ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi បានគំរាមបំផ្លាញអ៊ីស្រាអែល ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងប្រទេសទាំងពីរ។
កាលពីថ្ងៃទី២៣ ខែមេសា ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi បានគំរាមកម្ទេចអ៊ីស្រាអែល ប្រសិនបើខ្លួនព្យាយាមវាយប្រហារអ៊ីរ៉ង់ម្តងទៀត នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន IRNA ។
លោក Raisi បាននិយាយថា “ខ្ញុំមិនដឹងថា តើប្រទេសនេះអាចមានអ្វីនៅសេសសល់ទេ ប្រសិនបើអ៊ីរ៉ង់សងសឹកចំពោះការវាយប្រហារបែបនេះ”។“ប្រសិនបើអ៊ីស្រាអែលវាយប្រហារអ៊ីរ៉ង់ម្តងទៀត នេះនឹងក្លាយជាកំហុសដ៏ធំមួយសម្រាប់មន្ត្រី Tel Aviv ។
លោកក៏បានថ្កោលទោសសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចចំពោះការបង្កវិបត្តិមនុស្សធម៌យ៉ាងធ្ងន់ធ្ងរនៅតំបន់ហ្គាហ្សា ដែលលោកបានហៅថា “អំពើប្រល័យពូជសាសន៍នៅតំបន់ហ្គាហ្សា” នៅពេលដែលប្រទេសទាំងនេះបន្តគាំទ្រ និងផ្តល់ជំនួយដល់តំបន់ហ្គាហ្សានាពេលថ្មីៗនេះ។
យោងតាម RT ភាពតានតឹងរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់បានកើនឡើងបន្ទាប់ពីស្ថានទូតអ៊ីរ៉ង់នៅទីក្រុងដាម៉ាស (ស៊ីរី) ត្រូវបានវាយប្រហារតាមផ្លូវអាកាសកាលពីថ្ងៃទី 1 ខែមេសា ដោយបានសម្លាប់មន្ត្រីជាន់ខ្ពស់ 7 នាក់នៃបណ្តាញឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) ។
រដ្ឋាភិបាលក្រុងតេអេរ៉ង់បានចោទប្រកាន់អ៊ីស្រាអែលថាជាអ្នកបង្កការវាយប្រហារ ហើយបានសងសឹកដោយការបាញ់បង្ហោះយន្តហោះគ្មានមនុស្សបើក (UAVs) និងកាំជ្រួចមីស៊ីលឆ្ពោះទៅកាន់អ៊ីស្រាអែល។
អ៊ីស្រាអែលបានបន្តបដិសេធការចោទប្រកាន់របស់អ៊ីរ៉ង់ ហើយក៏បានប្តេជ្ញាឆ្លើយតបយ៉ាងសមរម្យចំពោះការវាយប្រហាររបស់ក្រុងតេអេរ៉ង់។ ភាគីអ៊ីស្រាអែលមិនទាន់ធ្វើអត្ថាធិប្បាយជុំវិញការលើកឡើងរបស់លោក Raisi ទេ៕ ដោយ៖ ធីរីណា

By admin

Leave a Reply

Your email address will not be published. Required fields are marked *