Category: ទេសចរណ៍

តោះស្វែងយល់ពី ដែនជម្រកសត្វព្រៃពាមក្រសោប ធម្មជាតិស្រស់ស្អាត !

ភ្នំពេញ ៖ ដែនជម្រកសត្វព្រៃពាមក្រសោប គឺជាតំបន់ដែលមានព្រៃកោងកាងស្រស់ស្អាត និងធំជាងគេបង្អស់ក្នុងអាស៊ីអាគ្នេយ៍។ ដែនជម្រកសត្វព្រៃនេះជាបណ្តុំនៃព្រៃកោងកាងប្រមាណជា៦៤ប្រភេទ មានដូចជា ប្រភេទ Rhizophora mucronata និងប្រភេទ Rhizophora ដទៃទៀត ដែលអមទៅដោយដងព្រែកទឹកប្រៃខ្វាត់ខ្វែង និងបានផ្តល់ផលនេសាទដល់ប្រជានេសាទប្រមាណជា ១ម៉ឺននាក់ កំពុងរស់នៅដោយផ្ទាល់នៅក្នុងតំបន់នេះ។ តំបន់ពាមក្រសោបនេះ ក៏មានវត្តមានដីមមោក ដែលមានសារៈសំខាន់ជាអន្តរជាតិ…

អង្គការមូលនិធិប្រាសាទពិភពលោកប្រគល់ការដ្ឋានអភិរក្ស និងជួសជុលចំនួន៣ ក្នុងរមណីយដ្ឋានជូនអាជ្ញាធរជាតិអប្សរាគ្រប់គ្រងវិញ បន្ទាប់ពីជួសជុលរាល់

ខេត្តសៀមរាប៖ អង្គការមូលនិធិប្រាសាទពិភពលោក (World Monument Fund)របស់សហរដ្ឋអាមេរិក បានធ្វើពិធីរំលឹកខួបលើកទី៣៥ឆ្នាំ នៃបេសកកម្មរបស់ខ្លួនព្រមទាំងពិធីប្រគល់ និងទទួលជួសជុលការដ្ឋានប្រាសាទចំនួន៣ ក្នុងរមណីយដ្ឋានជូនអាជ្ញាធរជាតិអប្សរាគ្រប់គ្រងវិញ កាលពីរសៀលថ្ងៃទី២៦ ខែមករាឆ្នាំ២០២៤។ ពិធីប្រគល់ការដ្ឋានជួសជុលចំនួន៣នោះ មាន ប្រាសាទ តាសោម ប្រាសាទព្រះខ័ន និងរោងទងនៃចម្លាក់សមុទ្រកូទឹកដោះរបស់ប្រាសាទអង្គរវត្ត ក្រោមអធិបតីភាពលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា…

សម្តេចធិបតី ហ៊ុន ម៉ាណែត សូមស្វាគមន៍ នាវាទេសចរណ៍Westerdam មកកាន់ព្រះរាជាណាចក្រកម្ពុជា ជាថ្មីម្តងទៀតដោយនាំអ្នកទេសចរមកចំនួន ១.៨៧៣នាក់

ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា , អរគុណដល់នាវាទេសចរណ៍ Westerdam ដែលតែងចងចាំ និងនឹករឭកកម្ពុជា ព្រមទាំងពាំនាំអ្នកទេសចរ មកកម្សាន្ត និងស្វែងយល់អំពីគោលដៅទេសចរណ៍នៅកម្ពុជា ដែលកំពុងសុខសាន្តក្នុងសុខសន្តិភាព…

សូមរម្លឹក ៖ នាវា​ Westerdam​ នឹងនាំយកភ្ញៀវទេសចរជិត៤០០០នាក់មកកម្ពុជានៅថ្ងៃទី២៨​ ខែធ្នូ​ ឆ្នាំ២០២៣

ខេត្តព្រះសីហនុ ៖ បើគ្មានការប្រែប្រួលទេ នាវា Westerdam នឹងនាំយកភ្ញៀវទេសចរជិត៤០០០នាក់មកកម្ពុជានៅថ្ងៃទី២៨​ ខែធ្នូ​ ឆ្នាំ២០២៣ ហើយមានអ្នកទេសចរចំរុះជាតិសាសន៍រហូតដល់ទៅជិត៤០០០នាក់ មកតាមនាវានេះដើម្បីទស្សនាប្រទេសកម្ពុជា។សូមជម្រាបថា នាវាទេសចរណ៍ខ្នាតយក្សរបស់សហរដ្ឋអាមេរិក Westerdam ត្រូវបានសម្ដេចតេជោ ហ៊ុន សែន ដែលកាលនោះសម្តេចជានាយករដ្ឋមន្ត្រីនៃកម្ពុជា អនុញ្ញាតដោយមិនអល់អែកឱ្យចូលចតនៅកំពង់ផែក្រុងព្រះសីហនុ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅ…

រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ នៅខែធ្នូ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងទិសដៅការងារបន្ត

ភ្នំពេញ៖ នាថ្ងៃចន្ទ ៦កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ លើកទី២នៃខែធ្នូ ដើម្បីពិនិត្យវឌ្ឍនភាពការងារដែលបានអនុវត្តកន្លងមក និងលើកទិសដៅការងារបន្ត។លោកសាស្រ្តាចារ្យរដ្ឋមន្ត្រី បានស្នើឱ្យថ្នាក់ដឹកនាំ…

រដ្ឋមន្ត្រីក្រសួងវប្បធម៌អញ្ជើញជាអធិបតីពិធីចុះ ហត្ថ លេខាលើកិច្ចព្រមព្រៀងមូលនិធិឯកអគ្គរដ្ឋទូតលើការអភិរក្សវប្បធម៌និងគម្រោងជួសជុលប្រាសាទភ្នំបាខែង រវាងស្ថានទូតអាមេរិកប្រចាំកម្ពុជា និងអង្គការWorld Monument Fund

ខេត្តសៀមរាប៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អញ្ជើញជាអធិបតីពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងមូលនិធិឯកអគ្គរដ្ឋទូត ដើម្បីការអភិរក្សវប្បធម៌លើគម្រោងជំនួយសម្រាប់ជួសជុលប្រាសាទភ្នំបាខែង រវាងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក Patrick W. Murphy និងលោកស្រី Genovra Boatto តំណាងអង្គការWorld Monument Fund នៅថ្ងៃទី១…

ភ្ញៀវទេសចរជាច្រើន​ ចាប់ផ្តើមធ្វើដំណើរកម្សាន្តក្នុងក្រុងសៀមរាបបណ្តើរៗហើយ

ខេត្ត​សៀមរាប​៖​ បន្ទាប់ពីក្រុមការងារ​ បានរៀបចំតាំងភ្លើងលម្អ សោភ័ណភាព ក្រុងសៀមរាប ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុករួចរាល់ ភ្ញៀវទេសចរជាច្រើន ទាំងក្នុងក្រុងនិងក្រៅខេត្ត នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ​ បានចាប់ផ្តើមធ្វើដំណើរកម្សាន្តបណ្តើរៗហើយ ខណៈពិធីប្រណាំងទូក នឹងចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី២៦ ខែវិច្ឆិកា ខាងមុខនេះ! ។ដើម្បីចូលរួមចំណែក…

យន្តហោះខ្នាតធំ បូអុីង៧៧៧ លើកទី១ ហោះត្រង់ពិទីក្រុងសុីដនី បានមកចុះចតនៅខេត្តសៀមរាប ដោយដឹកអ្នកដំណើរចំនួន ២០៨នាក់

ខេត្តសៀមរាប ៖ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នៅវេលាម៉ោង ៦:៤៤យប់ នៅអាកាសយាន្តដ្ឋានអន្តរជាតិអង្គរ យន្តហោះខ្នាតធំ បូអុីង៧៧៧ លើកទី១ ហោះត្រង់ពិទីក្រុងសុីដនី បានមកចុះនៅខេត្តសៀមរាប ដោយដឹកអ្នកដំណើរ ចំនួន២០៨នាក់ និងក្រុមអាកាសយានិកចំនួន១៦នាក់ សរុប ២២៤នាក់។យោងតាមការបញ្ជាក់របស់រដ្ឋមន្ត្រី នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោក…

សមាគមន៍​ជម្រកសត្វបន្តល្បាតការពារសត្វ ខ្ទីង ទន្សោង ប្រើស និងសត្វស្លាបជាច្រើនប្រភេទ

ប្រជាសហគមន៍ភ្នំជម្រកសត្វកំពុងនាំគ្នាបន្តធ្វើសកម្មភាពល្បាត ដើម្បីការពារតំបន់ព្រៃសហគមន៍ជាង ពាន់ ហិកតា ដែលជនខិលខូចតែងតែលួចចូលបរបាញ់ និងដាក់អន្ទាក់ សត្វព្រៃនៅក្នុងតំបន់ព្រៃសហគមន៍ដែលមានពពួកសត្វ ចតុ បាត និងសត្វស្លាបជាច្រើនប្រភេទកំពុងរស់នៅ។លោក ម៉ឹង រដ្ឋា ប្រធានសហគមន៍បានបញ្ជាក់ថា តំបន់ភ្នំជំរកសត្វដែលមានទីតាំងនៅភូមិឆ្វាំងឃុំសំអាងស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង ក្រោយពីអង្គការដៃគូបានដាក់កាមេរ៉ា សុវត្ថិភាពពិនិត្យឃើញវត្តមានពពួកសត្វខ្ទីង ទន្សោង ប្រើស និងសត្វស្លាបជាច្រើនប្រភេទប្រជាសហគមន៍បាបានចុះល្បាជារៀងរាល់មួយសប្តាហ៍ម្តង ដើម្បីបង្កើនការការពារសត្វព្រៃដែលកំពុងរស់នៅក្នុងតំបន់នេះ។…

ភ្ញៀវទេសចរ កាន់តែងាយស្រួលដោយសារមានស្លាកសញ្ញាប្រាប់ទិស នៅតំបន់បេតិកភណ្ឌធម្មជាតិ ភ្នំត្បែងមានជ័យ

ដោយៈសុផល/ខេត្តព្រះវិហារ៖ ភ្ញៀវទេសចរនិងប្រជាពលរដ្ឋ រឹតតែងាយស្រួលក្នុងការធ្វើដំណើរកម្សាន្តនៅតំបន់បេតិកភណ្ឌធម្មជាតិ ភ្នំត្បែងមានជ័យ ដោយសារតែមានការ​បំពាក់ស្លាកសញ្ញាប្រាប់ទិសតាមគោលដៅ និងផ្លូវឡើងទៅកំពូលភ្នំ។ វីតាល់ និងមូលនិធិ២៥រៀល បានផ្តួចផ្តើមឱ្យមានការរៀបចំបំពាក់ស្លាកសញ្ញាប្រាប់ទិស នៃសហគមន៍តំបន់ការពារធម្មជាតិតាំងយូរទៅតាមគោលដៅ កន្លែងកម្សាន្ត និងតម្រាយផ្លូវឡើងទៅកាន់កំពូលនៃតំបន់ការពារធម្មជាតិបេតិភណ្ឌភ្នំត្បែង ភូមិសេដ្ឋកិច្ចរុងរឿង ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ដោយទទួល​បានការគាំទ្រពីក្រសួងបរិស្ថាន ក្រោមកម្មវិធី “ទិសដៅភ្នំត្បែងមានជ័យ”។ លោក…