ខេត្តកំពង់ធំ៖ សមិទ្ធផលជាច្រើនសម្រាប់ទ្រទ្រង់ព្រះពុទ្ធសាសនា និងការគោរពប្រណិប័តន៍ របស់ប្រជាពុទ្ធ បរិស័ទក្នុងវត្តក្រពើច័ន្ទរង្សី ហៅវត្តក្រពើថ្មី ស្ថិតនៅក្នុងភូមិជន្លូស ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ខេត្ត កំពង់ធំ ត្រូវបានធ្វើពិធីបុណ្យបញ្ចុះខណ្ឌសីមា និងសម្ពោធឆ្លងហើយ បន្ទាប់ ពី ចំណាយពេលសាងសង់ រយៈ ពេល១៨ឆ្នាំ ចំណាយថវិកាជិត ៦០ម៉ឺនដុល្លារអាមេរិក។

ពិធីបុណ្យបញ្ចុះខណ្ឌសីមា និងសម្ពោធឆ្លងសមិទ្ធិផលក្នុងវត្តក្រពើច័ន្ទរង្សី ហៅវត្តក្រពើថ្មី ត្រូវបានធ្វើឡើង នាព្រឹកថ្ងៃចន្ទ ១រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខេមីនា ឆ្នាំ២០២៤ នេះ ក្រោមអធិបតីភាពអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះ មូល ដ្ឋានខេត្តកំពង់ធំ និងលោកស្រី អ្នកឧកញ៉ា គៀន ស្រីនាង។

សមិទ្ធផលដែលបានរៀបចំពិធីបុណ្យបញ្ចុះខណ្ឌសីមា និងសម្ពោធឆ្លងនេះរួមមាន៖ ព្រះវិហារ សាលា ឆាន់ កុដិថ្ម កុដិឈើ ខ្លោងទ្វារ ស្ពានបេតុងឆ្លងប្រឡាយចូលវត្ត រូបសំណាកចំនួន ៣កន្លែង ព្រមទាំង សមិទ្ធិ ផលមួយចំនួនទៀត។

ជាមួយនឹងសមិទ្ធផលកើតចេញពីទឹកចិត្តប្រកបដោយសទ្ធាជ្រះថ្លា និងប្រកបដោយគុណតម្លៃ បម្រើដល់ ព្រះ ពុទ្ធសាសនា អ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព បានសម្ដែងក្តីត្រេកអរជាមួយព្រះចៅអធិការ ព្រះសង្ឃ គណៈកម្មការវត្ត និងប្រជាពុទ្ធបរិស័ទចំណុះជើងវត្តទាំងមូលតែម្តង។

អ្នកឧកញ៉ាបណ្ឌិត ក៏បានកោតសរសើរព្រះចៅអធិការវត្ត គណៈ កម្មការវត្ត ព្រមទាំងពុទ្ធបរិស័ទ ជិតឆ្ងាយ ដែលបានរួមកម្លាំងសាមគ្គីគ្នាកសាងបានសមិទ្ធិផលក្នុងវត្តក្រពើច័ន្ទរង្សី រួមទាំងព្រះវិហារ និងសមិទ្ធិផល នានាជា គុណប្រយោជន៍នៃវិស័យព្រះពុទ្ធសាសនា និងសង្គមជាតិ។

អ្នកឧកញ៉ាបណ្ឌិត បានគូសរំលេចថា ព្រះពុទ្ធសាសនា ក៏ដូចជាសានាដទៃទៀត ត្រូវបានជីកកប់ បាត់ ក្នុង របបកម្ពុជាប្រជាធិបតេយ្យ របបប្រល័យពូជសាសន៍ ប៉ុល ពត។ តែសាសនាទាំងអស់ ក៏ត្រូវបានរំដោះ គាស់ រំលើងឡើងវិញ ក្រោយថ្ងៃរំដោះថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ក្រោមចលនាតស៊ូរបស់អ្នកស្នេហាជាតិ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាដទៃទៀត។

អ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព បានលើកឡើងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងបន្ត ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ខ្ពស់ចំពោះសាសនានៅកម្ពុជា ជាពិសេស ព្រះ ពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។ តាមរយៈស្មារតីគោរពស្រឡាញ់ និងជាអ្នកប្រណិប័តន៍ ដ៏ខ្ជាប់ ខ្ជួនចំពោះវិស័យព្រះពុទ្ធសាសនា សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ខ្ពស់ដល់កិច្ចកសាងទីអារាម សេនាសេនៈនានាក្នុង ទីអារាមបម្រើដល់ការគោរពប្រណិប័តន៍ និងគោរពបូជារបស់ប្រជាពុទ្ធបរិស័ទខ្មែរ។

អាស្រ័យហេតុនេះ ទីអារាមនៅទូទាំងប្រទេសត្រូវបានកសាងឡើងយ៉ាងច្រើន។ អ្នកឧកញ៉ាបន្ថែមថា សមិទ្ធផលកើតមានក្នុងពុទ្ធចក្រ ក៏ដូចជាអាណាចក្រនៅក្នុងសង្គមកម្ពុជានាពេលបច្ចុប្បន្ននេះ មិនអាច កើត មានឡើយ បើកម្ពុជាគ្មានសុខសន្តិភាព និងគ្មានការគិតគូរយកចិត្តទុកដាក់លើការដឹកនាំជាតិ ពី សំ ណាក់សម្តេចតេជោ និងសម្តេចធិបតី។ ក្នុងន័យនេះ អ្នកឧកញ៉ា ទ្រី ភាព បានក្រើនរំលឹកដល់ប្រជា ពលរដ្ឋរួមគ្នាជ្រោងទង់សន្តិភាពឈរឱ្យរឹងមាំ ហើយដើម្បីទង់សន្តិភាពឈររឹងមាំទៅបាន គឺត្រូវគាំទ្រ សម្តេច តេជោ គាំទ្រសម្តេចធិបតី ហ៊ុន ម៉ាណែត គាំទ្រគណបក្សប្រជាជនកម្ពុជា ឱ្យដឹកនាំប្រទេសបន្តទៅ មុខ ទៀត។

«គាំទ្រសម្តេចតេជោ គាំទ្រសម្តេចធិបតី ហ៊ុន ម៉ាណែត គាំទ្រគណបក្សប្រជាជនកម្ពុជា គឺជាការគាំទ្រ សុខ សន្តិភាព គាំទ្រភាពសុខសាន្ត គាំទ្រការរស់រៀនមានជីវិតប្រកបដោយក្តីសប្បាយរីករាយរបស់ប្រជាពល រដ្ឋយើងគ្រប់គ្នា»។ នេះជាការបញ្ជាក់របស់អ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

សូមបញ្ជាក់ថា នៅក្នុងពិធីព្រឹកមិញនេះ អ្នកឧកញ៉ាបណ្ឌិត ក៏បានបំពាក់មេដាយជូនសប្បុរសជនចំនួន ២៦អង្គ/នាក់ផងដែរ ដើម្បីជាការលើកទឹកចិត្ត និងបង្ហាញពីការសរសើរចំពោះការខិតខំប្រឹងប្រែងរួបរួមគ្នា សម្រេចបានសមិទ្ធិផលទាំងនេះ។ អ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព និងលោកជំទាវ អ្នកឧកញ៉ា គៀន ស្រីនាង ក៏បានចែកជូនថវិកា និង អំណោយមួយចំនួនដល់តាជី-យាយជី លោកគ្រូ-អ្នកគ្រូ ប្រជាពលរដ្ឋ សិស្សានុសិស្ស ព្រមទាំងស្ថាប័នមួយចំនួនផ្សេងទៀត រួចបន្តអញ្ជើញប្រារព្ធកិច្ចបូជាទាន ធូប ផ្កាភ្ញី និង កាត់ ខណ្ឌសីមាក្នុងព្រះវិហារ ទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា និងទំនៀមទម្លាប់ខ្មែរ៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *