ខេត្តបន្ទាយមានជ័យ៖ ក្មេងប្រុសម្នាក់បានបាត់បង់ជីវិតភ្លាមៗក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ ដោយបើកម៉ូតូទៅបុករថយន្តនៅចំណុចខាងជើងភូមិផ្លាស់កង់ប្រហែល៥៥០ម៉ែត្រ ក្នុងឃុំសារង្គ ស្រុក ស្វាយចេក ។
នគរបាលស្រុកស្វាយចេកបានឱ្យដឹងថា៖ នៅមុនពេលកើតហេតុមានម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីមពណ៌ក្រហម ស៊េរីឆ្នាំ2022 ពាក់ស្លាកលេខ1Q.3078បជ បើកបរដោយឈ្មោះ វិញ សុធារុណ ភេទប្រុស អាយុ១៦ឆ្នាំរស់នៅភូមិភាសត្បូង ឃុំសារង្គ ស្រុកស្វាយចេក ក្នុងទិសដៅពីជើងទៅត្បូង ពេលមកដល់ចំណុចកើតហេតុស្រាប់តែបុករថយន្តធុនធំមួយគ្រឿងម៉ាកស្កែននា(SCANIA)ក្បាលពណ៌ស ទ្រុងពណ៌ខ្មៅ ស៊េរីឆ្នាំ2004 ពាក់ផ្លាកលេខ3A.3622កំពង់ស្ពឺ បើកបរក្នុងទិសដៅពីត្បូងទៅជើងបណ្ដាលឱ្យគ្រោះថ្នាក់តែម្ដង ។
នគរបាលបានបញ្ជាក់ថា ក្រោយពេលកើតហេតុអ្នកបើកបររថយន្តដឹកដីទុករថយន្តចោល ហើយរត់គេចខ្លួនបាត់ស្រមោល ។ មូលហេតុ អ្នកបើកបរម៉ូតូម៉ាកហុងដាឌ្រីមបើកបរមានល្បឿនលឿនធ្វេសប្រហែស ។ ផ្នែកសម្ភារៈ ម៉ូតូខូចខាតធ្ងន់និងរថយន្តខូចខាតស្រាល ទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចយកមករក្សាទុក្ខនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលសារង្គ ៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *