អំពូលសូឡាបំភ្លឺជិត៣០០ត្រូវបានប្រគល់ជូនគ្រួសារយុទ្ធជន អតីតយុទ្ធជន និងនគរបាល ឈរជើងនៅតាមបណ្តោយព្រំដែនកម្ពុជា-ឡាវ
ខេត្តស្ទឹងត្រែង៖ អំពូលសូឡាបំភ្លឺចំនួន២៩៣អំពូលរបស់សប្បុរសជនត្រូវបានប្រតិភូក្រសួងទេសចរណ៍ និងក្រសួងវប្បធម៍ និងវិចិត្រសិល្បះ ដឹកនាំដោយ លោកទិត ថាវរិទ្ធ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោកស្រីឡុងភិរម្យ រដ្ឋលេខាធិការក្រសួងវប្បធម៍និងវិចិត្រសិល្បៈ យកទៅចែកជូន ដល់ក្រុមគ្រួសារបងប្អូនយុទ្ធជន អតីតយុទ្ធជន និងនគរបាលឈរជើងតាមខ្សែបន្ទាត់ព្រំដែលកម្ពុជា-ឡាវ ចន្លោះស្ថិតក្នុងភូមិសាស្ត្រ ភូមិសំរោង ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ ការប្រគល់អំពូលសូឡាបំភ្លឺចំនួន២៩៣អំពូលរបស់សប្បុរសជនចំនួន២៩៣អំពូលនេះត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី…