អាមេរិកបានអនុញ្ញាតឱ្យអ៊ុយក្រែនប្រើអាវុធដែលអាមេរិកផ្តល់ជូនវាយប្រហារទឹកដីរុស្ស៊ី
សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៣១ ខែឧសភា ឆ្នាំ២០២៤បានឱ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានអនុញ្ញាតជាសម្ងាត់ឱ្យអ៊ុយក្រែនប្រើប្រាស់អាវុធដែលសហរដ្ឋអាមេរិកផ្ដល់ឱ្យ ដើម្បីវាយប្រហារលើគោលដៅយោធា ក្នុងទឹកដីរុស្ស៉ី ដែលទីក្រុងមូស្គូប្រើជាមូលដ្ឋានវាយប្រហារលើទីក្រុង Kharkiv។ទីភ្នាក់ងារសារព័ត៌មាន Reuters ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើប្រភពពីក្រុមមន្ត្រីអាមេរិក៤នាក់ដែលបានបញ្ជាក់ថាការសម្រេចចិត្តរបស់លោក បៃដិន គឺអនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់អាវុធអាមេរិកដើម្បីការពារខ្លួនឯង និងវាយប្រហារតែលើគោលដៅយោធាក្នុងទឹកដីរុស្ស៉ី…