Category: ទេសចរណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជាជំរុញនិងលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ

ភ្នំពេញ ៖ នៅក្នុងឱកាសអបអរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរលើកទី៧ ឆ្នាំ២០២៤ ក្រោមប្រធានបទ «ផលិត និងផ្គត់ផ្គង់ទីផ្សារប្រកបដោយចីរភាព គឺជាចលនាភូមិ១ ផលិតផល១» រាជរដ្ឋាភិបាលកម្ពុជាបានប្រគល់ភារកិច្ចជូនគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយរៀបចំទិវាជាតិលើកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩មេសា ជារៀងរាល់ឆ្នាំ ដោយឈរលើស្មារតីលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរឱ្យកាន់តែទូលំទូលាយ និងផុសផុល ។ ក្នុងពេលបច្ចុប្បន្ន ចលនាភូមិមួយផលិតផលមួយ ដែលមានចរិតជាការអភិវឌ្ឍសេដ្ឋកិច្ចចម្រុះនៅមូលដ្ឋាន បានជួយជំរុញឱ្យការផលិតវត្ថុធាតុដើម ការដាំដុះ…

ក្រសួងព័ត៌មាន នឹងរៀបចំ សន្និសីទសារព័ត៌មានផ្សព្វផ្សាយសៀវភៅ – ការរៀបចំលំនៅដ្ឋានឡើងវិញសម្រាប់ពលរដ្ឋដែលមានសំណង់ខុសច្បាប់ ក្នុងតំបន់រមណីយដ្ឋានអង្គរ នៅថ្ងៃទី៥ មេសា វេលាម៉ោង ៩:៣០ នាទីព្រឹក

ភ្នំពេញ ៖ ក្រសួងព័ត៌មាន បានចេញសេចក្តីជូនដំណឹង ស្តីពី សន្និសីទសារព័ត៌មានផ្សព្វផ្សាយសៀវភៅ – ការរៀបចំលំនៅដ្ឋានឡើងវិញសម្រាប់ពលរដ្ឋដែលមានសំណង់ខុសច្បាប់ ក្នុងតំបន់រមណីយដ្ឋានអង្គរ ។ ក្រសួងព័ត៌មាន មានកិត្តិយសសូមជម្រាបជូន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ មេត្តាជ្រាបថា លោក រ៉ាអ៊ូល ម៉ាក ជេណា (Raoul…

មិនអនុញ្ញាតឱ្យទិញលក់ត្រី និងធនធានជលផលទឹកសាបទាំងឡាយណា ដែលកំពុងរងគ្រោះថ្នាក់ជិតផុតពូជនោះឡើយ!

ខេត្តក្រចេះ ៖ មន្ត្រីរដ្ឋបាលជលផលខេត្តក្រចេះ សហការជាមួយមន្រ្តីនគរបាល បានពិនិត្យ និងផ្សព្វផ្សាយ ធ្វើការណែនាំដល់អាជីវករលក់ត្រីផ្សារក្រចេះ មិនអនុញ្ញាតឲ្យទិញលក់ត្រី និងធនធានជលផលទឹកសាបទាំងឡាយណា ដែលកំពុងរងគ្រោះថ្នាក់ជិតផុតពូជនោះឡើយ! ការចុះណែនាំបានធ្វើឡើងនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ ម្សិលមុិញ។សូមបញ្ជាក់ថា ៖ យុទ្ធនាការនេះ ក៏បានកើតឡើង ក្រោយពេលថ្មីៗនេះ លោក ខៀវ…

ក្រសួងវប្បធម៌៖​ អំពាវនាវឱ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវរកអ្នកបង្កើតរូបភាពកាត់ត និងសុំកុំចែករំលែកបន្ត

ភ្នំពេញ​៖​ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅព្រឹកថ្ងៃ​អាទិត្យ​ទី៣១ ខែមីនា ឆ្នាំ២០២៤នេះ បានអំពាវនាវឱ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវរកអ្នកដែលបានបង្កើតនូវរូបភាព នារីស្លៀកពាក់ខើចខ្លី កាន់ទង់ជាតិថៃ ជាន់ព្រះកេសបដិមា នៅមុខប្រាសាទអង្គរវត្ត អមដោយចំណងជើងថា៖ “ការសរសេររបស់គេមានន័យថា “ប្រជាជនខ្មែររស់នៅក្រោមជើងសៀមជារៀងរហូត”។” បន្ទាប់ពីការបង្ហោះ និងការចែករំលែកតៗគ្នា របស់មហាជន។ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បញ្ជាក់ថា៖ “រូបភាព…

អាជ្ញាធរជាតិអប្សរា កំពុងជួសជុលបដិមាធ្វើពីថ្មភក់មួយ នៅចំពីមុខបណ្ណាល័យខាងត្បូង នៃប្រាសាទភ្នំបាខែង

ខេត្តសៀមរាប៖ អ្នកជំនាញអភិរក្សថ្មរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងជួសជុលរូបបដិមាមួយធ្វើពីថ្មភក់ ដែលស្ថិតនៅចំពីមុខបណ្ណាល័យខាងត្បូង នៃប្រាសាទភ្នំបាខែងឱ្យប្រសើរឡើងវិញ។អ្នកជំនាញអភិរក្សថ្មនៅប្រាសាទភ្នំបាខែង លោក សយ សុភារិន្ទ បានឱ្យដឹងថា រូបបដិមានោះ បានបាក់បែកធ្ងន់ធ្ងរជាច្រើនកន្លែង តាំងពីព្រះកេស ដៃសងខាង ព្រមទាំងជើងខាងស្តាំ ក៏បាក់ពាក់កណ្ដាល ជាហេតុធ្វើឱ្យក្រុមអ្នកបច្ចេកទេសមិនអាចដឹងថា ជាបដិមាអ្វីច្បាស់លាស់ឡើយ។ ចំពោះពេលវេលា…

រដ្ឋមន្រ្តីក្រសួងបរិស្ថាន​ ចុះពិនិត្យនិងវាយតម្លៃផ្ទាល់ លើគម្រោងវិនិយោគទេសចរណ៍ចំនួន១៣ កន្លែងនៅក្នុងតំបន់ការពារធម្មជាតិ នៅក្នុងខេត្តពោធិ៍សាត់…

ខេត្តពោធិ៍សាត់​៖​ ក្រសួង​បរិស្ថាន​ នៅព្រឹកថ្ងៃចន្ទ​ទី​២៥​ ខែមីនា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ លោកបណ្ឌិត អ៊ាង សុផល្លែត បានចុះពិនិត្យនិងវាយតម្លៃរកឃើញថាគម្រោងវិនិយោគ១៣កន្លែង ត្រង់ចំណុចភ្នំ១៥០០ ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ភូមិសាស្រ្តស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីម្សិលមិញនេះ​។ ក្នុងនោះ មានគម្រោងចំនួន៣ ស្ថិតនៅក្នុងតំបន់ស្នូល នៃតំបន់ការពារធម្មជាតិ ដែលទី១មានផ្ទៃដីទំហំ…

អាជ្ញាធរ​ជាតិ​អប្សរា​ថា​ការធ្វើ​របង​នៅ​អង្គរ​គឺ​គម្រោងការ​របស់​រដ្ឋ​!

សៀមរាប​៖ មន្ត្រីជាន់ខ្ពស់​របស់​អា​ជ្ញា​ធរ​ជាតិ​អប្សរា បានឱ្យដឹងថា ការបោះ​បង្គោលរបង​ហ៊ុមព័ទ្ធ​ដី​នៅ​សួន​រុក្ខជាតិ​អង្គរ ជា​គម្រោង​របស់​រដ្ឋ​សុទ្ធសាធ សម្រាប់​បម្រើឱ្យ​ប្រយោជន៍​សាធារណៈ ។ ការបំភ្លឺ​នេះ​បន្ទាប់ពី​មាន​បណ្តាញ​សង្គម​តិកតុក​មួយ​ផ្សាយ​មួយ​“​ក្រុមហ៊ុន​ដែល​ទទួលបាន​សិទ្ធិ​អភិវឌ្ឍន៍​លើដី​ក្នុង​តំបន់​អង្គរ​ចាប់ផ្ដើម​ធ្វើ​របង​ហ៊ុមព័ទ្ធ​ហើយ ដោយ​ជ្រោក​ក្រោម​ស្លាក​អាជ្ញាធរ​អប្សរា ចូលរួម​សោកស្តាយ​ផង​កូន​ខ្មែរ​” ។a absara wall1 ​លោក ឡៃ ប៉ូ​ទី អនុប្រធាននាយកដ្ឋាន​គ្រប់គ្រង​ទឹក ព្រៃឈើ និង​ហេដ្ឋារចនាសម្ព័ន្ធ នៃ​អាជ្ញាធរ​ជាតិ​អប្សរា…

