មណ្ឌល​គី​រី​៖​អ្នកភូមិ​ប្រុស​ស្រីក្មេង​ចាស់​ចំនួន​៩​នាក់ ត្រូវបាន​បញ្ជូនទៅ​​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ក្រោយ​ពួកគាត់​ហូប​សាច់​ឈ្លូ​លហើយ​មាន​អា​ការៈពុល ។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រ​
​មាណ​១០​និង​២៣​នាទី​ព្រឹក​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០២៤​កន្លងទៅ នៅ​ភូមិ​ត្រាំ​កាច់ ឃុំក្រង់​តេះ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី ។​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា តាម​បុរស​ឈ្មោះ ខ្វើក រិទ្ធី ដែលជា​អ្នកយក​សាច់​ឈ្លូស​នេះ​មកពី​ព្រៃ និយាយថា គាត់​បានឃើញ​ឈ្លូស​១​ក្បាល មាន​ទម្ងន់​ប្រហែល ៨​គីឡូក្រាម ជាប់អន្ទាក់​របស់គេ ។ ឈ្លូស​នេះ​បាន​ងាប់​និង​ធុំក្លិន​ស្អុយ​តិចៗ​ទៅហើយ គាត់​ក៏បាន​យកមក​ភូមិ និង​ចែក​បងប្អូន​អ្នកជិតខាង​ក្នុងភូមិ​ហូប​ជាមួយគ្នា ព្រមទាំង​បាន​ផឹកស្រា​បៀរ​អស់ ៦​កំប៉ុង ។ បន្ទាប់ពី​ហូប​រួច ស្រាប់​តែមាន​អាកា​រៈ​រាករូស ក៏​នាំគ្នា​ទៅ​ព្យាបាល​នៅ​មន្ទីរ​ព្យាបាល​មួយ​ក្នុង​ឃុំក្រង់​តេះ​ចំនួន​៤​នាក់ និង​ទៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ចំនួន ៥​នាក់ ។​ទោះជា​យ៉ាងណា មកដល់​រសៀល​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២៤ អ្នកភូមិ​ទាំង​៩​នាក់​ដែល​ពុល​សាច់​ឈ្លូស​នេះ បាន​ធូរស្រាល​វិញ​ហើយ និង​មិនមាន​ប៉ះពាល់​ដល់​អាយុជីវិត​ទេ ៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *