ភ្នំពេញ​៖ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជួន ណា​រិន្ទ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ដែល​ចុះ​បញ្ជា​ប្រតិបត្តិការ​ផ្ទាល់ បាន​ប្រាប់​បណ្តាញ​ព័ត៌មាន ថា ខ្មាន់កាំភ្លើង​ដែល​បាន​បាញ់​ក្រុមយុវជន​បណ្តាល​ឲ្យ​រងរបួស​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​នាយកដ្ឋាន ព្រហ្មទណ្ឌ សហការ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌដូនពេញ តាម​ចាប់ខ្លួនបាន​ហើយ​។​

a boy shoot

ទាំង​ខ្មាន់កាំភ្លើង និង​បក្ខពួក ដែល​បាន​បាញ់ប្រហារ​យុវជន​មួយក្រុម​នៅតាម​ផ្លូវ​លេខ​៧០ សង្កាត់​ស្រះចក​ត្រូវ​សម​ត្ត​កិច្ច​ស្រាវជ្រាវ​ចាប់ខ្លួនបាន​ហើយ នៅ​យប់​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០២៤​។ លោក​បាន​ដឹកនាំ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន​ខណ្ឌ​ឬ​ស្សី​កែវ បាន​ចុះទៅ​ឡោមព័ទ្ធ និង​ចាប់​បក្ខពួក​ម្នាក់ទៀត​នៅក្បែរ​ផ្សារ​សាំ​ហាន់ សង្កាត់​ទួល​សង្កែ​។​

​បើតាម​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ​, នៅពេលដែល​កម្លាំង​នគរបាល​ចុះ​ឡោមព័ទ្ធ​ចាប់​នោះ ជនល្មើស​បាន​បាញ់​មកលើ​សមត្ថកិច្ច​ចំនួន​៦​គ្រាប់​ផងដែរ ប៉ុន្តែ​សំណាងល្អ​មិន​បណ្តាល​ឲ្យ​រងរបួស​ដល់​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​នៅ​កន្លែង​បង្ក្រាប​នោះឡើយ​។ កម្លាំង​នគរបាល​ជំនាញ​ឡោមព័ទ្ធ​ចាប់ខ្លួន​នោះ ខ្មាន់កាំភ្លើង​ម្នាក់នេះ មិន​ព្រម​ប្រគល់​ខ្លួន​នោះឡើយ ពោល​បាន​បាញ់​មកលើ​សមត្ថកិច្ច​ថែម​ទៀតផង ទើប​ធ្វើ​ឲ្យ​សមត្ថកិច្ច​បង្ខំចិត្ត​ផ្ទុះអាវុធ​ទៅវិញ​រហូត​ចាប់ខ្លួនបាន​ភ្លាមៗ​។​

កាលពី​វេលា​ម៉ោង​ប្រមាណ​២​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​០៧ ខែឧសភា ឆ្នាំ​២០២៤​នេះ មាន​ហេតុការណ៍​បាញ់រះ​មួយ​បានកើត​ឡើង នៅ​ផ្លូវ​លេខ​៧០ ស្ដុ​ប​R៣ ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ បាន​បណ្ដាល​ឲ្យ​ជន​យុវជន​ម្នាក់​រងរបួស​ធ្ងន់ ហើយ​ត្រូវបាន​គេ​បញ្ជូនទៅ​មន្ទីរពេទ្យ​កាល់ម៉ែត ខណៈ​ខ្មាន់កាំភ្លើង​បើករថយន្ដ​គេចខ្លួនបាត់​។​​តាម​សេចក្តីរាយការណ៍ មូលហេតុ​ដែល​នាំ​ឲ្យ​ខ្មាន់កាំភ្លើង​ផ្ទុះអាវុធ​នេះ​ដោយសារ​ខឹង​ជាមួយ​សង្សារ​របស់ខ្លួន​៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *

មាតិកាផ្សេងៗ