ខេត្ត​សៀមរាប​៖​ ក្រសួង​ទេសចរណ៍​ នៅព្រឹកថ្ងៃសៅរ៍ទី​២៧​ ខែមេសា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ តោះល្ងាចទៅមេីលសត្វស្លាបនៅបឹងពារាំងអត់?​ សត្វស្លាបជាច្រើនប្រភេទបានមកជ្រក និងមានទីជម្រកនៅ សហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិបឹងពារាំង 🕊🦩🍀🌿

ក្រសួង​ទេសចរណ៍​ បានបញ្ជាក់ថា​ បឹងពារាំងគឺជាកន្លែងអភិរក្សធនធានជលផល និងត្រីមេពូជនៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ។ ការអភិរក្សនេះបានផ្តល់ផលល្អសម្រាប់ហ្វូងសត្វស្លាបជាច្រេីនដែលត្រូវការស្វែងរកចំណី តំបន់នេះជាទីជម្រកយ៉ាងសុខសាន្តសម្រាប់ទាំងពពួកមច្ឆា និងសត្វស្លាបទាំងឡាយទាំងពួង។ សូមចូលរួមអភិរក្សធនធានធម្មជាតិទាំងអស់គ្នាសម្រាប់កូនចៅយេីងជំនាន់ក្រោយ និងសម្រាប់វិស័យទេសចរណ៍យេីងផងដែរ។ មានទឹកមានត្រី មានត្រីមានសត្វ មានសត្វមានទេសចរ មានទេសចរមានសង្ឃឹម​ កុំភ្លេចណាបងប្អូនទាំងអស់គ្នា ទៅលេងនៅបឹងធម្មជាតិមួយនេះផងណា។ 

ក្រសួងទេសចរណ៍​ បានបញ្ជាក់បន្ថែមថា​ ទីតាំងចំងាយប្រមាណ ១៤ គីឡូ​ម៉ែត្រ​ពីក្រុងសៀមរាប (តាមផ្លូវសង្កាត់ជ្រាវ)។

ចំណែក​មធ្យោបាយធ្វេីដំណេីរ៖​ កង់ ម៉ូតូ ឡាន​ និងចំណុចទាក់ទាញ​ រួមមាន​៖សត្វស្លាបទឹក ព្រៃលិចទឹក មច្ឆា និងថ្ងៃរៈនិងថ្ងៃរៀបលិច៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *