ខេត្តសៀមរាប ៖ បុណ្យទន្លេនៅសៀមរាប ថ្ងៃ១៥ ដល់១៦ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះកុំភ្លេចឆ្លៀតទៅជិះ កន្ត្រកហោះយក្សលេងបាន មើលទេសភាពក្រុងសៀមរាបពេលថ្ងៃរៀបលិច និងពេលរាត្រី។ នេះជាការបញ្ជាក់ពីខាង ក្រសួងទេសចរណ៍ នៅថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២៤ ។
ខេត្តសៀមរាប គឺជាខេត្តមួយដែលមានសក្តានុពលវិស័យទេសចរណ៍ ក្រៅពីប្រាសាទ សៀមរាបមានតំបន់ទេសចរណ៍ជាច្រើនកន្លែងទៀតដែលរង់ចាំទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសការកម្សាន្តពេលរាត្រីក្រោយពីការទស្សនាអស់រយៈពេលពេញមួយថ្ងៃមក ទីនោះគឺ PUB Street ដែលជាទីកន្លែងមួយដែលផ្តល់នៅអារម្មណ៍រីករាយ សប្បាយ និងញាំម្ហូបអាហារ ភេសជ្ជៈ អមដោយតន្រ្តីដ៏ពិរោះផងដែរ។ ដូចនេះលោកអ្នកមកខេត្តសៀមរាបកុំភ្លេចមកកាត់ស្ត្រេសនៅ Pub Street ណា! !! !! ។
បើលក្ខណៈពិសេសរបស់ប្រាសាទអង្គរវត្តវិញ គឺ តាមការសន្និដ្ឋានរបស់អ្នកស្រាវជ្រាវ ប្រាសាទអង្គរវត្ត ប្រើកម្លាំងពលកម្មប្រមាណជាង 30មុឺននាក់ និង ដំរី ជាង 6ពាន់ក្បាល និងប្រើប្រាស់ថ្ម សរុបប្រមាណជាង 10លានតោន នៅក្នុងទំហំ ខ្នាត , និង ភាពស៊ីមេទ្រី ឡើងដល់កំពូល ដែលត្រូវបាន គេជឿថាជាប្រាសាទសាសនា ដ៏ធំបំផុត របស់ពិភពលោក។ (អង្គរវត្តជាប់ជាស្ថាបត្យកម្មកំពូលក្នុងលោក)៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *