Month: April 2024

រយៈពេល១៥ឆ្នាំហើយ ដែលគ្រាប់ស្វាយចន្ទីមិនដែល មានតម្លៃល្អដូចឆ្នាំនេះ

ភ្នំពេញ៖ ប្រជាកសិករដំណាំស្វាយចន្ទី សប្បាយរីករាយជាងបណ្តាឆ្នាំមុនៗនៅគ្រាដែលឆ្នាំនេះ តម្លៃគ្រាប់ស្វាយចន្ទីបានកើនឡើងគួរឲ្យកត់សម្គាល់។ ការកើនឡើងនេះជាក្តីរំពឹងមួយខ្ពស់ បើប្រៀបធៀបទៅនឹងបណ្ដាឆ្នាំមុនៗពោលគឺរយៈពេល១៥ឆ្នាំមកហើយ តម្លៃគ្រាប់ស្វាយចន្ទីមិនដែលខ្ពស់ដូចឆ្នាំនេះទេ។លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា (ស.ស.ក) បានឲ្យដឹងថា ក្នុងរយៈពេល ១៥ឆ្នាំមកនេះ ពោលគឺក្នុងខែមេសា ឆ្នាំ២០២៤នេះ គ្រាប់ ស្វាយចន្ទីសើម មានតម្លៃខ្ពស់ជាងគេ ខណៈតម្លៃធ្លាក់ខ្លាំងក្នុងខែកុម្ភៈ…

អ្នកភូមិ​៩នាក់​ បានពុលសាច់ឈ្លូស

មណ្ឌល​គី​រី​៖​អ្នកភូមិ​ប្រុស​ស្រីក្មេង​ចាស់​ចំនួន​៩​នាក់ ត្រូវបាន​បញ្ជូនទៅ​​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ក្រោយ​ពួកគាត់​ហូប​សាច់​ឈ្លូ​លហើយ​មាន​អា​ការៈពុល ។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រ​​មាណ​១០​និង​២៣​នាទី​ព្រឹក​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០២៤​កន្លងទៅ នៅ​ភូមិ​ត្រាំ​កាច់ ឃុំក្រង់​តេះ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី ។​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា តាម​បុរស​ឈ្មោះ ខ្វើក រិទ្ធី ដែលជា​អ្នកយក​សាច់​ឈ្លូស​នេះ​មកពី​ព្រៃ និយាយថា គាត់​បានឃើញ​ឈ្លូស​១​ក្បាល មាន​ទម្ងន់​ប្រហែល…

ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី

អាល្លឺម៉ង់​ចិន​៖កាលពី​ថ្ងៃ​សុក្រ ទី​២៦ ខែមេសា​នេះ​ចិន​បាន​ជំ​រុញឱ្យ​រដ្ឋមន្ត្រីការបទេស​អាមេរិក លោក Antony Blinken ចូលរួម​ដោះស្រាយ​ការកើនឡើង​ការខ្វែងគំនិត​គ្នា ឬក៏ ចង់ឃើញ​ទំនាក់ទំនង​រវាង​មហាអំណាច​ទាំង​២​ធ្លាក់ចុះ​ដុនដាប ខណៈ​កិច្ចចរចា​ចាប់ផ្ដើម​ក្នុង​ទីក្រុង​ប៉េកាំង​។ ទីភ្នាក់ងារសារព័ត៌មាន AFP​បាន​ផ្សាយ​ឲ្យ​ដឹងថា​៖​លោក Blinken ដែល​កំពុងស្ថិត​ក្នុងប្រទេស​ចិន សម្រាប់​ការបំពេញ​ទស្សនកិច្ច​ជា​លើក​ទី​២ ក្នុង​រយៈពេល​ជិត​មួយឆ្នាំ ដោយ​បង្ហាញ​ក្ដីសង្ឃឹម​ពី​ភាព​រីកចម្រើន​ក្នុង​កិច្ចចរចា ជាមួយ​ថ្នាក់ដឹកនាំ​ចិន ប៉ុន្តែ​បាន​អះអាងថា​លោក​នឹង​លើកឡើង​ដោយផ្ទាល់​ពី​បញ្ហា​ខ្វែងគំនិត​គ្នា​មួយចំនួន ដែល​ត្រូវបាន​គេ​រំពឹងថា​នឹងមាន​រួមបញ្ចូល​ទាំង​បញ្ហា​សង្គ្រាម​នៅ…

កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី​ពី១០​ទៅ១៥%

ភ្នំពេញ​៖​ ក្រសួងធនធានទឹក​ និង​ឧតុនិយម​បានចេញសេចក្ដីជូនដំណឹង​អំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤​ ខណៈ​អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី​ពី១០%ទៅ១៥%​។   ក្រសួង​ បានបញ្ជាក់ថា​ សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០  ខែមេសា ឆ្នាំ២០២៤៖  ១.…

ភ្លៀងធ្លាក់ «ដុំទឹកកក» គ្របដណ្តប់តាមខេត្ត-ក្រុងជាច្រើននៃប្រទេសវៀតណាម

យោងតាមអ្នកជំនាញផ្នែកឧតុនិយមជាតិ មូលហេតុនៃភ្លៀងទឹកកក «ដុំធំប៉ុនៗ ពងទា» នៅតំបន់មួយចំនួននៅភាគខាងជើងក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ គឺដោយសារតែព្យុះផ្គររន្ទះ និងខ្យល់កន្ត្រាក់ខ្លាំងៗ។ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ព្យុះផ្គររន្ទះ អមដោយបាតុភូតអាកាសធាតុខ្លាំង ខ្យល់បក់ខ្លាំង និងផ្គរលាន់ខ្លាំងបានលេចឡើងនៅក្នុងខេត្តជាច្រើននៅភាគខាងជើង (ដូចជា Hoa Binh, Son La, Lao Cai, Phu Tho…

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសាររំលែកទុក្ខ ផ្ញើជូន ក្រុមគ្រួសារយោធិនពលី និងយោធិនរងរបួស

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសាររំលែកទុក្ខ ផ្ញើជូន ក្រុមគ្រួសារយោធិនពលី និងយោធិនរងរបួស ខ្ញុំ មានក្តីរន្ធត់ក្ដុកក្ដួលក្រៃលែង បន្ទាប់ពីបានទទួលដំណឹងអំពីឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធ ភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃសៅរ៍ ទី២៧ ខែមេសា…

តោះល្ងាចទៅមេីលសត្វស្លាបនៅបឹងពារាំង​ ខេត្ត​សៀម​រាប​ !

ខេត្ត​សៀមរាប​៖​ ក្រសួង​ទេសចរណ៍​ នៅព្រឹកថ្ងៃសៅរ៍ទី​២៧​ ខែមេសា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ តោះល្ងាចទៅមេីលសត្វស្លាបនៅបឹងពារាំងអត់?​ សត្វស្លាបជាច្រើនប្រភេទបានមកជ្រក និងមានទីជម្រកនៅ សហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិបឹងពារាំង 🦩 ក្រសួង​ទេសចរណ៍​ បានបញ្ជាក់ថា​ បឹងពារាំងគឺជាកន្លែងអភិរក្សធនធានជលផល និងត្រីមេពូជនៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ។ ការអភិរក្សនេះបានផ្តល់ផលល្អសម្រាប់ហ្វូងសត្វស្លាបជាច្រេីនដែលត្រូវការស្វែងរកចំណី តំបន់នេះជាទីជម្រកយ៉ាងសុខសាន្តសម្រាប់ទាំងពពួកមច្ឆា និងសត្វស្លាបទាំងឡាយទាំងពួង។ សូមចូលរួមអភិរក្សធនធានធម្មជាតិទាំងអស់គ្នាសម្រាប់កូនចៅយេីងជំនាន់ក្រោយ និងសម្រាប់វិស័យទេសចរណ៍យេីងផងដែរ។…

លោក Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក ជួបសន្ទនាជាមួយប្រធានរដ្ឋចិនលោក Xi Jinping

ប្រធានាធិបតីចិន លោក Xi Jinping បានជួបសន្ទនាជាមួយលោក Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកនា រសៀលថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២៤ នៅវិមានប្រជាជនក្រុងប៉េកាំង។លោក Xi Jinping បានថ្លែងថា ឆ្នាំនេះជាខួបទី៤៥នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននឹងអាមេរិក។ ខ្ញុំបានលើកឡើង គោលការណ៍៣ធំៗ ពោលគឺ គោរពគ្នា…

រុស្ស៊ីប្រកាសកម្ទេចក្បួនរថភ្លើងដឹកអាវុធរបស់លោកខាងលិចឱ្យអ៊ុយក្រែន

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅថ្ងៃទី 26 ខែមេសាថាកងកម្លាំងរុស្ស៊ីបានបំផ្លាញក្បួនរថភ្លើងដែលដឹកសព្វាវុធរបស់លោកខាងលិចផ្គត់ផ្គង់ដល់អ៊ុយក្រែន។យោងតាមក្រសួងការពារជាតិរុស្ស៊ី កងទ័ពរបស់ប្រទេសនេះបានធ្វើការវាយប្រហាររួមគ្នាដោយប្រើយន្តហោះ កាំជ្រួច និងកាំភ្លើងធំ។ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា “រថភ្លើងដែលផ្ទុកឧបករណ៍ និងសព្វាវុធរបស់បស្ចិមប្រទេសត្រូវបានកម្ទេចនៅក្នុងតំបន់នៃភូមិ Udachnoye តំបន់ Donetsk” ។កងកម្លាំងរុស្ស៊ីក៏បានវាយឆ្មក់ទីតាំង និងអាវុធរបស់កងពលតូចមេកានិកទី៦៧ នៃកងទ័ពអ៊ុយក្រែនផងដែរ។ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា កម្លាំងត្រូវបានវាយប្រហារខណៈពេលដែលនៅស្ថានីយមួយក្នុងតំបន់ Balakleya តំបន់ Kharkov។ក្នុងរយៈពេល…

ក្មេងៗ៤នាក់យកគ្រាប់មិនទាន់ផ្ទុះ មកកែច្នៃលេងបណ្ដាលឱ្យផ្ទុះ រងរបួសស្រាលនិងធ្ងន់នៅស្រុកស្ទោង

ខេត្តកំពង់ធំ៖ យ៉ាងហោចក្មេងប្រុសចំនួន ៤នាក់ បានរងរបួសធ្ងន់ និងស្រាលក្នុងករណីផ្ទុះឧបករណ៍កែច្នៃ នៅខេត្តកំពង់ធំ ។ ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី២៦ មេសា ឆ្នាំ២០២៤ ស្ថិតនៅក្នុងនៅភូមិពោធិ៍ ឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ ។  សេចក្តីរាយការណ៍បានឲ្យដឹងថា ក្នុងហេតុការណ៍នោះបានបណ្តាលឲ្យក្មេងប្រុសៗចំនួន ៤នាក់ ដែលមានអាយុចន្លោះរវាងពី…