Month: March 2024

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ត្រូវបានតែងតាំងជា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃកម្ពុជា មានឋានៈស្មើនាយករដ្ឋមន្ត្រី

ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណា​ចក្រ​កម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង សម្តេចវិបុលសេនាភក្តី សាយ ឈុំ ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃកម្ពុជា មានឋានៈស្មើនាយករដ្ឋមន្ត្រី។ នេះបើយោងតាមព្រះរាជក្រិត្យដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» ទទួលបាននៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤។សូមអានខ្លឹមសារទាំងស្រុង នៃ…

ព័ត៌មានលម្អិតជុំវិញហេតុការណ៍រថភ្លើងបុករថយន្តក្រុងដឹកអ្នកដំណើររបួសមនុស្ស​៤៦នាក់​ ក្នុង​នោះ​ស្រី​២៥​នាក់​បាន​រង​របួសស្រាល៤១នាក របួសធ្ងន់៥នាក់

ខេត្តពោធិ៍សាត់ ៖ ព័ត៌មានលម្អិតជុំវិញហេតុការណ៍រថភ្លើងបុករថយន្តក្រុងដឹកអ្នកដំណើររបួសមនុស្ស​៤៦នាក់​ ក្នុង​នោះ​ស្រី​២៥​នាក់​បាន​រង​របួសស្រាល៤១នាក់ របួសធ្ងន់៥នាក់។ ហេតុការណ៍​ដ៍​រន្ធត់​នេះ បាន​កើតឡើង​នៅ​លើ​កំណាត់​ផ្លូវដែក​ត្រង់​ចំណុច​ផ្លូវ​ទៅ​រម​​​​​ណីយ​ដ្ឋាន​ធម្មជាតិ​ទឹកធ្លាក់​ច្រក​ល្អៀង ស្ថិត​ក្នុង​​​ភូមិ​បំ​ណ​ក់ ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០២៤ ។សមត្ថកិច្ច​ឲ្យ​ដឹង​ថា ៖ មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ដក្រុង​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង រីឯ​រថភ្លើង​ធ្វើ​ដំណើរ​ពី​ភ្នំពេញ​ទៅខេត្ត​​​​បាត់ដំបង…

នាយឧត្តមសេនីយ៍ សៅ សុខា និងអាជ្ញាធរខេត្តមណ្ឌលគិរី អញ្ជើញចុះពិនិត្យទីតាំងដីព្រៃរងការកាប់រាននៅស្រុកពេជ្រាដា

មណ្ឌលគិរី)៖ នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការរងកងយោពលខេមរភូមិន្ទ ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិបង្រ្កាបបទល្មើសធនធានធម្មជាតិ រួមទាំងឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន ក្រសួងរៀបចំដែនដី…

តោះស្វែងយល់បន្តិចអំពីអ្វីទៅជា IQ, EQ និង CQ ?

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ លោក អុឹម វុត្ថា ទីប្រឹក្សាក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបង្វែរអោយបងប្អូន តោះស្វែងយល់បន្តិចអំពីអ្វីទៅជា IQ, EQ និង CQ ?

តើអ្នកប្រើប្រាស់អាចការពារខ្លួនពីការបំភាន់ ឬឆបោកនានាដែលទាក់ទងនឹងបញ្ញាសិប្បនិម្មិត (AI) យ៉ាងដូចម្តេច?

ភ្នំពេញ​៖​ យោងតាម​ប្រភពព័ត៌មាន​ពី​អគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានឱ្យដឹងនៅរសៀលថ្ងៃ​ទី១៤ ខែមីនា​ ឆ្នាំ​២០២៤នេះថា​៖​ តើអ្នកប្រើប្រាស់អាចការពារខ្លួនពីការបំភាន់ ឬឆបោកនានាដែលទាក់ទងនឹងបញ្ញាសិប្បនិម្មិត (AI) យ៉ាងដូចម្តេច?ប្រភពដដែលបន្តថា​ ចំណុចសំខាន់ៗមួយចំនួនដែល អ្នកប្រើប្រាស់គួរយល់ដឹង៖១. បង្កើនចំណេះដឹងផ្ទាល់ខ្លួន២. អនុវត្តការត្រួតពិនិត្យទិន្នន័យ និងឯកជនភាពរបស់អ្នក ក្នុងប្រព័ន្ធអ៊ីនធឺណេតដើម្បីធានាសុវត្ថិភាពផ្ទាល់ខ្លួន៣. ធ្វើការបញ្ជាក់…

ចំនួនមនុស្សស្លាប់ច្រើនបំផុតក្នុងការសងសឹករបស់ក្រុម Hezbollah ប្រឆាំងនឹងអុីស្រាអែល

កងកម្លាំង Hezbollah នៅក្នុងប្រទេសលីបង់ បានបាញ់គ្រាប់រ៉ុក្កែតធុនធ្ងន់ទៅកាន់ទីប្រជុំជននានានៅភាគខាងជើងប្រទេសអុីស្រាអែល ជាការសងសឹកចំពោះការវាយប្រហារតាមអាកាសរបស់ប្រទេសកាលពីយប់មិញ ដោយបានសម្លាប់មនុស្ស 17 នាក់ ។ នេះជាចំនួនអ្នកស្លាប់និងរបួសច្រើនបំផុតក្នុងមួយថ្ងៃចាប់តាំងពីជម្លោះផ្ទុះឡើងរវាងភាគីទាំងពីរ។នៅល្ងាចថ្ងៃទី 28 ខែមីនា កាំជ្រួច Katyusha និង Burkan ត្រូវបានបាញ់ឆ្ពោះទៅកាន់ភូមិ Goren និង Shlomi…

សហរដ្ឋអាមេរិកបាននិយាយថា សេចក្តីថ្លែងការណ៍របស់រុស្ស៊ីគឺ “មិនសមហេតុសមផល” ពាក់ព័ន្ធការវាយប្រហារភេរវកម្មនៅទីក្រុងមូស្គូ

ភ្លាមៗនោះ សហរដ្ឋអាមេរិកបានច្រានចោលការអះអាងរបស់អ្នកស៊ើបអង្កេតរុស្ស៊ីដែលថា ជនល្មើសនៃការវាយប្រហារភេរវកម្មលើមជ្ឈមណ្ឌលប្រគុំតន្ត្រីនៅជាយក្រុងមូស្គូគឺពាក់ព័ន្ធទៅនឹង ‘អ្នកជាតិនិយមអ៊ុយក្រែន’។កាលពីថ្ងៃទី 28 ខែមីនា គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ីបាននិយាយជាលើកដំបូងថា ខ្លួនបានរកឃើញភស្តុតាងនៃទំនាក់ទំនងរវាងជនសង្ស័យភេរវករ និងអ៊ុយក្រែន។ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានដកស្រង់សម្តីរបស់គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ីថា “បន្ទាប់ពីធ្វើការជាមួយភេរវករដែលត្រូវបានឃុំខ្លួន សិក្សាឧបករណ៍បច្ចេកទេសដែលបានរកឃើញពីពួកគេ និងការវិភាគព័ត៌មានស្តីពីប្រតិបត្តិការហិរញ្ញវត្ថុ យើងទទួលបានភស្តុតាងនៃការភ្ជាប់ជនសង្ស័យជាមួយនឹងអ្នកជាតិនិយមអ៊ុយក្រែន” ។យោងតាមគណៈកម្មាធិការស៊ើបអង្កេតរបស់រុស្ស៊ីផងដែរ ពួកគេមាន “ទិន្នន័យបញ្ជាក់” ដែលអ្នកវាយប្រហារបានទទួលចំនួនសាច់ប្រាក់ និងរូបិយប័ណ្ណគ្រីបតូពីអ៊ុយក្រែន។ លើសពីនេះ ជនសង្ស័យម្នាក់ទៀត…

សម្ដេចតេជោ ហ៊ុន សែន ស្នើរដ្ឋាភិបាលចិនគាំទ្រគម្រោងដឹកជញ្ជូនផ្លូវទឹកដ៏សំខាន់នៅកម្ពុជា

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានស្នើរដ្ឋាភិបាលចិនឱ្យជួយគាំទ្រគម្រោងសាងសង់ព្រែកជីកហ្វូណន-តេជោ ដែលជាគម្រោងដឹកជញ្ជូនផ្លូវទឹកដ៏មានសារៈសំខាន់នៅកម្ពុជា។សំណើរបស់សម្តេចតេជោ ហ៊ុន សែន នេះ បានធ្វើឡើងក្នុងឱកាសដែលសម្តេចជួបពិភាក្សាការងារជាមួយលោក ចាវ ឡឺជី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន នាទីក្រុងបូអាវ ខេត្តហៃណាន ប្រទេសចិន នៅរសៀលថ្ងៃទី២៨ ខែមីនា…

រកឃើញហ្វូស៊ីលដើមឈើ នៅតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង ដែលមានអាយុកាល២៥១-៦៥លានឆ្នាំ

ខេត្ត​ព្រះវិហារ​៖​ ក្រសួង​បរិស្ថាន​ នៅរសៀល​ថ្ងៃ​ទី​២៩​ ខែមីនា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ ក្រុមការងារសិក្សាផូស៊ីលនៃនាយកដ្ឋានតំបន់បេតិកភណ្ឌ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន រកឃើញហ្វូស៊ីលដើមឈើ នៅតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង ដែលមានអាយុកាល២៥១-៦៥លានឆ្នាំ។ ការរកឃើញនេះ គឺក្រោយពីក្រុមការងារសិក្សាផូស៊ីលនៃនាយកដ្ឋានតំបន់បេតិកភណ្ឌ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន បានចុះធ្វើកំណាយស្រាវជ្រាវផូស៊ីលដើមឈើ នៅភ្នំស្រួច (តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង) ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៨…

អាជ្ញាធរជាតិអប្សរា កំពុងជួសជុលបដិមាធ្វើពីថ្មភក់មួយ នៅចំពីមុខបណ្ណាល័យខាងត្បូង នៃប្រាសាទភ្នំបាខែង

ខេត្តសៀមរាប៖ អ្នកជំនាញអភិរក្សថ្មរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងជួសជុលរូបបដិមាមួយធ្វើពីថ្មភក់ ដែលស្ថិតនៅចំពីមុខបណ្ណាល័យខាងត្បូង នៃប្រាសាទភ្នំបាខែងឱ្យប្រសើរឡើងវិញ។អ្នកជំនាញអភិរក្សថ្មនៅប្រាសាទភ្នំបាខែង លោក សយ សុភារិន្ទ បានឱ្យដឹងថា រូបបដិមានោះ បានបាក់បែកធ្ងន់ធ្ងរជាច្រើនកន្លែង តាំងពីព្រះកេស ដៃសងខាង ព្រមទាំងជើងខាងស្តាំ ក៏បាក់ពាក់កណ្ដាល ជាហេតុធ្វើឱ្យក្រុមអ្នកបច្ចេកទេសមិនអាចដឹងថា ជាបដិមាអ្វីច្បាស់លាស់ឡើយ។ ចំពោះពេលវេលា…