Category: ប្រវិត្តសាស្ដ្រ

សង្ក្រាន្តខ្មែរនៅកូរ៉េ” បានផ្តើមរៀបចំនៅតំបន់នានារៀងរាល់ចុងសប្តាហ៍ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

សាធារណរដ្ឋកូរ៉េ ៖ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ ម្សិលមុិញ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ក្រុមការងារ ESEA និងសមាគមខ្មែរក្នុងសាធារណរដ្ឋកូរ៉េ បានរៀបចំ“សង្ក្រាន្តខ្មែរនៅកូរ៉េ” ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ នៅសាធារណរដ្ឋកូរ៉េ ចំនួន ៣ទីតាំង…

សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពី សង្ក្រាន្តខ្មែរនៅជប៉ុន បានរៀបចំឡើងដោយភ្ជាប់ជាមួយនឹងពិធីសាសនា និងលេងល្បែងប្រជាប្រិយខ្មែរយ៉ាងសប្បាយរីករាយ

ប្រទេសជប៉ុន ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នារសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ បានបញ្ជាក់ឱ្យដឹងថា ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន ក្រុមការងារ ESEA និងសមាគមមិត្តយើង បានរៀបចំកម្មវិធី “សង្ក្រាន្តខ្មែរនៅជប៉ុន”…

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជាជំរុញនិងលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ

ភ្នំពេញ ៖ នៅក្នុងឱកាសអបអរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរលើកទី៧ ឆ្នាំ២០២៤ ក្រោមប្រធានបទ «ផលិត និងផ្គត់ផ្គង់ទីផ្សារប្រកបដោយចីរភាព គឺជាចលនាភូមិ១ ផលិតផល១» រាជរដ្ឋាភិបាលកម្ពុជាបានប្រគល់ភារកិច្ចជូនគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយរៀបចំទិវាជាតិលើកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩មេសា ជារៀងរាល់ឆ្នាំ ដោយឈរលើស្មារតីលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរឱ្យកាន់តែទូលំទូលាយ និងផុសផុល ។ ក្នុងពេលបច្ចុប្បន្ន ចលនាភូមិមួយផលិតផលមួយ ដែលមានចរិតជាការអភិវឌ្ឍសេដ្ឋកិច្ចចម្រុះនៅមូលដ្ឋាន បានជួយជំរុញឱ្យការផលិតវត្ថុធាតុដើម ការដាំដុះ…

ប្រធានមនី្ទរវប្បធម៌ខេត្តកំពង់ស្ពឺ៖​ នឹងមានគោជិត ៥០នឹម ចូលរួមប្រណាំងរទេះសាឡីគោលឿន នៅចុង​សប្ដាហ៍នេះ​!

ភ្នំពេញ​៖​ បេីតាមការ​បញ្ជាក់ពី​ប្រធានមនី្ទរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ស្ពឺ លោក ស៊ុន មានជ័យ បានឱ្យដឹងនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤នេះថា ពិធីប្រណាំងរទេះសាឡីគោលឿន ឆ្នាំ២០២៤ ធ្វើឡើង​ក្នុងគោលបំណងចូលរួមអភិរក្ស លើកស្ទួយ អភិវឌ្ឍ និងផ្សព្វផ្សាយ​ឱ្យកាន់​តែ​ទូលំ​ទូលាយ​ស្រប​តាម​បរិបទ សង្គមបច្ចុប្បន្ន នូវប្រពៃណីប្រណាំងរទេះសាឡីគោលឿន នៅក្នុងខេត្តកំពង់ស្ពឺ ដែល​បុព្វបុរសខ្មែរបានបន្សល់ទុកជាយូរណាស់មកហើយ។​…

រកឃើញហ្វូស៊ីលដើមឈើ នៅតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង ដែលមានអាយុកាល២៥១-៦៥លានឆ្នាំ

ខេត្ត​ព្រះវិហារ​៖​ ក្រសួង​បរិស្ថាន​ នៅរសៀល​ថ្ងៃ​ទី​២៩​ ខែមីនា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ ក្រុមការងារសិក្សាផូស៊ីលនៃនាយកដ្ឋានតំបន់បេតិកភណ្ឌ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន រកឃើញហ្វូស៊ីលដើមឈើ នៅតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង ដែលមានអាយុកាល២៥១-៦៥លានឆ្នាំ។ ការរកឃើញនេះ គឺក្រោយពីក្រុមការងារសិក្សាផូស៊ីលនៃនាយកដ្ឋានតំបន់បេតិកភណ្ឌ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន បានចុះធ្វើកំណាយស្រាវជ្រាវផូស៊ីលដើមឈើ នៅភ្នំស្រួច (តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង) ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៨…

អាជ្ញាធរជាតិអប្សរា កំពុងជួសជុលបដិមាធ្វើពីថ្មភក់មួយ នៅចំពីមុខបណ្ណាល័យខាងត្បូង នៃប្រាសាទភ្នំបាខែង

ខេត្តសៀមរាប៖ អ្នកជំនាញអភិរក្សថ្មរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងជួសជុលរូបបដិមាមួយធ្វើពីថ្មភក់ ដែលស្ថិតនៅចំពីមុខបណ្ណាល័យខាងត្បូង នៃប្រាសាទភ្នំបាខែងឱ្យប្រសើរឡើងវិញ។អ្នកជំនាញអភិរក្សថ្មនៅប្រាសាទភ្នំបាខែង លោក សយ សុភារិន្ទ បានឱ្យដឹងថា រូបបដិមានោះ បានបាក់បែកធ្ងន់ធ្ងរជាច្រើនកន្លែង តាំងពីព្រះកេស ដៃសងខាង ព្រមទាំងជើងខាងស្តាំ ក៏បាក់ពាក់កណ្ដាល ជាហេតុធ្វើឱ្យក្រុមអ្នកបច្ចេកទេសមិនអាចដឹងថា ជាបដិមាអ្វីច្បាស់លាស់ឡើយ។ ចំពោះពេលវេលា…

រយៈពេល១៨ឆ្នាំ ថវិកាជិត ៦០ម៉ឺនដុល្លារអាមេរិក៖ បានផ្ដល់សមិទ្ធផលជាច្រើនសម្រាប់ទ្រទ្រង់ព្រះពុទ្ធសាសនា និងការគោរពប្រណិប័តន៍ របស់ប្រជាពុទ្ធ បរិស័ទក្នុងវត្តក្រពើច័ន្ទរង្សី ហៅវត្តក្រពើថ្មី ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ សមិទ្ធផលជាច្រើនសម្រាប់ទ្រទ្រង់ព្រះពុទ្ធសាសនា និងការគោរពប្រណិប័តន៍ របស់ប្រជាពុទ្ធ បរិស័ទក្នុងវត្តក្រពើច័ន្ទរង្សី ហៅវត្តក្រពើថ្មី ស្ថិតនៅក្នុងភូមិជន្លូស ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ខេត្ត កំពង់ធំ ត្រូវបានធ្វើពិធីបុណ្យបញ្ចុះខណ្ឌសីមា និងសម្ពោធឆ្លងហើយ បន្ទាប់ ពី ចំណាយពេលសាងសង់ រយៈ ពេល១៨ឆ្នាំ ចំណាយថវិកាជិត ៦០ម៉ឺនដុល្លារអាមេរិក។…

តារាភាពយន្ត​ឥណ្ឌា សម្ដែង​តួ​ជា «​ព្រះពុទ្ធ​»​មាន វត្តមាន​លើក​ទី​១ នៅលើ​ទឹកដី​កម្ពុជា​!

ខេត្តសៀមរាប ៖ តារា​សម្ដែង​ប៊ូ​លី​វូត​ឥណ្ឌា ដែល​ធ្លាប់បាន​សម្ដែង​តួ​ជា «​ព្រះពុទ្ធ​»​បាន វត្តមាន​ជា​លើក​ទី​១​របស់គាត់ នៅលើ​ទឹកដី​កម្ពុជា ។ ប្រភពពី វត្ត​រាជ​បូ​ណ៌ ក្រុង​សៀមរាប នៅ​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២៤​បាន​ឲ្យ​ដឹងថា​៖ លោក Gagan Malik (​ហ្គា​ហ្កា​ន ម៉ាលី​ក​) ជា​តារា​សម្ដែង​ប៊ូ​លី​វូត…

គោរពពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! គ្រោះថ្នាក់ចរាចរណ៍ទូទាំង ប្រទេសនៅថ្ងៃទី២០ មីនា កើតឡើងចំនួន ០៦លើក បណ្តាលឱ្យមនុស្សស្លាប់ ០២នាក់ និងរបួសធ្ងន់ស្រាល ១៣នាក់

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ បានកើតឡើងចំនួន ០៦លើក (យប់ ០៤លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ០២នាក់ (ស្រី ០០នាក់), រងរបួសសរុប ១៣នាក់ (ស្រី ០៤នាក់), រងរបួសធ្ងន់ ១០នាក់…

ស្តង់ផលិតខ្មែរជាច្រើន បានតាំងបង្ហាញនៅអមមាត់ស្ទឹងសៀមរាប នាបុណ្យទន្លេលើកទី៨

ខេត្តសៀមរាប៖ ស្តង់អាហារ ផលិតផលកែច្នៃ សម្ភារៈពីបុរាណ វត្ថុអនុស្សាវរីយ៍ធ្វើដោយដៃ ផលិតផលទេសចរណ៍ និងផលិតផលជាច្រើនទៀត ត្រូវបានដាក់តាំងបង្ហាញនៅអមមាត់ស្ទឹងសៀមរាប។ ពិព័រណ៌ផលិតផល ធ្វើឡើងដើម្បីអបអរពិធីបុណ្យទន្លេលើកទី៨ ក្រោមប្រធានបទ«ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ» ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤។សូមបញ្ជាក់ថា ៖ រដ្ឋបាលខេត្តសៀមរាប មានកិត្តិយសសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ-អន្តរជាតិ…