ព្រៃវែង​៖​កាលពី​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០២៤ ក្រោយពេល​ស្ទាក់​ចាប់បាន​នៅ​តំបន់​២ នៅក្នុង​ភូមិសាស្ត្រ​ស្រុក​បាភ្នំ ខេត្តព្រៃវែង​សម​ត្ត​កិច្ច​បាន​ចាប់​ឃាត់​បាន​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន ដែល​ឈ្មួញ​ទុច្ចរិត​លួច​នាំចូល​បង្កប់​ជាមួយ​ទំនិញ​ផ្សេង ដឹក​តាម​រថយន្ត​ស៊ាំ​យ៉ុង ។a cow india2

ដោយ​ទទួលបាន​ការស្នើសុំ​កិច្ចសហការ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋ​ករ​បាន​ចុះ​ត្រួតពិនិត្យ​បឋម​លើ​ទំនិញ​សាច់​ក្របី​បង្កក​ចំនួន ៣ ៥០០​គីឡូក្រាម ដែល​អគ្គនាយកដ្ឋាន​គ​យ និង​រដ្ឋាករ (​គយ​ចល័ត​) ឃាត់​ស្ទាក់​ចាប់បាន​នៅ​តំបន់​២ នៅក្នុង​ភូមិសាស្ត្រ​ស្រុក​បាភ្នំ ខេត្តព្រៃវែង ដែល​ឈ្មួញ​លួច​នាំចូល​បង្កប់​ជាមួយ​ទំនិញ​ផ្សេង ដឹក​តាម​រថយន្ត​ស៊ាំ​យ៉ុង មន្ត្រី​ជំនាញ ក​.​ប​.​ប​. បានធ្វើការ​ត្រួតពិនិត្យ​យ៉ាង​យកចិត្តទុកដាក់ ដោយ​ទទួលបាន​លទ្ធផល​ដូចខាងក្រោម ៖- បាន​រកឃើញថា ទំនិញ​សាច់​ក្របី​បង្កក​ទាំងនោះ ត្រូវបាន​ឈ្មួញ​ទុច្ចរិត (​បុគ្គល​ប្រព្រឹត្តិ​អំពើ​មិន​សុចរិត​ក្នុង​ធុរកិច្ច​) លួច​បន្លំ​នាំចូល​ដោយ​បង្កប់​ជាមួយ​ទំនិញ​ថង់​ប្លា​ស្ទិ​ច​ដឹក​តាម​រថយន្ត​ស៊ាំ​យ៉ុង ចំនួន ៣ គ្រឿង​។- សាច់​ក្របី​បង្ក​កមាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា ដោយ​ពុំ​មា​វិញ្ញាបនបត្រ​បញ្ជាក់​គុណភាព​នៃ​ប្រទេស​នាំចេញ។- ការ​វេច​ខ្ចប់​និង​ដឹកជញ្ជូន​ពុំបាន​ត្រឹមត្រូវ

  • ការរក្សា​ទុក​ពុំ​ត្រឹមត្រូវ​តាម​ស្តង់ដារ​បច្ចេកទេស (​កម្រិត​សីតុណ្ហភាព​ពុំ​ត្រឹមត្រូវ​) នាំឱ្យ​សាច់​ប្រែប្រួល​បាត់បង់​គុណភាព យោងតាម​លទ្ធផល​នៃ​ការត្រួតពិនិត្យ​នេះ និង​ដោយមាន​ការចង្អុលបង្ហាញ​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តព្រៃវែង មន្ត្រី​ជំនាញ​ទាំង​២​ស្ថាប័ន​បានសម្រេច​ជា​ឯក​ឆន្ទ ដុត​កម្ទេចចោល​នូវ​សាច់​ក្របី​បង្កក​ទាំង​១៧៥ កេស ទម្ងន់ ៣ ៥០០​គីឡូក្រាម​នោះ ដើម្បី​កុំឱ្យ​មានការ​ចរាចរ​ចូល​ទីផ្សារ ដែល​អាច​បណ្តាលឱ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នកប្រើប្រាស់​ជាយថាហេតុ ។​សូមបញ្ជាក់ថា​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​បានចេញ​ប្រកាស​ផ្អាក​ការនាំ​ចូល​សាច់​បង្ក​ពី​បរទេស​មួយរយៈ​បន្ទាប់ពី​មាន​ការមិនសប្បាយចិត្ត​ពី​អាជីវករ​ចិញ្ចឹមសត្វ​និង​ការរក​ខើ​ញ​ថា​សាច់​បង្កក​អន់​គុណ​ភាពជា​បន្តបន្ទាប់​។​ មាតុភូមិ​

By admin

Leave a Reply

Your email address will not be published. Required fields are marked *