្តិការណ៍ព្រះអាទិត្យរះឡើងកាត់តាមកំពូលកណ្តាល នៃប្រាសាទអង្គរវត្ត។ដោយសារអាកាសធាតុនាព្រឹកព្រលឹមនេះ មានអំណោយផលល្អ ទេសចរអាចទស្សនា និងផ្តិតយកទិដ្ឋភាពថ្ងៃរះ គួរទីជាគយគនបានយ៉ាងរីករាយ។សូមបញ្ជាក់ដែរថា ព្រឹត្តិការណ៍សមរាត្រី (Equinox) តែងតែកើតមាន២ដង ជារៀងរាល់ឆ្នាំ គឺនៅរដូវប្រាំង…

ឆ្នេរសមុទ្រកម្ពុជាឆក់បេះដូង ! តំណាងបវរកញ្ញា Universal Women ៥០ប្រទេស ដោយកោតសរសើរពីភាពស្រស់ស្អាត និងការអភិវឌ្ឍរបស់កម្ពុជា

ខេត្តព្រះសីហនុ ៖ ឆ្នេរសមុទ្រកម្ពុជាប្រៀបដូចជាឋានសួគា៍ដួងចិត្ត ឆក់បេះដូងភ្ញៀវជាតិ អន្តរជាតិ ! ពេលនេះ ! តំណាងបវរកញ្ញាចំនួន ៥០ ប្រទេស បានបង្ហាញការចាប់អារម្មណ៍ចំពោះដំណើរការអភិវឌ្ឍរីកចម្រើន ជាពិសេសចាប់អារម្មណ៍ចំពោះភាពស្រស់ស្អាតរបស់ប្រទេសកម្ពុជា ដោយមានទាំងប្រាង្គប្រាសាទ និងសម្បត្តិធម្មជាតិ ដូចជាដីកោះដែលមានឆ្នេរខ្សាច់យ៉ាងស្រស់ស្អាត។ ពិតជាឆក់បេះដូងពួកគាត់ និងនាំយកព័ត៌មានដ៏ល្អនេះប្រាប់ដល់ពិភពលោកថា ៖ កម្ពុជា…

សារព័ត៌មានអូស្ត្រាលី​ ចុះផ្សាយកម្ពុជាថា ជាស្ដេចត្រាញ់ទេសចរណ៍ថ្មីកំពុង​ស្រូបទាញភ្ញៀវអន្តរជាតិនៅអាស៊ាន

ខេត្ត​សៀមរាប​៖​ បើយោងតាមការចេញផ្សាយដោយសារព័ត៌មានអូស្ត្រាលី The Sydney Morning Herald កាលពីដើមខែមីនាថ្មីៗនេះថា៖ ព្រះរាជាណាចក្រកម្ពុជា​ បានជាប់ឈ្មោះជាមួយប្រទេសថៃ និងវៀតណាមក្នុងនាមជាស្ដេចត្រាញ់មានតំបន់ទេសចរណ៍ថ្មីៗ និងគួរឲ្យទាក់ទាញដល់ភ្ញៀវទេសចរបរទេសឲ្យហោះមកគយគន់ទស្សនាប្រចាំតំបន់អាស៊ាន ។ជាក់ស្ដែង​នៅក្នុងខ្លឹមសារនៃអត្ថបទដែលមានចំណងជើង “Forget Thailand and Vietnam: South-East Asia’s enticing new…

ភ្ញៀវទេសចរបរទេស ៤៦៣នាក់ធ្វើទស្សនកិច្ចព្រះរាជា ណាចក្រកម្ពុជា តាមច្រកកំពង់ផែសមុទ្រក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ ភ្ញៀវទេសចរបរទេសចម្រុះជាតិ សាសន៍ ៤៦៣នាក់ បានធ្វើដំណើរតាមនាវាទេសចរណ៍ SEA BOURN ENCORE ចូលចតធ្វើ ទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា តាមច្រកកំពង់ ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព នាព្រឹកថ្ងៃចន្ទ ២កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧…

អបអរសាទរ ទិវាសត្វព្រៃពិភពលោក ៣ មិនា៖ កម្ពុជាបាននិងកំពុងពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សសត្វព្រៃកម្រ

ភ្នំពេញ៖ ដើម្បីចូលរួមអបអរសាទរ ទិវាសត្វព្រៃពិភពលោក ថ្ងៃទី ៣ មីនា ឆ្នាំ២០២៤ ក្រសួងបរិស្ថាន បានបង្ហាញពីការគ្រប់គ្រងធនធនធម្មជាតិ ជាពិសេសអភិរក្សសត្វព្រៃ នៅកម្ពុជា សំដៅលើកកម្ពស់ការយល់ដឹងរបស់មហាជនអំពីមរតកធម្មជាតិ ដ័មានតម្លៃសម្រាប់មនុស្សជាតិ។លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា កម្ពុជាយើងមានតំបន់ការពារធម្មជាតិចំនួន ៧៣កន្លែង មានផ្ទៃដីជាង៧លានហិចតាស្មើនឹង៤០%…

ក្រសួងទេសចរណ៍ ៖ កន្ត្រកហោះយក្សបើកដំណើរការធម្មតាវិញហើយ!

ខេត្តសៀមរាប ៖ បុណ្យទន្លេនៅសៀមរាប ថ្ងៃ១៥ ដល់១៦ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះកុំភ្លេចឆ្លៀតទៅជិះ កន្ត្រកហោះយក្សលេងបាន មើលទេសភាពក្រុងសៀមរាបពេលថ្ងៃរៀបលិច និងពេលរាត្រី។ នេះជាការបញ្ជាក់ពីខាង ក្រសួងទេសចរណ៍ នៅថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២៤ ។ខេត្តសៀមរាប គឺជាខេត្តមួយដែលមានសក្តានុពលវិស័យទេសចរណ៍ ក្រៅពីប្រាសាទ សៀមរាបមានតំបន់ទេសចរណ៍ជាច្រើនកន្លែងទៀតដែលរង់ចាំទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ…

រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញចុះសួរសុខទុក្ខអ្នកចម្ការក្រូចថ្លុង ចង់ដឹងប្រវត្តិនៃ«កោះទ្រង់»

ភ្នំពេញ ៖ ចម្ការក្រូចថ្លុងរបស់លោកគ្រូ សោម ស៊ា នៅលើកោះទ្រង់ ខេត្តក្រចេះ។ ក្រូចថ្លុងកោះទ្រង់មានរសជាតិឆ្ងាញ់ត្រូវបានចាត់ជាផលិតផលសម្គាល់ភូមិសាស្ត្រ GI។ តាមលោកចៅសង្កាត់កោះទ្រង់, កោះទ្រង់មានឈ្មោះដំណាលមកថា កាលពីព្រេងនាយ មានព្រះមហាក្សត្រមួយព្រះអង្គបានយាងមកកម្សាន្តនៅលើកោះនេះ ហើយក៏បានបាត់ព្រះទម្រង់ (ចិញ្ជៀន) ហើយតំណររៀងមកក៏បានហៅថាកោះទ្រង់ៗមក។ នេះជាប្រសាសន៍ លោក នេត្រ ភក្រ្តា…

តំបន់ទេសចរណ៍កោះហានតាមដងទន្លេមេគង្គ

ខេត្តស្ទឹងត្រែង ៖ ស្ថិតនៅឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដោយធ្វើដំណើរចេញពីខេត្តស្ទឹងត្រែង ឆ្លងកាត់ស្ពាន សេកុង ចម្ងាយប្រមាណជា ២៤ គីឡូម៉ែត្រ និងទៅដល់កំពង់ចម្លង សហគមន៍ទេសចរណ៍ កោះហាន។ប្រជាជននៅសហគមន៍អេកូទេសចរណ៍សម្រស់កោះហាន បានទាញសក្ដានុពលធម្មជាតិនៅតាមដងទន្លេមេគង្គលើ រួមផ្សំជាមួយប្រពៃណីដូនតា ភាពប៉ិនប្រសប់ក្នុងការធ្វើម្ហូបអាហារ ព្រមទាំងចំណេះជំនាញបន្ថែមផងដែរ មកបម្រើឱ្យវិស័យអេកូទេសចរណ៍…