ឥណ្ឌូណេស៊ីប្រកាសអាសន្នកម្រិតខ្ពស់ ក្រោយភ្នំភ្លើង Ruang ផ្ទុះសាជាថ្មី
សារព័ត៌មាន Reuters នៅថ្ងៃទី ៣០ ខែមេសាបានផ្សាយថា ភ្នំភ្លើង Ruang របស់ឥណ្ឌូណេស៊ីនៅលើកោះ Sulawesi បានផ្ទុះសាជាថ្មីនៅថ្ងៃអង្គារ ទី៣០ ខែមេសានេះដោយបញ្ចេញផេះ និងកម្អែភ្នំភ្លើង បន្ទាប់ពីការផ្ទុះកាលពីដើមខែមេសានេះបានបង្ខំឱ្យមានការជម្លៀសមនុស្សរាប់រយនាក់ និងការបិទអាកាសយានដ្ឋានមួយផងដែរ។ទីភ្នាក់ងារតាមដានសកម្មភាពភ្នំភ្លើងរបស់ឥណ្ឌូណេស៊ីបានដំឡើងការប្រកាសអាសន្នដល់កម្រិតខ្ពស់បំផុត ជាមួយការជំរុញឱ្យប្រជាជនកុំចូលទៅក្បែរភ្នំភ្លើង Ruangដែលស្ថិតនៅក្នុងខេត្ត North Sulawesi និងមានមនុស្សជាង…