អភិវឌ្ឍន៍ជនបទ ប្រគល់ពានជ័យលាភីខេត្តទី១៦ ដែលប្រកាសទទួលស្គាល់ជាផ្លូវការ បញ្ចប់ការបន្ទោបង់ពាសវាលពាសកាលទាំងស្រុង (ODF)
ប៉ៃលិន ៖ ខេត្តប៉ៃលិនបានក្លាយជាខេត្តទី១៦ បញ្ចប់ការបន្ទោបង់ពាសវាលពាសកាលទាំងស្រុង ឬខេត្តទទួលបាន ODF ដែលប្រកាសទទួលស្គាល់ជាផ្លូវការដោយក្រសួងអភិវឌ្ឍន៍ជនបទនៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥។ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍អបអរសាទរចំពោះជ័យលាភី និងបានបញ្ជាក់ថា ក្រសួងអភិវឌ្ឍន៍ជនបទបានកំណត់ចក្ខុវិស័យលើកកម្ពស់គុណភាព និងគុណតម្លៃជីវិតរស់នៅរបស់ប្រជាជននៅតំបន់ជនបទប្រកបដោយបរិយាបន្នទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១…