Month: February 2024

ព័ត៌មានថាក្មេងស្រីម្នាក់នៅស្រុកកំពង់ត្របែក ត្រូវចោរប្លន់យកម៉ូតូ ជារឿងប្រឌិត, បើកម៉ូតូលឿនធ្លាក់ប្រឡាយទឹក ខ្លាចឪពុកម្តាយស្តីបន្ទោស ក៏ភូតថារឿងប្លន់តែម្តង

ខេត្តព្រៃវែង៖ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានបញ្ជាក់ថា ក្រោយពីកម្លាំងការិយាល័យជំនាញ នៃផែននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកំពង់ត្របែក ចុះស្រាវជ្រាវស៊ើបអង្កេត យ៉ាងយកចិត្តទុកដាក់អស់ពេញមួយថ្ងៃ ជុំវិញមានព័ត៌មានវាយប្លន់យកម៉ូតូពីយុវតីឈ្មោះ ឡន ធីតា អាយុ១៥ឆ្នាំ ជាលទ្ធផលរកឃើញថា គឺជារឿង ប្រឌិតទាំងស្រុង មិនមែនជាការពិតឡើយ។គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ មានការចុះផ្សាយព័ត៌មាន និងបង្ហោះផ្សព្វផ្សាយតាមបណ្ដាញសង្គមថា…

បុរស​ម្នាក់​ត្រូវ​អេ​ស្កា​វា​ទ័​រ​កិន​ស្លាប់​នៅ​ខេត្តកោះកុង​សម​ត្ត​កិច្ច​ថា​ជា​រឿង​ឧបទ្ទវហេតុ​មិនមែន​រឿង​ទំនាស់​ដីធ្លី​ទេ​!

កោះកុង​៖ ម្ចាស់​ចម្ការ​ម្នាក់​បាន​ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ ព្រោះតែ​អេ​ស្កា​វា​ទ័​របរ​កិន កំពិត​កប់​ជាប់​ដីល្បាប់ កាលពី​ថ្ងៃទី​២១ កុម្ភៈ ២០២៤ ។​ករណី​យ៍​នេះ​គ្រួសារ​សព​រងគ្រោះ និង​ម្ចាស់​គ្រឿងចក្រ​បង្ក​សុំ​ការពន្យា​ពេល​ចូលមក​បំភ្លឺ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បុ​ទុម​សាគរ ពី​មូលហេតុ​នៃ​សាច់រឿង ដោយ​ជាប់ កាន់ទុក្ខ​ឲ្យ​ចប់​ពិធីបុណ្យ ៧​ថ្ងៃ សិន​។​ការសុំ​ឲ្យ​ចូល​បំភ្លឺ​ការពិត​គឹ​ដើម្បី​កុំ​ឲ្យ​មានការ​យល់ច្រឡំ និង​រង​ការរិះគន់​ពី​បណ្តាញ​ផ្សព្វផ្សាយ​មួយចំនួន​ថា​រឿងនេះ​ឲ្យ​ទៅជា​រឿង វិវាទ​ដីធ្លី​ទៅវិញ ។ នេះ​បើតាម​ការអះអាង​ពី លោក…

គ្រាប់បែកទម្លាក់ពីយន្តហោះទម្ងន់ជាង ៣៤០គីឡូក្រាមរកឃើញក្នុងស្រុកចំការលើ ខេត្តកំពង់ចាម

ខេត្តកំពង់ចាម ៖ មជ្ឍមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាបានឲ្យដឹងថា ពេលនេះកម្លាំងជំនាញអង្គភាពស៊ីម៉ាក់ប្រចាំទិសខេត្តកំពង់ចាម-ត្បូងឃ្មុំបានដោះបន្សាបនិងដឹកជញ្ជូនដោយសុវត្ថិភាពហើយនៅថ្ងៃទី២៧ ខែ កុម្ភៈ ឆ្នាំ ២០២៤នេះ ចំពោះគ្រាប់បែកទម្លាក់ពីយន្ត ហោះ ប្រភេទគ្រាប់GP M117 ដែលមានទម្ងន់ជាង ៣៤០គីឡូក្រាម ជាសំណល់យុទ្ធភណ្ឌសង្គ្រាម បន្ទាប់ពីត្រូវបានរកឃើញនៅឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម នោះ។មជ្ឍមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(ស៊ីម៉ាក់)បានបញ្ជាក់ថា ជាទូទៅគ្រាប់បែកទម្លាក់ពីលើអាកាសភាគ…

មន្ត្រីសន្តិសុខរុស្ស៊ីបានសន្យាជួយអាមេរិកឡាទីនទប់ទល់នឹងការជ្រៀតជ្រែករបស់អាមេរិក

លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី Nikolai Patrushev បានបញ្ជាក់ថា លោកនឹងជួយបណ្តាប្រទេសនៅអាមេរិកឡាទីន ដោះស្រាយនូវអ្វីដែលលោកហៅថា ការប៉ុនប៉ងរបស់សហរដ្ឋអាមេរិក ក្នុងការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ពួកគេ។លោក Patrushev បានធ្វើការអត្ថាធិប្បាយនេះក្នុងពេលបំពេញទស្សនកិច្ចនៅនីការ៉ាហ្គា បន្ទាប់ពីឈប់សម្រាកនៅប្រទេសគុយបា។ ទីភ្នាក់ងារសារព័ត៌មាន Tass របស់រុស្ស៊ីបានដកស្រង់សម្តីលោក Patrushev ថា បណ្តាប្រទេសនៅអាមេរិកឡាទីនយល់យ៉ាងច្បាស់ពីកិច្ចខិតខំប្រឹងប្រែងរបស់អាមេរិកក្នុងការដាក់សម្ពាធសេដ្ឋកិច្ច និងនយោបាយលើប្រទេសដែលគោលនយោបាយមិនបំពេញតាមការចង់បានរបស់វ៉ាស៊ីនតោន។ទីភ្នាក់ងារសារព័ត៌មាន Tass បានដកស្រង់សម្តីរបស់លោក…

ល្បែងអាប៉ោងដ៏ធំ ផ្តុំលេងមិនខ្វល់ សង្ស័យតំកល់លុយក្រាស់ដាក់ជូនមេប៉ុស្តិ៍ !

ប៉ោយប៉ែត​:> វង់ល្បែងអាប៉ោងដ៏ធំ កំពុងបើកលែងយ៉ាងគគ្រឹកគគ្រែង ដោយអត់ខ្លាច អត់ខ្វល់សមត្ថកិច្ចខាងណាមកចាប់ឡើយ ព្រោះអ្ន្កបើកបានប្រាប់ថា គាត់បានរត់ការ សែនព្រេនជូនអាជ្ញាធរនិងសមត្ថកិច្ចរួចរាល់ហើយ។ កន្លែងបនល្បែងអាប៉ោងនេះ ស្ថិតនៅភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។មេបនល្បែងឈ្មោះគុចជាង(តាស្វិត)។ យោងតាមប្រភពបានបញ្ជាក់ថា ល្បែងអាប៉ោងនេះ លេងចាញ់ឈ្នះក្នុងមួយថ្ងៃរាប់មុឺនសែនបាត រាប់ពាន់ មុឺនដុល្លារ អ្នកខ្លះចាញ់ដាក់បញ្ចាំ…

ជំនួបពិភាក្សាការងារដើម្បីពិនិត្យលើចក្ខុវិស័យស្នូល ជំរុញកំណើនពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា និងសហរដ្ឋអាមេរិក

ភ្នំពេញ​៖​ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជាសហប្រធាន ជាមួយលោកឧត្តមសេនីយ៍ Jim Jones នាយកប្រតិបត្តិនៃក្រុមហ៊ុន Jones Group International រួមគ្នារៀបចំកិច្ចពិភាក្សាដើម្បីជំរុញកំណើនពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា និងសហរដ្ឋអាមេរិក​ នៅឯទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ កាលពីថ្ងៃទី២៦…

លោក Macron ថាកងទ័ពលោកខាងលិចអាចបញ្ជូនទៅជួយអ៊ុយក្រែន

សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤បានផ្សាយថា ប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃចន្ទសប្ដាហ៍នេះបានប្រកាសពីការបោះជំហានថ្មីៗមួយចំនួនដើម្បីជំរុញការគាំទ្រអ៊ុយក្រែននៅក្នុងសង្រ្គាមប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ី ជាមួយការសង្កត់ធ្ងន់ថា ជម្រើសបញ្ជូនកងទ័ពលោកខាងលិចទៅជួយអ៊ុយក្រែន មិនអាចត្រូវបានច្រានចោលឡើយ ដើម្បីសម្រេចគោលដៅរបស់អឺរ៉ុប ក្នុងការយកឈ្នះទីក្រុងមូស្គូ។លោក Macron ធ្វើការកត់សម្គាល់ខាងលើ បន្ទាប់ពីបានដឹកនាំកិច្ចប្រជុំមួយជាមួយបណ្ដាមេដឹកនាំអឺរ៉ុប ដើម្បីពិភាក្សាគ្នាពីសង្រ្គាមនៅអ៊ុយក្រែន។…

នាយករដ្ឋមន្ត្រីប៉ាឡេស្ទីនបានដាក់ពាក្យលាលែងពីតំណែងដើម្បីបង្កើតការឯកភាពផ្ទៃក្នុង

នៅក្នុងសេចក្តីថ្លែងការណ៍មួយ នាយករដ្ឋមន្ត្រីប៉ាឡេស្ទីន លោក Mohammad Shtayyeh បានសង្កត់ធ្ងន់លើការលាលែងពីតំណែង ដើម្បីបង្កើតការយល់ស្របដ៏ទូលំទូលាយមួយនៅក្នុងប៉ាឡេស្ទីន លើកិច្ចព្រមព្រៀងនយោបាយ។កាលពីថ្ងៃទី 26 ខែកុម្ភៈ នាយករដ្ឋមន្ត្រីប៉ាឡេស្ទីន Mohammad Shtayyeh បានដាក់ពាក្យលាលែងពីតំណែងទៅប្រធានាធិបតី Mahmoud Abbas ។ សេចក្តីថ្លែងការណ៍នេះត្រូវបានធ្វើឡើងក្នុងបរិបទនៃជម្លោះហាម៉ាស់និងអុីស្រាអែលនៅតំបន់ហ្កាហ្សាស្ទ្រីបដែលនៅបន្តកាន់តែខ្លំាងឡើង។នៅក្នុងសេចក្តីថ្លែងការណ៍មួយ នាយករដ្ឋមន្ត្រី Shtayyeh…

ម្សិលមុិញ ! សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជេីញ គោរពវិញ្ញាណក្ខន្ធ និងត្រួតពិនិត្យការរៀបចំព្រះរាជពិធីបុណ្យយាងចូលព្រះទិវង្គត សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អញ្ជេីញ គោរពវិញ្ញាណក្ខន្ធ និងត្រួតពិនិត្យការរៀបចំព្រះរាជពិធីបុណ្យយាងចូលព្រះទិវង្គត សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា នៅយប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ម្សិលមុិញ នាបរិវេណវត្តឧណ្ណាលោម រាជធានីភ្នំពេញ ។សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី…

ការបោះឆ្នោតនៅប្រទេសឥណ្ឌូនេស៊ី៖ ការគាំងបេះដូងនិងជំងឺលើសឈាម គឺជាមូលហេតុចម្បងដែលបានសម្លាប់បុគ្គលិកចំនួន ១០៨ នាក់

ក្រសួងសុខាភិបាលឥណ្ឌូនេស៊ីបានប្រកាសនៅថ្ងៃទី២៦ ខែកុម្ភៈថា បុគ្គលិកនិងអ្នកស្ម័គ្រចិត្តជាង ១៤,៣០០នាក់មានបញ្ហាសុខភាពក្នុងរយៈពេល៨ថ្ងៃ ចាប់តាំងពីប្រទេសនេះបានរៀបចំការបោះឆ្នោតដ៏ធំបំផុតមួយរបស់ពិភពលោកកាលពីថ្ងៃទី ១៤ ខែកុម្ភៈ។ជំងឺគាំងបេះដូង និងជំងឺលើសឈាម គឺជាមូលហេតុធំបំផុតទីពីរនៃការស្លាប់ ដោយបានសម្លាប់បុគ្គលិកបោះឆ្នោតចំនួន ១០៨នាក់។ប្រទេសឥណ្ឌូនេស៊ីបានកត់ត្រាបុគ្គលិកជិត 900 នាក់បានស្លាប់ដោយសារអស់កម្លាំងក្នុងអំឡុងពេលបោះឆ្នោតឆ្នាំ 2019 ដោយបង្ខំឱ្យមន្ត្រីកំណត់អ្នកស្ម័គ្រចិត្តអាយុ 55 ឆ្នាំ ហើយតម្រូវឱ្យពួកគេពិនិត្យសុខភាពមុនពេលចូលរួមក្នុងការបោះឆ្នោតនៅឆ្នាំនេះ។ ប៉ុន្តែវិធានការនេះនៅតែបរាជ័យក្នុងការទប់ស្កាត់ការស្លាប់មួយចំនួនធំ ដែលនាំឱ្យប្រជាជនឥណ្ឌូនេស៊ីជាច្រើនអំពាវនាវឱ្យមានការពិនិត្យឡើងវិញពេញលេញនៃការបោះឆ្នោត។ការបោះឆ្នោតនេះគឺជាការបោះឆ្នោតដ៏ធំបំផុតមួយក្នុងពិភពលោក…