Month: March 2024

ឃាត់ខ្លួនស្រ្តី២នាក់ បញ្ជូនទៅកាន់តុលាការ និងរំដោះនារីរងគ្រោះចំនួន០៩នាក់ ពាក់ព័ន្ធករណីប្រព្រឹត្តិ អំពើសញ្ចារកម្ម

ភ្នំពេញ៖ នគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានសហការជាមួយនឹងកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករារហូតឈានដល់ការឃាត់ខ្លួនស្ត្រីពីរនាក់ម្ដាយនិងកូនប្រសារដែលជាម៉ែយ៉ែម ហើយរំដោះខ្លួននារីរងគ្រោះបានចំនួន០៩នាក់ (ជាអនីតិជន០៨)ពាក់ព័ន្ធនឹងករណីប្រព្រឹត្តអំពើសញ្ចារកម្ម ។ប្រតិបត្តិការនេះបានធ្វើឡើងនៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ ២០២៤ ដោយមានការណែនាំពីលោក ឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរងទទួលដឹកនាំការងារការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ ដឹកនាំដោយ លោកវរៈសេនីយទោ ហាក់ លី នាយការិល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន…

មិនអនុញ្ញាតឱ្យទិញលក់ត្រី និងធនធានជលផលទឹកសាបទាំងឡាយណា ដែលកំពុងរងគ្រោះថ្នាក់ជិតផុតពូជនោះឡើយ!

ខេត្តក្រចេះ ៖ មន្ត្រីរដ្ឋបាលជលផលខេត្តក្រចេះ សហការជាមួយមន្រ្តីនគរបាល បានពិនិត្យ និងផ្សព្វផ្សាយ ធ្វើការណែនាំដល់អាជីវករលក់ត្រីផ្សារក្រចេះ មិនអនុញ្ញាតឲ្យទិញលក់ត្រី និងធនធានជលផលទឹកសាបទាំងឡាយណា ដែលកំពុងរងគ្រោះថ្នាក់ជិតផុតពូជនោះឡើយ! ការចុះណែនាំបានធ្វើឡើងនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ ម្សិលមុិញ។សូមបញ្ជាក់ថា ៖ យុទ្ធនាការនេះ ក៏បានកើតឡើង ក្រោយពេលថ្មីៗនេះ លោក ខៀវ…

ក្រសួងវប្បធម៌៖​ អំពាវនាវឱ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវរកអ្នកបង្កើតរូបភាពកាត់ត និងសុំកុំចែករំលែកបន្ត

ភ្នំពេញ​៖​ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅព្រឹកថ្ងៃ​អាទិត្យ​ទី៣១ ខែមីនា ឆ្នាំ២០២៤នេះ បានអំពាវនាវឱ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវរកអ្នកដែលបានបង្កើតនូវរូបភាព នារីស្លៀកពាក់ខើចខ្លី កាន់ទង់ជាតិថៃ ជាន់ព្រះកេសបដិមា នៅមុខប្រាសាទអង្គរវត្ត អមដោយចំណងជើងថា៖ “ការសរសេររបស់គេមានន័យថា “ប្រជាជនខ្មែររស់នៅក្រោមជើងសៀមជារៀងរហូត”។” បន្ទាប់ពីការបង្ហោះ និងការចែករំលែកតៗគ្នា របស់មហាជន។ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បញ្ជាក់ថា៖ “រូបភាព…

រុស្ស៊ីបាននិយាយថា ជនសង្ស័យភេរវជនក្រុងម៉ូស្គូបានសារភាពថាមានជាប់ពាក់ព័ន្ធនឹងអ៊ុយក្រែន

ការវាយប្រហារភេរវកម្មនៅទីក្រុងម៉ូស្គូបានសម្លាប់មនុស្ស១៤៤នាក់ និងរបួសជាង៣៦០នាក់។ ជនសង្ស័យបាននិយាយថា ក្រោយការវាយប្រហារពួកគេបានរត់ត្រឡប់ទៅប្រទេសអ៊ុយក្រែនវិញដើម្បីទទួលរង្វាន់។គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ីបានបង្ហើបថា ជនសង្ស័យបានសារភាពថា ពួកខ្លួនបានធ្វើតាមការណែនាំរបស់បុរសអាថ៌កំបាំងម្នាក់ដែលបានទាក់ទងតាមរយៈ Telegram ។ពួកគេត្រូវបានសន្យាផ្តល់រង្វាន់បន្ទាប់ពីឆ្លងកាត់ព្រំដែនរុស្ស៊ី – អ៊ុយក្រែន។ FSB កំពុងស៊ើបអង្កេតថា តើអ៊ុយក្រែនមានជាប់ពាក់ព័ន្ធក្នុងការរៀបចំការវាយប្រហារដែរឬទេ។ខ្មាន់កាំភ្លើងត្រូវបានគេជឿថាមានទំនាក់ទំនងនឹងជាតិនិយមអ៊ុយក្រែន ហើយទទួលប្រាក់ពីក្រុងគៀវ។ ជនសង្ស័យម្នាក់ទៀតពាក់ព័ន្ធនឹងហិរញ្ញប្បទានត្រូវបានចាប់ខ្លួន។អ៊ុយក្រែនបដិសេធការជាប់ពាក់ព័ន្ធណាមួយ ខណៈ ISIS-K អះអាងទទួលខុសត្រូវ។ រុស្ស៊ីសង្ស័យអ៊ុយក្រែននិងបស្ចិមប្រទេសនៅពីក្រោយ បើទោះបីជាគេបដិសេធក៏ដោយ។…

រកឃើញយានយន្តល្មើសចំនួន ៣០៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស

ភ្នំពេញ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤​ បានបង្ហាញពី​លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក​ ខណៈ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ រកឃើញយានយន្តល្មើសចំនួន ៣០៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសកម្ពុជា។ក្នុងប្រតិបត្តិការនោះ​ ចំនួនគោលដៅសរុប ៧៥គោលដៅ មានយានយន្តចូលគោលដៅចំនួន ៤៧៥គ្រឿង, រថយន្តធំ ០៨គ្រឿង, រថយន្តតូច…

មិនត្រូវបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង ឬសារធាតុញៀន!​ ស្លាប់ ០៤នាក់ និងរបួសធ្ងន់ស្រាល ២០នាក់​ ក្នុង​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ថ្ងៃ​ទី​៣០​ មីនា​នេះ!

ភ្នំពេញ​៖​ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានបង្ហាញពី​ករណី​គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ​២០២៤នេះ​ បណ្តាលឲ្យមនុស្សស្លាប់ ០៤នាក់ និងរបួសធ្ងន់ស្រាល ២០នាក់​ និងបានកើតឡើងចំនួន ១១លើក។ ដូច្នេះ​គោរពពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍!​ មិនត្រូវបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង…

អ៊ុយក្រែនអាចនឹងដកទ័ពចេញ ប្រសិនបើអាមេរិកមិនរក្សាការគាំទ្រផ្នែកយោធា

នៅថ្ងៃទី 30 ខែមីនា សារព័ត៌មាន SCMP បានដកស្រង់សម្តីប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ដែលបាននិយាយថាទីក្រុង Kiev ប្រហែលជាត្រូវដកថយ ប្រសិនបើខ្លួនមិនទទួលបានជំនួយយោធាពីសហរដ្ឋអាមេរិក។ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ក្នុងអំឡុងពេលធ្វើទស្សនកិច្ចនៅទីវាល បាននិយាយថា«បើគ្មានការគាំទ្រពីសហរដ្ឋអាមេរិកទេ យើងគ្មានប្រព័ន្ធការពារដែនអាកាស គ្មានកាំជ្រួច Patriot គ្មានអាវុធសម្រាប់សង្គ្រាមអេឡិចត្រូនិក…

ទីក្រុងគៀវបានទទួលការវាយប្រហារផ្លូវចិត្តដ៏ឈឺចាប់ពាក់ព័ន្ធ F-16 ពីសម្ព័ន្ធមិត្តរបស់ខ្លួន

ទោះបីជាមានការសន្យាក៏ដោយ ក៏សម្ព័ន្ធមិត្តរបស់ទីក្រុងគៀវបានជ្រើសរើសលក់យន្តហោះចម្បាំង F-16 យកប្រាក់ជំនួសឱ្យការផ្តល់ឱ្យកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនដោយឥតគិតថ្លៃ។ការដឹកជញ្ជូនយន្តហោះចម្បាំង F-16 Fighting Falcon ដែលរង់ចាំជាយូរមកហើយរបស់អ៊ុយក្រែនត្រូវបានពន្យារពេលដោយគ្មានកំណត់។ ទោះបីជាមានការអំពាវនាវរបស់នាយករដ្ឋមន្ត្រីរបស់ប្រទេសឱ្យប្រគល់សព្វាវុធទាំងអស់ឱ្យទីក្រុងគៀវក៏ដោយ ក៏រដ្ឋមន្ត្រីការពារជាតិដាណឺម៉ាកបានជ្រើសរើសលក់យន្តហោះដើម្បីយកប្រាក់ទៅឱ្យដៃគូផ្សេងទៀត។ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុង Buenos Aires រដ្ឋមន្ត្រីក្រសួងការពារជាតិដាណឺម៉ាក លោក Troels Lund Poulsen បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយសមភាគីអាហ្សង់ទីនលោក Luis Petri…

ក្រោយទំនាក់ទំងល្អប្រសើរ ចិន បានសម្រេចលុបពន្ធពិន័យលើការនាំចូលស្រារបស់ប្រទេសអូស្ត្រាលី

ប្រទេសចិនគឺជាគោលដៅនាំចេញស្រាកំពូលរបស់អូស្ត្រាលីក្នុងឆ្នាំ២០១៩ ដែលមានទំហំលក់ចំនួន ១,១ពាន់លានដុល្លារអូស្ត្រាលី (៧១៨លានដុល្លារអាមេរិក)។ក្រោយទំនាក់ទំនងល្អប្រសើរឡើងវិញ រដ្ឋាភិបាលទីក្រុងប៉េកាំង បានលុបចោលពន្ធប្រឆាំងការលក់បង្ខូចថ្លៃ និងពន្ធប្រឆាំងការឧបត្ថម្ភធនលើស្រាអូស្ត្រាលី ដែលជាសញ្ញានៃការបញ្ចប់យុទ្ធនាការរយៈពេលបីឆ្នាំ ក្នុងការដាក់សម្ពាធពាណិជ្ជកម្មលើទីក្រុងកង់បេរ៉ា និងបង្កើនក្តីសង្ឃឹមសម្រាប់ការរស់ឡើងវិញនៃឧស្សាហកម្មស្រាអូស្រ្តាលី ដែលមានតម្លៃរាប់ពាន់លានដុល្លារ។ពន្ធពិន័យទាំងនេះ ដែលមានរហូតដល់ ២១៨% ត្រូវបានដាក់ក្នុងខែមីនា ឆ្នាំ២០២១ ក្រោយពេលដែលអតីតនាយករដ្ឋមន្ត្រីអូស្រ្តាលី លោក Scott Morrison អំពាវនាវឱ្យមានការស៊ើបអង្កេតជាលក្ខណៈអន្តរជាតិ…

យន្តហោះទម្លាក់គ្រាប់បែក Tu-95MS និង MiG-31K របស់រុស្ស៊ីបានចាប់ផ្តើមចូលរួមសមរភូមិ

កងកម្លាំងប្រដាប់អាវុធរុស្ស៊ីបានធ្វើការវាយប្រហារមីស៊ីលទ្រង់ទ្រាយធំប្រឆាំងនឹងគោលដៅយោធាក្នុងប្រទេសអ៊ុយក្រែនដោយប្រើយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ Tu-95MS និង MiG-31K ។កាសែត Pravda បានដកស្រង់ប្រភពពីកងទ័ពអាកាសអ៊ុយក្រែនថា នៅយប់ថ្ងៃទី 28 ខែមីនា និងព្រឹកព្រលឹមថ្ងៃទី 29 ខែមីនា យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររយៈចម្ងាយឆ្ងាយ Tu-95MS របស់រុស្ស៊ីចំនួន 4 គ្រឿងបានហោះចេញពីអាកាសយានដ្ឋាន Olenya ក្នុងខេត្ត…