Category: អន្តរជាតិ

ទីក្រុង Rafah នៅតំបន់ហ្គាហ្សារងការវាយប្រហារតាមដែនអាកាសពីអុីស្រាអែល

សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ ២០២៤បានផ្សាយថា អ៉ីស្រាអែល បានបង្កើនការវាយប្រហារតាមផ្លូវអាកាសពេញមួយយប់ ទៅលើទីក្រុង Rafah បន្ទាប់ពីទើបនឹងបានប្រកាសអំពីការត្រៀមជម្លៀសជនស៉ីវិលចេញពីទីក្រុងភាគខាងត្បូងនៃតំបន់ហ្គាហ្សាមួយនេះ ដើម្បីត្រៀមវាយលុកជើងគោក។ក្រុមគ្រូពេទ្យបានរាយការណ៍ពីការវាយប្រហារតាមអាកាស៥លើករបស់អ៉ីស្រាអែលលើទីក្រុង Rafah កាលពីព្រឹកថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដោយត្រូវចំផ្ទះ ៣ខ្នងបណ្តាលឱ្យមនុស្ស៦នាក់ស្លាប់ រួមទាំងអ្នកកាសែតក្នុងស្រុកម្នាក់ផងដែរ។ លោក Ibrahim…

ប្រធានាធិបតីរុស្ស៊ីលោកពូទីននឹងធ្វើទស្សនកិច្ចនៅប្រទេសចិននាខែឧសភា

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយនៅថ្ងៃទី២៥ ខែមេសា ថា លោកគ្រោងនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសចិននាខែឧសភាខាងមុខ។នេះគឺជាដំណើរទស្សនកិច្ចបរទេសលើកដំបូងនៃអាណត្តិថ្មីរបស់លោកពូទីន បន្ទាប់ពីលោកបានបន្តកាន់តំណែងជាប្រធានាធិបតីរុស្ស៊ីបន្ទាប់ពីការបោះឆ្នោតកាលពីខែមីនាកន្លងទៅ។ ដំណើរទស្សនកិច្ចចុងក្រោយបំផុតរបស់គាត់ទៅកាន់ទីក្រុងប៉េកាំងគឺនៅក្នុងខែតុលា ឆ្នាំ2023។កន្លងមក លោកពូទីន និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ “គ្មានដែនកំណត់” នៅខែកុម្ភៈ ឆ្នាំ2022…

កម្ដៅនឹងកើនឡើងដល់៥២អង្សាសេ ថៃបានបង្កើនការព្រមានបន្ទាប់ពីមានអ្នកស្លាប់៣០នាក់

សារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ បានផ្សាយថា ប្រទេសថៃបានចេញសារព្រមានថ្មីទៀត ស្តីអំពីអាកាសធាតុឡើងក្តៅខ្លាំង ស្របពេលដែលរដ្ឋាភិបាលថៃបានកត់ត្រាឃើញថា មនុស្សយ៉ាងហោច ណាស់៣០នាក់ហើយបានបាត់បង់ជីវិតដោយសារតែកម្តៅក្តៅខ្លាំងនៅក្នុងឆ្នាំនេះ។អាជ្ញាធរនៃរដ្ឋបាលទីក្រុងបាងកក បានចេញការព្រមានអំពីកម្តៅអាកាសធាតុក្តៅខ្លាំងនេះ ស្របពេលដែលសន្ទស្សន៍កម្តៅត្រូវបានរំពឹងថា នឹងកើនលើស៥២អង្សាសេ ខណៈដែលសីតុណ្ហភាពនៅក្នុងរាជធានីនៃប្រទេសថៃបានស្ថិតក្នុងកម្រិត៤០.១អង្សាសេ កាលពីថ្ងៃទី២៤ខែមេសានេះ ហើយកម្រិតប្រហាក់ប្រហែលគ្នាត្រូវបានព្យាករសម្រាប់ថ្ងៃព្រហស្បតិ៍នេះទី២៤ខែមេសា។ សន្ទស្សន៍កម្តៅ គឺជាការវាស់ស្ទង់សីតុណ្ហភាព…

ក្នុងសង្គ្រាមរយៈពេល២០០ថ្ងៃ អុីស្រាអែលបានទម្លាក់គ្រឿងផ្ទុះចំនួន ៧៥,០០០ តោនលើតំបន់ហ្គាហ្សា

សង្រ្គាមរបស់អុីស្រាអែលនៅហ្គាហ្សាបានអូសបន្លាយរយៈពេល 200 ថ្ងៃជាមួយនឹងការភ័យខ្លាចនៃការវាយប្រហារលើដីរបស់អុីស្រាអែលនៅក្នុងតំបន់ភាគខាងត្បូងដែលមានហ្វូងមនុស្សនៅហ្គាហ្សា។ក្រសួងការបរទេសអាមេរិកបាននិយាយថា គ្មានមធ្យោបាយណាមួយដើម្បីជម្លៀសប្រជាជនប៉ាឡេស្ទីនរាប់សែននាក់ដោយសុវត្ថិភាពពីទីក្រុង Rafah ខណៈដែលកងទ័ពអុីស្រាអែលបានត្រៀមវាយប្រហារនៅលើដី។យោងតាមតួលេខដែលចងក្រងដោយការិយាល័យប្រព័ន្ធផ្សព្វផ្សាយប៉ាឡេស្ទីន ក្នុងអំឡុងពេល 200 ថ្ងៃនៃសង្រ្គាម កងទ័ពអុីស្រាអែលបានទម្លាក់គ្រឿងផ្ទុះចំនួន 75,000 តោននៅលើតំបន់ហ្គាហ្សាស្ទ្រីប ដោយបានប្រែក្លាយហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់ប្រទេសភាគច្រើនទៅជាកម្ទេចថ្ម។មន្រ្តីការពារជាតិជាន់ខ្ពស់មួយរូបរបស់អ៉ីស្រាអែលបាននិយាយកាលពីថ្ងៃពុធសប្តាហ៍នេះថា យោធាអ៉ីសា្រអែលត្រៀមខ្លួនរួចជាស្រេច ដើម្បីជម្លៀសជនស៉ីវិលប៉ាឡេស្ទីន ចេញពីទីក្រុង Rafah ហើយនឹងបើកការវាយលុកជើងគោកទៅលើទីតាំងរបស់ក្រុមហាម៉ាស់ក្នុងទីក្រុងភាគខាងត្បូងនៃតំបន់ហ្កាហ្សាមួយនេះ ទោះជាមានការព្រមានជាអន្តរជាតិអំពីមហន្តរាយធ្ងន់ធ្ងរក៏ដោយ។អ្នកនាំពាក្យរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី Benjamin…

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនមានទស្សនៈដូចគ្នានឹងរុស្ស៊ី

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmitry Kuleba បាននិយាយថា ជំនួយរបស់អាមេរិកមិនគ្រប់គ្រាន់ដើម្បីបញ្ឈប់កងទ័ពរុស្ស៊ីឡើយ។ សេចក្តីថ្លែងការណ៍នេះគឺស្រដៀងទៅនឹងអ្វីដែលអ្នកនាំពាក្យវិមានក្រឹមឡាំងបាននិយាយពីមុន។យោងតាមសារព័ត៌មាន RT លោក Kuleba បានសរសើរព្រឹទ្ធសភាអាមេរិកដែលបានសម្រេចចិត្តអនុម័តកញ្ចប់ជំនួយចំនួន 61 ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន ប៉ុន្តែបានព្រមានថាវាមិនគ្រប់គ្រាន់ទេក្នុងការធ្វើឱ្យមានភាពខុសប្លែកគ្នានៅលើសមរភូមិ។ បន្ទាប់ពីការជជែកដេញដោលជាច្រើនខែមក គណបក្សសាធារណរដ្ឋបានទទួលស្គាល់គណបក្សប្រជាធិបតេយ្យ ហើយបានគាំទ្រសំណើជំនួយរបស់សេតវិមាននៅក្នុងការបោះឆ្នោតមួយដែលធ្វើឡើងនៅថ្ងៃទី 24 ខែមេសា។នៅក្នុងបទសម្ភាសន៍ជាមួយកាសែត The…

ស្ងាត់ៗអាមេរិកបញ្ជូនមីស៊ីល ចម្ងាយឆ្ងាយ ATACMS ទៅឱ្យអ៊ុយក្រែន

សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤បានផ្សាយថា សហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះបានបញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយដោយសម្ងាត់ទៅឱ្យអ៊ុយក្រែន សម្រាប់ប្រើប្រាស់ក្នុងសង្រ្គាម ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ី ហើយកងទ័ពអ៊ុយក្រែនក៏បានប្រើមីស៊ីលនេះចំនួន២លើកមកហើយដែរ។ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីមន្ត្រីអាមេរិកម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឱ្យដឹងទៀតថា មីស៊ីលរយៈចម្ងាយឆ្ងាយ ATACMS ខាងលើត្រូវបានបញ្ចូនទៅឱ្យអ៊ុយក្រែន ក្រោមកញ្ចប់ជំនួយយោធាទំហំ ៣០០លានដុល្លារដែលប្រធានាធិបតីអាមេរិក លោក ចូ…

យប់ថ្ងៃទី២៥ ខែមេសា ចិននឹងបញ្ជូនអវកាសយានិកក្រុមថ្មី៣រូប ឡើងទៅកាន់ស្ថានីយអវកាស Tiangong

សារព័ត៌មាន AFP នាថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤បានផ្សាយថា អាជ្ញាធរអវកាសនៃប្រទេសចិនបានប្រកាសថា នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ចិននឹងបញ្ជូនអវកាសយានិកក្រុមថ្មីមួយទៀត ទៅកាន់ស្ថានីយអវកាស Tiangong របស់ខ្លួន។បេសកកម្ម Shenzhou-18 ដែលផ្ទុកអវកាសយានិក៣នាក់ ត្រូវបានកំណត់ថា នឹងចេញដំណើរនៅម៉ោង៨៖៥៩នាទីយប់ថ្ងៃព្រហស្បតិ៍ ទី២៥ខែមេសា នៅឯមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan ភាគពាយព្យប្រទេសចិន។…

អាវុធរបស់អាមេរិកនិងលោកខាងលិច បញ្ចូនទៅក្រុងមូស្គូទាំងយប់

សារព័ត៌មាន RT នៅថ្ងៃទី២៣ ខែមេសា បានផ្សាយថា សម្ភារៈយោធាមួយចំនួនដែលផ្តល់ដោយសហរដ្ឋអាមេរិកនិងសម្ពន្ធមិត្តរបស់ខ្លួនដល់អ៊ុយក្រែន ត្រូវបានរកឃើញនៅក្នុងទីក្រុងមូស្គូ ក្បែរឧទ្យានជ័យជម្នះ ។វីដេអូដែលបានចែករំលែកដោយប៉ុស្តិ៍ទូរទស្សន៍ Zvezda របស់យោធារុស្ស៊ីបង្ហាញរថពាសដែក M113 ចំនួន 2 គ្រឿង និងរថពាសដែក Bradley ផលិតដោយអាមេរិកចំនួន 1 (IFV)…

គណៈរដ្ឋមន្ត្រីថៃអនុម័ត្តគម្រោងបោះឆ្នោតព្រឺទ្ធសភាជាលើកដំបូងចាប់តាំងពីរដ្ឋប្រហារ

សារព័ត៌មាន Reuters នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ បានផ្សាយថា រដ្ឋាភិបាលថៃបានឱ្យដឹងកាលពីថ្ងៃអង្គារសប្តាហ៍នេះថា ខ្លួននឹងរៀបចំការបោះឆ្នោតព្រឹទ្ធសភានៅខែមិថុនា ដែលជាការបោះឆ្នោតព្រឹទ្ធសភាលើកដំបូងចាប់តាំងពីរដ្ឋប្រហារយោធាមួយទសវត្សរ៍មកនេះ។ខុទ្ទកាល័យរបស់នាយករដ្ឋមន្ត្រីថៃ លោក Srita Thavisin បានគាំទ្រផែនការសម្រាប់ដំណើរការបោះឆ្នោតពហុដំណាក់កាលដ៏ស្មុគស្មាញនេះ។ លើសពីនេះ គណៈរដ្ឋមន្ត្រីក៏បានយល់ព្រមធ្វើប្រជាមតិ ដើម្បីសួរប្រជាជនថៃថា តើពួកគេនឹងគាំទ្រការផ្លាស់ប្តូររដ្ឋធម្មនុញ្ញដែលត្រូវបានគូរឡើងដោយរបបយោធា ដែលកាន់អំណាចកាលពីឆ្នាំ២០១៧ដែរឬទេ។ព្រឹទ្ធសភាបច្ចុប្បន្នមានសមាជិកចំនួន២៥០រូប ដែលត្រូវបានតែងតាំងដោយរបបយោធា ដែលបានកាន់អំណាចក្នុងឆ្នាំ…

ប្រធានាធិបតីអុីរ៉ង់៖ អុីស្រាអែលនឹងត្រូវបំផ្លាញទាំងស្រុង ប្រសិនបើ ហ៊ានវាយប្រហារអុីរ៉ង់ម្តងទៀត

ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi បានគំរាមបំផ្លាញអ៊ីស្រាអែល ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងប្រទេសទាំងពីរ។កាលពីថ្ងៃទី២៣ ខែមេសា ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi បានគំរាមកម្ទេចអ៊ីស្រាអែល ប្រសិនបើខ្លួនព្យាយាមវាយប្រហារអ៊ីរ៉ង់ម្តងទៀត នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន IRNA ។លោក Raisi បាននិយាយថា “ខ្ញុំមិនដឹងថា តើប្រទេសនេះអាចមានអ្វីនៅសេសសល់ទេ…