Month: February 2024

រុស្ស៊ីកំពុងពិភាក្សាជាមួយភាគីចិន ក្នុងការខ្ជីប្រាក់យន់

រុស្ស៊ីនិងចិនលែងប្រើប្រាស់ប្រាក់ដុល្លារអាមេរិកនៅក្នុងពាណិជ្ជកម្មទៀតហើយ ក្នុងនោះមានទាំងប្រាក់កម្ជីផងដែរ។ សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៦ ខែកុម្ភៈ ឆ្នាំ ២០២៤ បានផ្សាយថា រដ្ឋមន្រ្តីហិរញ្ញវត្ថុរុស្ស៉ី លោក Anton Siluanov បានពិភាក្សាជាមួយសមភាគីចិនអំពីលទ្ធភាពទទួលបានកម្ចីជាលុយយន់ ប៉ុន្តែនៅមិនទាន់ឈានដល់ការសម្រេចបាន។លោក Siluanov បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៉ីថា «កិច្ចពិភាក្សាជាមួយសមភាគីចិនបានបន្តមកយូរហើយ តែនៅមិនទាន់មានការសម្រេច។…

លោក ហ៊ុន ម៉ានី ប្ដេជ្ញាធ្វើកំណែទម្រង់ និងទំនើបកម្មរដ្ឋបាលសាធារណៈឱ្យទទួលបានជោគជ័យ

ភ្នំពេញៈ លោក ហ៊ុន ម៉ានី ប្ដេជ្ញាធ្វើកំណែទម្រង់ និងទំនើបកម្មរដ្ឋបាលសាធារណៈឱ្យទទួលបានជោគជ័យ ដើម្បីសម្រេចឲ្យបាននូវចក្ខុវិស័យរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា។នេះបើយោងតាមរយៈសារនៅលើ Facebook របស់លោក ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។ ក ហ៊ុន…

សម្តេច​ធិបតី ប្រគល់​ប្រាក់រង្វាន់ជាង៣ពាន់លានរៀល​ ជូន​ជ័យលាភី​មេដាយមាស ប្រាក់ និង មេដាយ​សំរឹទ្ធិ គ្រូបង្វឹក និង គ្រូ​ជំនួយ កីឡា​

ភ្នំពេញ​៖ នា​រសៀល​ថ្ងៃ​ចន្ទ ២​រោច ខែមាឃ ឆ្នាំថោះ បញ្ច​ស័ក ព​.​ស​២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២៤​នេះ នៅឯ​វិមាន​សន្តិភាព សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ប្រគល់​ប្រាក់រង្វាន់​លើកទឹកចិត្ត​របស់​រាជ​រដ្ឋាភិបាល​ចំនួន​៣ ១៩៩ លាន​រៀល (​ប្រមាណ​៧៨​ម៉ឺន​ដុល្លារ​)…

ចាប់តាំងពីសង្គ្រាមវាយប្រហារនៅអ៊ុយក្រែន២ឆ្នាំកន្លងមក បានសម្លាប់មនុស្សជាង ៣១០០០នាក់

សារព័ត៌មាន Reutersបានផ្សាយថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី កាលពីថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈបានឱ្យដឹងថា ទាហានអ៊ុយក្រែន ៣១០០០នាក់បានពលីជីវិតនៅក្នុងសង្រ្គាមប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ី ក្នុងរយៈពេល២ឆ្នាំកន្លងទៅ ហើយដែលនេះគឺជាការផ្ដល់តួលេខផ្លូវការដំបូងបំផុតនារយៈពេលជាងមួយឆ្នាំមកនេះ។លោក ហ្សេលេនស្គី ធ្វើការកត់សម្គាល់បែបនេះក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងកៀវ តែលោកមិនបានបញ្ជាក់ពីតួលេខទាហានអ៊ុយក្រែនដែលបានរងរបួស នោះទេ ដោយសារតែបារម្ភថាព័ត៌មាននេះអាចនឹងជួយដល់រុស្ស៉ីក្នុងការរៀបចំផែនការយោធា។ លោក ហ្សេលេនស្គី…

អ្នកនេសាទត្រីប្រទះឃើញសពស្រ្តីវ័យចំណាស់ម្នាក់អណ្តែតទឹក

ភ្នំពេញ ៖ សពស្រ្តីវ័យចំណាស់ម្នាក់មិនស្គាល់អត្តសញ្ញាណត្រូវបានអ្នកនេសាទប្រទះឃើញអណ្តែតក្បែរច្រាំងទន្លេខាងក្រោយអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ រួចអូសឡើងមកលើគោក។ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកាលពីម៉ោង ១០:៣០នាទីយប់ថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០២៤ ក្នុងសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ប្រភពព័ត៌មានពីបុរសជាអ្នកនេសាទម្នាក់បានឱ្យដឹងថា មុនពេលកើតហេតុខ្លួនគាត់បានបើកទូកដើរនេសាទតាមដងទន្លេ ខណៈបើកមកដល់ចំណុចកើតហេតុក៏ក្រឡេកទៅឃើញសពស្រ្តីវ័យចំណាស់ម្នាក់បានអណ្តែតក្បែរគុម្ភត្រកួន។ ពេលនោះរូបគាត់បានយកខ្សែចងទាញអូសតាមទូកឡើងមកលើគោក ហើយក៏បានរាយការណ៍ទៅមេភូមិនិងសមត្ថកិច្ចចុះមកទីតាំងកើតហេតុភ្លាមៗផងដែរ។បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់យកខ្សែហ៊ុមព័ទ្ធទីតាំង រួចបានទំនាក់ទំនងទៅសមត្ថកិច្ចធ្វើកោសល្យវិច័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឱ្យចុះមកពិនិត្យសព។ ក្រោយនិនិត្យរួចសមត្ថកិច្ចប្រាប់ថា សពស្លាប់ដោយសារលង់ទឹក រួចក៏ធ្វើកំណត់ហេតុដឹកសពយកទៅតម្កល់ទុកនៅវត្តទួល រង់ចាំទាក់ទងរកសាច់ញាតិតាមក្រោយដើម្បីឱ្យមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

យុវជនជាង១០០០នាក់ មកពីគ្រួសារក្រីក្រ ក្នុងខេត្តកណ្ដាល ទទួលបានឱកាសចាប់យកជំនាញសម្រាប់លើកកម្ពស់ជីវភាពគ្រួសារតាមរយៈការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល

ភ្នំពេញ​៖​ បន្ទាប់ពីរាជរដ្ឋាភិបាល បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ចំនួន១លាន ៥សែន នាក់ កាលពីថ្ងៃទី១៤ វិច្ឆិកា ២០២៤ រួចមក ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានរៀបចំបើកវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ។ ជាក់ស្ដែង កាល់ពីថ្ងៃទី២៣ កុម្ភៈ…

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញថ្វាយព្រះរាជដំណើរ ព្រះមហាក្សត្រ និង សម្តេចព្រះមហាក្សត្រី យាងទៅសាធារណរដ្ឋប្រជាមានិតចិន

ភ្នំពេញ ៖ នាព្រឹកថ្ងៃចន្ទ ទី២៦ ខែកុម្ភៈ​ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម​ សីហមុនី​​ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និង សម្តេចព្រះមហាក្សត្រី នរោត្តម…

ប្រជាជនប៉ាឡេស្ទីនជិត១សែននាក់បានស្លាប់និងរងរបួសដោយសារគ្រាប់បែករបស់អុីស្រាអែល

ក្រសួងសុខាភិបាលហាម៉ាស់បាននិយាយថា ចំនួនប្រជាជនប៉ាឡេស្ទីនដែលបានស្លាប់ក្នុងការវាយប្រហាររបស់អុីស្រាអែលនៅតំបន់ហ្កាហ្សាបានកើនឡើងដល់ ២៩ ៦០៦ នាក់ និងរបួស៦៩ ៧៣៧ នាក់។នៅថ្ងៃកន្លងទៅ ការវាយប្រហាររបស់កងទ័ពអុីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីន៩២នាក់ និងរបួស១២៣នាក់ផ្សេងទៀតដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនដល់ ២៩.៦០៦នាក់ និងរបួស ៦៩.៧៣៧នាក់។អង្គការអឌ្ឍចន្ទក្រហមប៉ាឡេស្ទីនបាននិយាយថា សមាជិករបស់ខ្លួនបានជម្លៀសអ្នករបួសចំនួន 18 នាក់ចេញពីមន្ទីរពេទ្យ Nasser Medical Complex ក្នុងទីក្រុង…

ប្រទេសលោកខាងលិចមិនមានភាពក្លាហាន ក្នុងការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៉ី

សារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤បានផ្សាយថា នាយករដ្ឋមន្រ្តីអង់គ្លេស លោក Rishi Sunak បាននិយាយថា ក្រុមប្រទេសលោកខាងលិច គួរតែក្លាហានជាងមុនពាក់ព័ន្ធនឹង ​ការរឹបអូសទ្រព្យសម្បត្តិរុស្ស៉ី ដែលពួកគេបានបង្កកទុក ក្រោយការឈ្លានពានរបស់ទីក្រុងមូស្គូ នៅអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២។​​នៅក្នុងអត្ថបទចេញផ្សាយដោយសារព័ត៌មានអង់គ្លេស Sunday Times…

ក្រសួងទេសចរណ៍ ៖ កន្ត្រកហោះយក្សបើកដំណើរការធម្មតាវិញហើយ!

ខេត្តសៀមរាប ៖ បុណ្យទន្លេនៅសៀមរាប ថ្ងៃ១៥ ដល់១៦ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះកុំភ្លេចឆ្លៀតទៅជិះ កន្ត្រកហោះយក្សលេងបាន មើលទេសភាពក្រុងសៀមរាបពេលថ្ងៃរៀបលិច និងពេលរាត្រី។ នេះជាការបញ្ជាក់ពីខាង ក្រសួងទេសចរណ៍ នៅថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២៤ ។ខេត្តសៀមរាប គឺជាខេត្តមួយដែលមានសក្តានុពលវិស័យទេសចរណ៍ ក្រៅពីប្រាសាទ សៀមរាបមានតំបន់ទេសចរណ៍ជាច្រើនកន្លែងទៀតដែលរង់ចាំទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ…