រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmitry Kuleba បាននិយាយថា ជំនួយរបស់អាមេរិកមិនគ្រប់គ្រាន់ដើម្បីបញ្ឈប់កងទ័ពរុស្ស៊ីឡើយ។ សេចក្តីថ្លែងការណ៍នេះគឺស្រដៀងទៅនឹងអ្វីដែលអ្នកនាំពាក្យវិមានក្រឹមឡាំងបាននិយាយពីមុន។
យោងតាមសារព័ត៌មាន RT លោក Kuleba បានសរសើរព្រឹទ្ធសភាអាមេរិកដែលបានសម្រេចចិត្តអនុម័តកញ្ចប់ជំនួយចំនួន 61 ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន ប៉ុន្តែបានព្រមានថាវាមិនគ្រប់គ្រាន់ទេក្នុងការធ្វើឱ្យមានភាពខុសប្លែកគ្នានៅលើសមរភូមិ។ បន្ទាប់ពីការជជែកដេញដោលជាច្រើនខែមក គណបក្សសាធារណរដ្ឋបានទទួលស្គាល់គណបក្សប្រជាធិបតេយ្យ ហើយបានគាំទ្រសំណើជំនួយរបស់សេតវិមាននៅក្នុងការបោះឆ្នោតមួយដែលធ្វើឡើងនៅថ្ងៃទី 24 ខែមេសា។
នៅក្នុងបទសម្ភាសន៍ជាមួយកាសែត The Guardian លោក Kuleba បាននិយាយថា “គ្មានកញ្ចប់ជំនួយណាមួយអាចបញ្ឈប់ជនជាតិរុស្ស៊ីបានទេ។ អ្វីដែលអាចបញ្ឈប់រុស្ស៊ីបានគឺរណសិរ្សរួបរួមរបស់អ៊ុយក្រែននិងដៃគូទាំងអស់”។
ជំហររបស់លោក Kuleba គឺស្រដៀងគ្នានឹងសេចក្តីថ្លែងការណ៍មុនរបស់អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov។ លោក Peskov ធ្លាប់បាននិយាយថា សព្វាវុធនិងគ្រាប់រំសេវដែលសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តផ្ទេរទៅទីក្រុងគៀវ នឹងមិនផ្លាស់ប្តូរភាពស្វាហាប់នៅលើសមរភូមិជួរមុខ ដែលកងទ័ពរុស្ស៊ីមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយថា រឿងតែមួយគត់ដែលកញ្ចប់ជំនួយថ្មីរបស់អាមេរិកនឹងធ្វើឱ្យប្រជាជនអ៊ុយក្រែនស្លាប់កាន់តែច្រើន។
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនបានអំពាវនាវឱ្យលោកខាងលិចបង្កើនការផលិតសព្វាវុធ ដោយសារប្រទេសនេះបានអស់ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន ហើយរុស្ស៊ីមានប្រៀបជាងអ៊ុយក្រែន១០ដងក្នុងការបាញ់កាំភ្លើងធំ។ លោក Kuleba បាននិយាយថា “នៅពេលដែលខ្ញុំឃើញអ្វីដែលរុស្ស៊ីសម្រេចបានក្នុងការកសាងមូលដ្ឋានឧស្សាហកម្មការពារជាតិរបស់ខ្លួនក្នុងអំឡុងពេលពីរឆ្នាំនៃជម្លោះ និងអ្វីដែលលោកខាងលិចសម្រេចបាន ខ្ញុំគិតថាមានអ្វីមួយខុសនៅខាងលោកខាងលិច” លោក Kuleba បាននិយាយថា លោកខាងលិចត្រូវតែដឹងថាយុគសម័យសន្តិភាព នៅអឺរ៉ុបចប់ហើយ»៕ ដោយ៖ ធីរីណា

By admin

Leave a Reply

Your email address will not be published. Required fields are marked *