ខេត្តសៀមរាប ៖ តារា​សម្ដែង​ប៊ូ​លី​វូត​ឥណ្ឌា ដែល​ធ្លាប់បាន​សម្ដែង​តួ​ជា «​ព្រះពុទ្ធ​»​បាន វត្តមាន​ជា​លើក​ទី​១​របស់គាត់ នៅលើ​ទឹកដី​កម្ពុជា ។ ប្រភពពី វត្ត​រាជ​បូ​ណ៌ ក្រុង​សៀមរាប នៅ​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២៤​បាន​ឲ្យ​ដឹងថា​៖ លោក Gagan Malik (​ហ្គា​ហ្កា​ន ម៉ាលី​ក​) ជា​តារា​សម្ដែង​ប៊ូ​លី​វូត ធ្លាប់បាន​សម្ដែង​តួ​ជា «​ព្រះពុទ្ធ​សមណ​គោ​គោត្ត​ម​» លោក Gagan Malik និង​ក្រុមការងារ បាន​អញ្ជើញ​មក​ខេត្តសៀមរាប ដើម្បី​ទស្សនា​ប្រាសាទអង្គរវត្ត និង​បាន​អញ្ជើញ​ចូលមក​វត្ត​រាជ​បូ​ណ៌ ក្រាបថ្វាយបង្គំ សម្ដេច ព្រះព្រហ្ម​រតន​មុនី សិរី​សុ​វ​ណ្ណោ ពិន សែម ដើម្បី​សម្ដែង​នូវ​ការគោរព និង​ការគួរសម​ដែល​លោក​បាន​មកដល់​ប្រទេស​កម្ពុជា​យើង ។​a boy boliwoot

លោក Gagan Malik (​ហ្គា​ហ្កា​ន ម៉ាលី​ក​)​តាមរយៈ​ហ្វេ​ស​ប៊ុ​កថា​គុណបុណ្យ​ដែល​នាំ​ឲ្យ​លោក​បា​ចូល​ថ្វាយបង្គំ​សម្ដេច ព្រះព្រហ្ម​រតន​មុនី សិរី​សុ​វ​ណ្ណោ ពិន សែម​។​វា​ជា​បទពិសោធន៍​ដ៏​អស្ចារ្យ​។​លោក Gagan Malik (​ហ្គា​ហ្កា​ន ម៉ាលី​ក​)​បា​ន្លែ​ង​អំណរគុណ​លោក​ឡូ​រ៉ង់​និង​អ្នកស្រី​កៅ​គ​ន្ធា​ដែល​ជួយ​និង​ណែ​នាំមក​ស្គាល់​កម្ពុជា​។​​សម្រាប់​ខ្មែរ​យើង​បានដឹងថា​លោក Gagan Malik (​ហ្គា​ហ្កា​ន ម៉ាលី​ក​) សម្តែង​តួ​ជា​ព្រះពុទ្ធ​តែរ​តាមពិតទៅ បើតាម​គាត់​មានប្រសាសន៍ គាត់​មិនមែន​ដើរតួ​ជា​អង្គ​ព្រះពុទ្ធ​ប៉ុណ្ណោះ​ទេ គាត់​បាន​ដើរតួ​ជា​អង្គ​ព្រះ​វិស្ណុ ព្រះ​សិវៈ ទៀតផង​។​​ឈ្មោះ​ពិត​របស់គាត់​គឺ Gagan Malik ធ្លាប់បាន​បួស​នៅ​វត្ត That Thong នាទី​ក្រុង​បាងកក​ប្រទេស​ថៃ​។ ការមកដល់​ប្រទេស​កម្ពុជា​យើង គឺជា​លើក​ទី​១ របស់គាត់​ហើយ តាមរយៈ​ថ្នាក់ដឹកនាំ​របស់​សាកលវិទ្យាល័យ​វេ​ស្ទើ​ន ដែលមាន​ឯកឧត្តម តែ ឡូ​រិ​ន ជា​ប្រធាន និង​សាលា​វេ​ស្ទើ​ន​ប្រ៊ី​ជ សាខា​ខេត្តសៀមរាប ដែលមាន​លោកជំទាវ កៅ គ​ន្ធា ជា​អធិបតី​។

​សូមជម្រាបថា ៖ កម្ពុជា​ជា​ទឹកដី​សុវណ្ណ​ភូមិ ជាពិសេស​ខេត្តសៀមរាប ជា​ខេត្ត​តំបន់​ទេសចរណ៍ ដ៏​មាន​ឥទ្ធិពល តាមរយះ ប្រាសាទអង្គរវត្ត មាន​ភាពល្បីល្បាញ លើ​សកលលោក និង​ប្រាសាទ​រាប់ពាន់ ដែល​បុព្វបុរស​ខ្មែរ​ជំនាន់​បាន​កសាង ចារិក ទុកជា​កេរដំណែល​ដ៏​មានតម្លៃ​របស់​ជាតិ ។​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បាន​លើកឡើងថា​៖ ព្រះ​បរម​វិស្ណុ​លោក ឬ​ប្រាសាទអង្គរវត្ត គឺជា​អច្ឆរិយៈវត្ថុ​ដ៏​មហស្ចារ្យ​របស់​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​សម័យកាល​ដ៏​រុងរឿង​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ ។ ប្រាសាទអង្គរវត្ត គឺជា​សំណង់​ស្ថាបត្យកម្ម​គ្មាន​ពី​រលើ​លោក និង​ជា​សំណង់​ស្ថាបត្យកម្ម​បែប​ហិណ្ឌូ​ដែល​ធំជាងគេ​លើ​ពិភពលោក ដែល​បានបង្ហាញ​អំពី​ស្នាដៃ​ដ៏​ល្អល្អះ រចនា​ប្ម័​ថ​ឥតខ្ចោះ និង​ជា​និមិត្តរូប​នៃ​អត្តសញ្ញាណ​របស់​កម្ពុជា ។ ប្រាសាទអង្គរវត្ត នៅតែ​បន្ត​ជា​គោលដៅ​ទេសចរណ៍វប្បធម៌​ដ៏​ល្បីល្បាញ​របស់​កម្ពុជា និង​លើ​សកលលោក ដែល​ពោរពេញ​ដោយ​ភាព​អស្ចារ្យ ដោយ​នា​ខែមីនា​នេះ នឹងមាន​ព្រឹត្តិការណ៍​អយនកាល ឬ​សម​រាត្រី ( Equinox ) ចាប់ពី​ថ្ងៃទី​២០ ដល់​ថ្ងៃទី​២៣ ខែមីនា ដោយ​ព្រះអាទិត្យ​នឹង​រះ​ចំ​ប្រាង្គ​កណ្តាល​នៃ​ប្រាសាទអង្គរវត្ត ៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *