ភ្នំពេញ ៖ នៅថ្ងៃសុក្រ ទី៣ ខែឧសភា ឆ្នាំ២០២៤ ម្សិលមុិញ នេះ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មាធិការអន្តរក្រសួងដើម្បីជំរុញដំណើរការអនុវត្តគម្រោងផ្លូវនាវាចរណ៍ “ព្រែកជីកហ្វូណនតេជោ” បានអញ្ជើញធ្វើបទបង្ហាញយ៉ាងពិស្ដារ អំពីគម្រោងព្រែកជីកហ្វូណនតេជោ ជូនទូតចំនួន២៤ប្រទេសផ្សេងៗគ្នា ប្រចាំកម្ពុជា ដែលក្នុងនោះមានអគ្គរដ្ឋទូតចំនួន ៥រូប អញ្ជើញចូលរួមដោយផ្ទាល់ និងតំណាងស្ថានទូតចំនួន ២៦រូប ដើម្បីឈ្វេងយល់អំពីគម្រោងប្រវត្តិសាស្ត្ររបស់កម្ពុជាមួយនេះ។

ដោយឡែកនៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មាធិការអន្តរក្រសួងដើម្បីជំរុញដំណើរការអនុវត្តគម្រោងផ្លូវនាវាចរណ៍ “ព្រែកជីកហ្វូណនតេជោ” បានអញ្ជើញធ្វើបទបង្ហាញអំពីគម្រោងព្រែកជីកហ្វូណនតេជោ ដើម្បីឱ្យសិស្ស និស្សិត សាស្ត្រាចារ្យ និងមហាជន បានឈ្វេងយល់កាន់តែច្បាស់អំពីគម្រោងព្រែកជីកហ្វូណនតេជោ។

ការធ្វើបទបង្ហាញនេះ នឹងធ្វើឡើងក្រោមវត្ដមាន លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ដ្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅព្រឹកថ្ងៃសៅរិ៍ ទី៤ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង៩ព្រឹកមុិញ។

លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា ៖ទំនិញចេញពីកម្ពុជាជាង ៣០% បានដឹក ឆ្លង កាត់ប្រទេសវៀតណាម។ អីចឹងទេ តាម រយៈគម្រោងព្រែកជីកហ្វូណន នឹងសម្រួល ថ្លៃដឹកជញ្ជូនធ្វើឲ្យកម្ពុជាមានលទ្ធភាព ប្រកួតប្រជែងថ្លៃដឹកជញ្ជូនជាមួយប្រទេស ជិតខាង។

លោកបន្ថែមថា ៖ «៣៣ ភាគរយនៃទំនិញ អន្តរជាតិរបស់កម្ពុជា ដឹកចេញទៅខាង វៀតណាម ដោយសារទំនិញចូលតាម កំពង់ផែស្វយ័តភ្នំពេញ ហើយការដឹកជញ្ជូន តាមផ្លូវទឹកថោកជាង។ ការដឹកតាមច្រក កំពង់ផែប្រទេសវៀតណាម ដោយសារនៅ វៀតណាមមានកប៉ាល់ធំៗ មានលទ្ធភាពដឹកបានច្រើនទៅ អឺរ៉ុប និងអាមេរិក ដោយ ផ្ទាល់»។ 

លោកបន្តថា ៖ ផែទឹកជ្រៅខេត្តព្រះសីហនុ បច្ចុប្បន្នអាចទទួលបាននាវាដឹកជញ្ជូនបាន ត្រឹម១៨ ភាគរយទេ ហើយកប៉ាល់យក្សធំៗ មិនអាចចូលដឹកជញ្ជូនបានទេ។ ប៉ុន្តែ ថ្ងៃក្រោយរំពឹងទុកថា នៅពេលមានផែទឹកជ្រៅនៅខេត្តព្រះសីហនុសាងសង់ រួចរាល់ និងព្រែកជីកហ្វូណនតេជោ ទៀតនោះ នឹងសម្រួលការដឹកជញ្ជូនតាមកំពង់ផែ ប្រទេសកម្ពុជា មិនបាច់ប្រើប្រាស់កំពង់ផែប្រទេសជិតខាងនោះទេ។

ទាក់ទងគម្រោងព្រែកជីកហ្វូនណនតេជោ លោក ស៊ុន ចាន់ថុល ក៏បានបញ្ជាក់ជាថ្មី ដើម្បីបំភ្លឺជុំវិញការចោទប្រកាន់ដោយ មាន មតិជ្រុលនិយមមួយចំនួន ថាគម្រោង ព្រែកជីកនេះធ្វើឲ្យកម្ពុជាខាតបង់ និង ប៉ះពាល់ដល់បរិស្ថាននោះ ដោយលោកបាន អះអាងថា ជាការលើកឡើងដោយគ្មាន មូលដ្ឋាន។

លោកថា គម្រោងព្រែកជីកនេះ បានសិក្សា ទាំងផលប៉ះពាល់ បរិស្ថាន ការសិក្សាលំហូរ ទឹកចេញចូល ផលប៉ះពាល់ចំពោះសង្គម និង ផ្នែកផ្លូវច្បាប់។ ការសិក្សាសាងសង់ ព្រែកជីកបានប្រើប្រាស់ពេលជាង ២៤ ខែ ដោយអ្នកជំនាញបរទេស មានទាំងអ្នក បច្ចេកទេសជប៉ុន និង ប្រទេសចិនជាដើម។

លោក ស៊ុន ចាន់ថុល បានអះអាងថា ការ សិក្សាគម្រោងព្រែកជីកហ្វូណនតេជោ មានការសិក្សារួមគ្នា រវាងក្រុមអ្នកជំនាញ បច្ចេកទេសជាតិ និងអន្តរជាតិចំនួន ៤២នាក់ ហើយការសិក្សាត្រូវបានធ្វើឡើងទាំងនៅលើដីផ្ទាល់និង ប្រើឧបករណ៍សិក្សា ពីលើអាកាស។

លោកបន្តថា ៖ គម្រោងព្រែកជីកដែលមានប្រវែងប្រមាណ ១៨០ គីឡូម៉ែត្រ មិនមែន អភិវឌ្ឍន៍លើដីថ្មីទាំងស្រុងនោះទេ ពោលគឺអភិវឌ្ឍន៍តាមគំរូព្រែកចាស់ ដែលត្រូវបាន ប្រើប្រាស់តាំងពី ២០០០ ឆ្នាំមកម្ល៉េះ។ ដូច្នេះការអភិវឌ្ឍន៍គម្រោងនេះ គ្រាន់តែពង្រីកទំហំទទឹង និងជីកឱ្យជ្រៅជាងមុន ដែល អាចធ្វើឱ្យនាវាចំណុះ ៣ពាន់តោនអាចធ្វើចរាចរណ៍បានតែប៉ុណ្ណោះ។

លោក ស៊ុន ចាន់ថុល ថាតាមរយៈគម្រោង ព្រែកជីកហ្វូណនតេជោ អាចធ្វើឲ្យកម្ពុជា មានឯករាជ្យភាព និងផ្តល់ គុណប្រយោជន៍ មិនអាចកាត់ថ្លៃ សម្រាប់អនាគតកម្ពុជា។

គម្រោងព្រែកជីក ដែលគ្រោងចាយទុន ជាង ១៧០០ លានដុល្លារ ជាគម្រោង សាងសង់ដោយ ឯកជនមិនបានប្រើប្រាស់ ថវិកាជាតិនោះ ទេ។

ទាក់ទងគម្រោងព្រែកជីកនេះ ដែលថា ដើម្បីសម្រួលកងទ័ពចិន ជាការមូលបង្កាច់ ១០០ %។ លោកថា ៖ រដ្ឋធម្មនុញ្ញកម្ពុជាបាន កំណត់ច្បាស់ហើយ ថាមិនអនុញ្ញាតឲ្យ បរទេសដាក់កងទ័ពប្រើប្រាស់ទឹកដីកម្ពុជា នោះទេ។

ថ្លែងនៅក្នុងជំនួប ជាមួយសមាគម ឧកញ៉ា កាលពីនៅយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ អតីតនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសដាច់អហង្ការថា នឹង ឲ្យគម្រោងព្រែកជីកតេជោសម្រេចឲ្យបាន ទោះបីត្រូវបង់តម្លៃណាក៏ដោយ។

សម្តេចថា គម្រោងព្រែកជីកនេះជា តម្រូវការរបស់កម្ពុជាព្រោះ ព្រែកជីកនេះ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើន រួមទាំងការដឹកជញ្ជូនការផលិតត្រី ជលផល និងជីវភាពរស់នៅ ហើយនឹងអាចបញ្ចៀស ទឹកជំនន់ នៅក្នុងខេត្តមួយចំនួនផងដែរ។

ដោយមានជំនឿចិត្តថា កម្ពុជាត្រូវតែសាងសង់ព្រែកជីកហ្វូណន-តេជោឱ្យបាន សម្តេចបានលើកឡើងថា បើទោះបីជាកម្ពុជា មិនអាចរកទុនពីបរទេសមកវិនិយោគក្តី ក៏កម្ពុជាត្រូវរកទុនក្នុងស្រុកតាមរយៈ អ្នកឧកញ៉ា និងឧកញ៉ា ដែលជាអ្នកមានធនធាន។ សម្តេចតេជោ ហ៊ុន សែន សង្កត់ធ្ងន់ថា សម្តេចនឹងឈរជាប់ជាមួយរាជរដ្ឋាភិបាលគាំទ្រ រាជរដ្ឋាភិបាល ក្នុងការកៀរគរទុនមកវិនិយោគឱ្យខានតែបាន ព្រោះ គម្រោងនេះផ្តល់ប្រយោជន៍យ៉ាងធំធេង សម្រាប់ប្រជាជនកម្ពុជា។

សូមជម្រាបជូនថា ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងធ្វើបទបង្ហាញអំពីគម្រោងព្រែកជីកហ្វូណនតេជោនៅសាលាតិចណូ (ITC) នៅថ្ងៃទី៤ ឧសភា ខាងមុខ ៕ 

By admin

Leave a Reply

Your email address will not be published. Required fields are marked *