សត្វព្រៃទន្សោងចំនួន០២ក្បាល បានបង្ហាញខ្លួន នៅក្បែរព្រៃសហគមន៍ព្រៃឈើចង្រ្កានរយ

ខេត្តសៀមរាប៖ គណ:កម្មការគ្រប់គ្រងសហគមន៍ព្រៃឈើចង្ក្រានរយ នៃស្រុកវ៉ារិន ខេត្តសៀមរាប ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ បានដើរល្បាត បានជូបសត្វព្រៃ (ទន្សោងចំនួន០២ក្បាល) នៅក្បែរព្រៃសហគមន៍ព្រៃឈើចង្រ្កានរយដែលពួកវាចេញមករកស៊ីស្មៅ និងផឹកទឹកតាមដងអូរនានា។បើមានបងប្អូនបានឃើញ សត្វទន្សោង ដ៍កម្រនះ សូមមេត្តាជួយរាយការណ៍ មករដ្ឋបាលព្រៃឈើសៀមរាប ជាពិសេស សូមផួយការពារទាំងអស់គ្នាដើម្បី ជាផលប្រយោជន៏ប្រទេសជាតិយើង។សហគមន៍អេកូទេសចរណ៍ចង្ក្រានបានរម្លឹកថា ៖…

ភ្ញៀវទេសចរជាង១ម៉ឺននាក់ បានមកទស្សនាព្រឹត្តការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ ព្រឹត្តិការណ៍សមរាត្រី ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចំនួនជាង១ម៉ឺននាក់ បានក្រោកមកតាំងពីម៉ោង៥ព្រឹក ដើម្បីរង់ចាំទស្សនាព្រឹត្តិការណ៍ព្រះអាទិត្យរះឡើងកាត់តាមកំពូលកណ្តាល នៃប្រាសាទអង្គរវត្ត។ដោយសារអាកាសធាតុនាព្រឹកព្រលឹមនេះ មានអំណោយផលល្អ ទេសចរអាចទស្សនា និងផ្តិតយកទិដ្ឋភាពថ្ងៃរះ គួរទីជាគយគនបានយ៉ាងរីករាយ។សូមបញ្ជាក់ដែរថា ព្រឹត្តិការណ៍សមរាត្រី (Equinox) តែងតែកើតមាន២ដង ជារៀងរាល់ឆ្នាំ គឺនៅរដូវប្រាំង…

ឆ្នេរសមុទ្រកម្ពុជាឆក់បេះដូង ! តំណាងបវរកញ្ញា Universal Women ៥០ប្រទេស ដោយកោតសរសើរពីភាពស្រស់ស្អាត និងការអភិវឌ្ឍរបស់កម្ពុជា

ខេត្តព្រះសីហនុ ៖ ឆ្នេរសមុទ្រកម្ពុជាប្រៀបដូចជាឋានសួគា៍ដួងចិត្ត ឆក់បេះដូងភ្ញៀវជាតិ អន្តរជាតិ ! ពេលនេះ ! តំណាងបវរកញ្ញាចំនួន ៥០ ប្រទេស បានបង្ហាញការចាប់អារម្មណ៍ចំពោះដំណើរការអភិវឌ្ឍរីកចម្រើន ជាពិសេសចាប់អារម្មណ៍ចំពោះភាពស្រស់ស្អាតរបស់ប្រទេសកម្ពុជា ដោយមានទាំងប្រាង្គប្រាសាទ និងសម្បត្តិធម្មជាតិ ដូចជាដីកោះដែលមានឆ្នេរខ្សាច់យ៉ាងស្រស់ស្អាត។ ពិតជាឆក់បេះដូងពួកគាត់ និងនាំយកព័ត៌មានដ៏ល្អនេះប្រាប់ដល់ពិភពលោកថា ៖ កម្ពុជា…