ខេត្តព្រះសីហនុ ៖ នាវាទេសចរណ៍ខ្នាតធំ១គ្រឿង នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ម្សិលមុិញ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលបានផ្ទុកភ្ញៀវទេសចរចម្រុះជាតិសាសន៍ និងនាវិកចំនួន៧១៣នាក់ មកលេងកម្សាន្តប្រទេសកម្ពុជារយៈពេល១ថ្ងៃ។

សូមបញ្ជាក់ថា ៖ នៅលើនាវានេះ មានសញ្ជាតិ Bahamas មាននាវិកចម្រុះជាតិសាសន៍ ៤០សញ្ជាតិ ស្មើនឹង ៣៥៣នាក់ ស្រី ៨៩នាក់ ផ្ទុកភ្ញៀវទេសចរចំនួន ៣៦០នាក់ ស្រី ១៨៣នាក់ មាន ២៧សញ្ជាតិ ដោយធ្វើដំណើរចេញពីប្រទេសវៀតណាម មកចូលចតនៅខេត្តព្រះសីហនុ និងបន្តដំណើរទៅកាន់ប្រទេសថៃ។

ក្រោយពីមានការចូលចតរបស់នាវាទេសចរណ៍ខ្នាតធំមួយនេះ ក្រុមការងារ រួមទាំងអាជ្ញាធរនិងសមត្ថកិច្ចគ្រប់ផ្នែក បានទទួលបដិសណ្ឋារកិច្ច ទទួលភ្ញៀវទេសចរ និងរៀបចំរក្សាសន្តិសុខសុវត្ថិភាពជូនភ្ញៀវ គ្រប់កន្លែងដែលភ្ញៀវទេសចរទៅទស្សនាយ៉ាងយកចិត្តទុកដាក់បំផុត ៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *