Category: ព័ត៌មានជាតិ

ក្មេងៗ៤នាក់យកគ្រាប់មិនទាន់ផ្ទុះ មកកែច្នៃលេងបណ្ដាលឱ្យផ្ទុះ រងរបួសស្រាលនិងធ្ងន់នៅស្រុកស្ទោង

ខេត្តកំពង់ធំ៖ យ៉ាងហោចក្មេងប្រុសចំនួន ៤នាក់ បានរងរបួសធ្ងន់ និងស្រាលក្នុងករណីផ្ទុះឧបករណ៍កែច្នៃ នៅខេត្តកំពង់ធំ ។ ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី២៦ មេសា ឆ្នាំ២០២៤ ស្ថិតនៅក្នុងនៅភូមិពោធិ៍ ឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ ។  សេចក្តីរាយការណ៍បានឲ្យដឹងថា ក្នុងហេតុការណ៍នោះបានបណ្តាលឲ្យក្មេងប្រុសៗចំនួន ៤នាក់ ដែលមានអាយុចន្លោះរវាងពី…

ចៅក្រម​សាលា​ដំបូង​ខេត្ត​កំពង់ស្ពឺ​ សម្រេចចេញដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​ជនឆបោកស្ទីលថ្មីចែកដីរដ្ឋ៦,០០០ឡូតិ៍​មិនយកប្រាក់ ដាក់ពន្ធនាគារ​ខេត្ត​កំពង់ស្ពឺ​ហេីយ​!

ខេត្ត​កំពង់​ស្ពឺ​៖​ ទីបំផុត​! ជនឆបោកស្ទីលថ្មីចែកដីរដ្ឋ៦០០០ឡូតិ៍រយៈពេល៧ថៃ្ង​ មិនយកប្រាក់​តែយកថ្លៃសេវា​រដ្ឋបាល​៤៥០ដុល្លារ​​ក្នុងមួយឡូតិ៍ត្រូវបាន​ចៅក្រម​សាលា​ដំបូង​ខេត្ត​កំពង់ស្ពឺ​ ចេញដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​នៅពន្ធនាគារ​ខេត្ត​កំពង់ស្ពឺ​ហេីយ​ ..។ នេះបេីយោង​តាមប្រភពព័ត៍មានពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់​ស្ពឺ​ បានឱ្យដឹង​នៅព្រឹកថ្ងៃ​២៧​ ខែមេសា​ ឆ្នាំ​២០២៤។  សូមជម្រាបថា​ សមត្ថកិច្ច​នគ​របាល​ នៃស្នងការដ្ឋាន​នគរបាលខេត្ដកំពង់ស្ពឺ​ កាលពីថ្ងៃទី២៦ ខែមេសាម្សិលមិញនេះ​ បានបញ្ជូនជនសង្ស័​យ​ពីនាក់​ទៅ​ អយ្យការ​អមសាលា​ដំបូង​ខេត្ដ​កំពង់ស្ពឺ​  ៖ -ឈ្មោះ​ ជួន​ គន្ធា​…

អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ ៖ គម្រោងព្រែកជីកហ្វូណន ជាសិទ្ធិអត្តនោម័តរបស់កម្ពុជា ក្នុងនាមរដ្ឋអធិបតេយ្យ!

ភ្នំពេញ ៖ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ  លោកបណ្ឌិត ទូច សុខៈ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ បានថ្លែងថា ៖ ក្នុងក្របខណ្ឌអ្នកនាំពាក្យក្រសួងមហាផ្ទៃ និងខ្លួនខ្ញុំផ្ទាល់ សូមប្រកាសជាឱឡារិក គាំទ្រយ៉ាងពេញទំហឹងគម្រោង«ព្រែកជីកហ្វូណនតេជោ» ដែលជាមរតកនៃការសម្រេចចិត្តដើម្បីបុព្វហេតុជាតិដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី…

អ្នកសារព័ត៌មានស្លាប់១នាក់ និងរងរបួសស្រាល៣នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍បើករថយន្តក្រឡាប់ដោយខ្លួនឯង , តៃកុងត្រូវឃាត់ខ្លួនសួរនាំ

ខេត្តរតនគិរី ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង១៤,២០នាទី ម្សិលមុិញ នៅចំណុចមុខផ្ទាំងសូឡា ក្រុមហ៊ុនដូនពេញអាហ្រ្គីកូ (ចំការចេក)លើផ្លូវជាតិលេខ៧៦ ស្ថិតនៅភូមិថ្មី ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតគិរី។បើយោងតាមរបាយការណ៍ អធិការនគរបាលស្រុកលំផាត់ខេត្តរតនគិរី បានអោយដឹងថា ៖ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បើកបររថយន្តក្រឡាប់ដោយខ្លួនឯង(ទិសដៅពីត្បូងទៅជើង) រថយន្តបង្កម៉ាក…

ភាពញញឹមរបស់ ប្រជាកសិករស្រុកកំពង់លែង គឺជាក្តីបំណងរបស់អាជ្ញាធរខេត្តកំពង់ឆ្នាំង ខណៈស្រូវឡើងថ្លៃ !

ខេត្តកំពង់ឆ្នាំង ៖ ប្រជាកសិករស្រុកកំពង់លែង ថ្លែងអំណរគុណថ្នាក់ដឹកនាំខេត្ត ដែលបានធ្វើឲ្យតម្លៃស្រូវប្រាំងឆ្នាំនេះ មានតម្លៃខ្ពស់ជាងឆ្នាំមុន អាចធ្វើឱ្យពួកគាត់ទទួលបានចំណូល ដើម្បីដោះស្រាយក្នុងជីវភាពគ្រួសារច្រើនជាងមុនមួយកំរិត។ សូមបញ្ជាក់ថា ៖  ប្រជាកសិករក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង កំពុងមមាញឹកប្រមូលផលស្រូវប្រាំង ប្រកបទៅដោយទឹកចិត្តសប្បាយរីករាយដោយសារតែតម្លៃស្រូវប្រាំងរបស់ពួកគាត់ឆ្នាំនេះមានតម្លៃខ្ពស់ជាងឆ្នាំមុន។ កន្លែងអាជ្ញាធរថ្នាក់ដឹកនាំខេត្ត ខាងមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត ក៏សាទរចំពោះសមិទ្ធផលដែលប្រជាពលរដ្ឋ ខិតខំដាំដុះ ធ្វើស្រែ ទទួលបានផល…

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ អបអរសាទរ ខេត្តទាំង៦ ដែលគ្មានគ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ បានអបអរសាទរ ខេត្តទាំង៦ ដែលគ្មានគ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ។សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា…

អបអរសាទរ កម្ពុជា នាំចេញផលិតផលត្រីកែច្នៃទៅកាន់ទីផ្សារប្រទេសអូស្រ្តាលីជិត៥តោន

ភ្នំពេញ ៖ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ សហគ្រាស Home Taste Food ដែលមានទីតាំងនៅខេត្តសៀមរាប បានឱ្យដឹងថា ៖ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ បានសាកល្បងនាំចេញត្រីងៀតខ្មែរលើកដំបូងចំនួន៤.៧តោន ជាផ្លូវការទៅកាន់ទីផ្សារប្រទេសអូស្ត្រាលី តាមរយៈការប្រើប្រាស់និមិត្តសញ្ញាគុណភាពផលិតផលជលផលកម្ពុជា ហៅកាត់ថា (CQS)។អ្នកស្រី…

សម្តេចនាយករដ្ឋមន្ត្រីស្នើក្រសួង វប្បធម៌ចង្អុលបង្ហាញដល់សិល្បករ សិល្បការិនី ពីឥរិយាបថដែលគួរប្រកាន់ យក ដើម្បីភាពថ្លៃថ្នូរ និងបង្ការផលប៉ះ ពាល់លើសិល្បៈវប្បធម៌ប្រពៃណីជាតិ

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងស្នើឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវធ្វើការណែនាំកែលម្អចំពោះកំហុសឆ្គងនានារបស់សិល្បករ សិល្បការិនី ព្រមទាំងតម្រង់ទិស និងចង្អុលបង្ហាញពីឥរិយាបថដែលគួរប្រកាន់យក ដើម្បីភាពថ្លៃថ្នូរ និងបង្ការផលប៉ះពាល់ជាយថាហេតុមកលើសិល្បៈវប្បធម៌ ប្រពៃណីជាតិ។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូចនេះនារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ…

ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន

ព្រៃវែង​៖​កាលពី​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០២៤ ក្រោយពេល​ស្ទាក់​ចាប់បាន​នៅ​តំបន់​២ នៅក្នុង​ភូមិសាស្ត្រ​ស្រុក​បាភ្នំ ខេត្តព្រៃវែង​សម​ត្ត​កិច្ច​បាន​ចាប់​ឃាត់​បាន​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន ដែល​ឈ្មួញ​ទុច្ចរិត​លួច​នាំចូល​បង្កប់​ជាមួយ​ទំនិញ​ផ្សេង ដឹក​តាម​រថយន្ត​ស៊ាំ​យ៉ុង ។a cow india2 ដោយ​ទទួលបាន​ការស្នើសុំ​កិច្ចសហការ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋ​ករ​បាន​ចុះ​ត្រួតពិនិត្យ​បឋម​លើ​ទំនិញ​សាច់​ក្របី​បង្កក​ចំនួន ៣ ៥០០​គីឡូក្រាម ដែល​អគ្គនាយកដ្ឋាន​គ​យ និង​រដ្ឋាករ (​គយ​ចល័ត​) ឃាត់​ស្ទាក់​ចាប់បាន​នៅ​តំបន់​២…

ទីបំផុត​! បុរស​ម្នាក់នេះត្រូវបានស្នងការនគរបាលខេត្តកំពត​ អញ្ជើញគាត់​ឲ្យចូលបំភ្លហេីយ​ !

ខេត្ត​កំពត​៖​ លោកឧត្ដមសេនីយ៍ទោ ម៉ៅ ច័ន្ធមធុរិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពត នៅព្រឹកថ្ងៃ​ទី​២៥​ ខែមេសា​ ឆ្នាំ​២០២៤នេះ​ បានបង្ហោះសារនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួន​យ៉ាងដូច្នេះ​ថា៖​ អញ្ជើញម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Santa kh ដែលបង្ហាញពីកាយវិការមិនសំរម្យនៅតំបន់ទេសចរណ៍រូបសំណាកសេះសមុទ្រ ចូលមកបំភ្លឺ​នៅស្នងការដ្ឋាននគរបាលខេត្ត​ បន្ទាប់ពីបានឃើញការថតរូប និងបង្ហោះលើបណ្ដាញសង្គមរបស់ម្ចាស់គណនីមួយនេះ បានបង្ហាញពីកាយវិការមិនសំរម្យនៅតំបន់ទេសចរណ៍រូបសំណាកសេះសមុទ្រ។សូមជម្រាបថា​ បន្ទាប់ពី​ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Santa kh…