កងកម្លាំង Hezbollah នៅក្នុងប្រទេសលីបង់ បានបាញ់គ្រាប់រ៉ុក្កែតធុនធ្ងន់ទៅកាន់ទីប្រជុំជននានានៅភាគខាងជើងប្រទេសអុីស្រាអែល ជាការសងសឹកចំពោះការវាយប្រហារតាមអាកាសរបស់ប្រទេសកាលពីយប់មិញ ដោយបានសម្លាប់មនុស្ស 17 នាក់ ។ នេះជាចំនួនអ្នកស្លាប់និងរបួសច្រើនបំផុតក្នុងមួយថ្ងៃចាប់តាំងពីជម្លោះផ្ទុះឡើងរវាងភាគីទាំងពីរ។
នៅល្ងាចថ្ងៃទី 28 ខែមីនា កាំជ្រួច Katyusha និង Burkan ត្រូវបានបាញ់ឆ្ពោះទៅកាន់ភូមិ Goren និង Shlomi របស់អុីស្រាអែល។ ស្ថានីយទូរទស្សន៍ Al-Manar របស់ Hezbollah បាននិយាយថា ក្រុមនេះពីមុនមិនបានបាញ់មីស៊ីល Burkan ទៅកាន់គោលដៅស៊ីវិលនោះទេ ប៉ុន្តែសកម្មភាពនេះត្រូវបានគេជឿថាជាការឆ្លើយតបទៅនឹងការវាយប្រហារតាមអាកាសរបស់អុីស្រាអែលនាពេលថ្មីៗនេះ។
យោងតាមមេដឹកនាំក្រុម Hezbollah លោក Hassan Nasrallah ការវាយប្រហារនៅតាមព្រំដែននឹងបញ្ឈប់បានលុះត្រាតែអុីស្រាអែលឈប់វាយប្រហារតំបន់ហ្គាហ្សា។ អ្នកនាំពាក្យកងកម្លាំងការពារអុីស្រាអែល (IDF) លោក Daniel Hagari បាននិយាយថា អុីស្រាអែលបានសម្លាប់យុទ្ធជន Hezbollah 30 នាក់ក្នុងសប្តាហ៍មុន ដោយបានបំផ្លាញទីតាំងយោធា Hezbollah រាប់សិបកន្លែងក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីរុញកងកម្លាំងនេះចេញពីព្រំដែនរបស់ខ្លួន។
ចាប់តាំងពីជម្លោះអុីស្រាអែល និងក្រុមហាម៉ាស់បានផ្ទុះឡើងនៅតំបន់ហ្គាហ្សាកាលពីថ្ងៃទី 7 ខែតុលាឆ្នាំមុន ក្តីបារម្ភថាការប៉ះទង្គិចគ្នានៅតាមព្រំដែនរវាងអុីស្រាអែល និងលីបង់អាចកើនឡើងជាសង្រ្គាមពេញលក្ខណៈបានកើនឡើងកាន់តែខ្លាំង។ ចំនួនអ្នកស្លាប់ និងរបួសដែលកើនឡើងឥតឈប់ឈរ បានធ្វើឱ្យទីក្រុងវ៉ាស៊ីនតោន និងអង្គការសហប្រជាជាតិនិយាយចេញមក។ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Kirby បានប្រកាសប្រាប់អ្នកសារព័ត៌មានថា៖ «ការស្ដារឡើងវិញនូវសន្តិសុខតាមព្រំដែនអុីស្រាអែល-លីបង់ នៅតែជាអាទិភាពកំពូលរបស់រដ្ឋបាល និងរដ្ឋបាលរបស់ប្រធានាធិបតី Joe Biden ។ យើងមិនគាំទ្រសង្គ្រាមនៅលីបង់ទេ»៕ ដោយ៖ ធីរីណា

By admin

Leave a Reply

Your email address will not be published. Required fields are marked *