Month: February 2024

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ តែងតាំងមុខតំណែងលោក ប៉ោ វណ្ណៈ ជារដ្ឋលេខាធិការ ទីស្ដីការគណៈរដ្ឋមន្ត្រី

ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ តែងតាំងមុខតំណែងលោក ប៉ោ វណ្ណៈ ជារដ្ឋលេខាធិការ ទីស្ដីការគណៈរដ្ឋមន្ត្រី ។ នេះបើយោងតាមព្រះរាជក្រឹត្យ ដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ទទួលបាននៅថ្ងៃទី២៥ ខែកុម្ភៈ…

សេដ្ឋកិច្ចរបស់រុស្ស៊ីមានភាពរឹងមាំបន្ទាប់ពីមានជម្លោះរយៈពេលពីរឆ្នាំ

ពីរឆ្នាំក្រោយជម្លោះនៅអ៊ុយក្រែន ទោះបីជាមានការដាក់ទណ្ឌកម្មពីលោកខាងលិចក៏ដោយ ក៏សេដ្ឋកិច្ចរបស់រុស្ស៊ីនៅតែមានភាពធន់ជាងសារព័ត៌មានលោកខាងលិចវាយតម្លៃទៅទៀត។ រុស្ស៊ីបានព្យាយាមការពារខ្លួនប្រឆាំងនឹងការដាក់ទណ្ឌកម្ម ខណៈពេលដែលនៅតែមានធនធានគ្រប់គ្រាន់ដើម្បីរក្សាសង្រ្គាមដ៏ថ្លៃថ្លានៅអ៊ុយក្រែន បើទោះបីជាប្រាក់ចំណូលប្រេងធ្លាក់ចុះ និងបញ្ហាប្រឈមរយៈពេលវែងផ្សេងទៀតក៏ដោយ។ នេះបង្ហាញពីសមត្ថភាពរបស់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ក្នុងការដឹកនាំសេដ្ឋកិច្ច។យោងតាមទិន្នន័យសេដ្ឋកិច្ចដែលចេញផ្សាយដោយក្រសួងសេដ្ឋកិច្ចសហព័ន្ធរុស្ស៊ីនៅដើមខែកុម្ភៈឆ្នាំនេះ បន្ទាប់ពីការថយចុះ 2.1% ក្នុងឆ្នាំ 2022 ដោយសារឥទ្ធិពលនៃទណ្ឌកម្មរបស់លោកខាងលិច សេដ្ឋកិច្ចរុស្ស៊ីនៅឆ្នាំ 2023 ទទួលបានកម្រិតមុនសង្គ្រាមឡើងវិញ ដែលជាលទ្ធផលល្អប្រសើរជាង។…

ចារកម្មអ៊ុយក្រែន៖ រុស្ស៊ីមានយន្តហោះចម្បាំងជិត៣០០គ្រឿង ដែលអាចដាក់ពង្រាយក្នុងយុទ្ធនាការយោធា

Defence Intelligence of Ukraine (DIU) បានប៉ាន់ប្រមាណថា រុស្ស៊ីមានយន្តហោះចម្បាំងជិត ៣០០ គ្រឿង ដែលអាចប្រើក្នុងយុទ្ធនាការនៅអ៊ុយក្រែន។លោក Vadym Skibitskyi – នាយករង DIU បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា “សត្រូវមានយន្តហោះច្រើន។ បច្ចុប្បន្ន រុស្ស៊ីមានយន្តហោះចម្បាំងជិត ៣០០…

ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​ថៃ ចុះសាកសួរ​សុខ​ទុក​កងកម្លាំង​សមត្ថកិច្ច​ថៃ​ឈរជើង​នៅតាម​ខ្សែបន្ទាត់​ព្រំដែន ច្រក​អូរ​ស្មាច់ -​ឆ​ង​ចម និង​ច្រក​ជប់​គគីរ​

ខេត្ត​ឧ​ត្ត​រ​មានជ័យ : នៅ​ថ្ងៃទី​២១​ខែកុម្ភ​: ឆ្នាំ​២០២៤ វេលា​ម៉ោង​១២:០០​នាទី តាម​ការជូនដំណឹងរ​បស់​ភាគី​ថៃ គឺ​ក្រុម ប្រឹក្សា​សន្តិសុខ​ជាតិ​ថៃ​ចំនួន​៤០​នាក់ ចុះមក​សំណេះ សំ​ណា​ល​សួរ​រ​សុខទុក្ខ​កងកម្លាំង​សមត្ថកិច្ច​ថៃ​ឈរជើង​នៅ​ច្រក​ឆ​ង​ចម​-​អូរ​ស្មាច់ និង​សុំ​ចុះមក​មើល​តំរុយ បង្គោល​ប្រថពី​លេខ​១៥ ។ តំរុយ​បង្គោល​សី​ម៉ា នេះ​គឺ​នៅជាប់ កន្លែង​ធ្វើជា​ទីតាំង ច​ត្តា​ឡី​ស​ក័ ( ជំនាន់​កូ​វីត​១៩) របស់​យោធា​យើង…

មក​ដឹង​មូល​ហេតុដែល​សម្តេច​ធិបតី​បញ្ជារ​ឲ្យ​អាជ្ញាធរ​រាជធានី​ខេត្ត​ត្រួតពិនិត្យ​បិទ​ល្បែងស៊ីសង​ដែល​រីក​ដូច​ផ្សិត​!

ភ្នំពេញ​៖​ស្រុក​ខ្មែរ មាន​ក្រុមហ៊ុន​ល្បែង​ផ្សងសំណាង​តែ​ចំនួន ២១​ប៉ុណ្ណោះ ដែលមាន​អាជ្ញា​បណ្ណ​ឱ្យធ្វើ​អាជីវកម្ម​​ចំពោះ​ក្រុមហ៊ុន​ល្បែង​ផ្សងសំណាង​នៅ​កម្ពុជា ដែលមាន​សាខា​ចំនួន​៤៥ និង​ប៉ុស្តិ៍​សេវា​ចំនួន ៩០​ប៉ុណ្ណោះ​។ តែ​ផ្ទុយទៅវិញ កិច្ចប្រតិបត្តិការ​ជាក់ស្តែង​វា​មាន​រហូត​ទៅដល់​រាប់ពាន់​កន្លែង ដែល​នេះ​វា​អាច​ប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ​ទៅដល់​សន្តិសុខ សណ្តាប់ធ្នាប់ និង​ជីវភាព​របស់​ប្រជាពលរដ្ឋ​យើង ដែល​យើង​ចាំបាច់ ត្រូវតែ​ធ្វើការ​ត្រួតពិនិត្យ​ឱ្យបាន​ច្បាស់លាស់​។​a game auna ​នេះ​ជាការ​លើកឡើង​របស់​ឯក​ឧ​ត្ត​ម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន…

មិនដឹងមាន្នងក្រាស់ប៉ុណ្ណាទេ ក្លឹបកម្សាន្តរាត្រី យីហោ នឹកEX នៅតែបន្តប្រមូលផ្តុំក្រុមក្មេងស្ទាវ ពពាក់ពពួននៅតាមដងផ្លូវ

ភ្នំពេញ៖ បើទោះបីជាធ្លាប់ត្រូវបានគណៈបញ្ជាការឯកភាពខណ្ឌដូនពេញចុះបិទក្លឹបម្តង និងធ្លាប់ត្រូវបានសមត្ថកិច្ចខណ្ឌដូនពេញ ហៅមកធ្វើកិច្ចសន្យា យ៉ាងណាក៏ដោយ ក៏ក្លឹបកម្សាន្តរាត្រី យីហោ នឹកEX នៅតែមិនអនុវត្តន៍តាមគោលការណ៍សន្តិសុខ និងគោរពតាមកិច្ចសន្យា នៅតែបន្តមិនសហការរាយការណ៍ ក្នុងករណីមានការប្រមូលផ្តុំក្រុមក្មេងទំនើង នៅបរិវេណមុខក្លឹបកម្សាន្ត និងប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈជាចំណតម៉ូតូភ្ញៀវ បង្កភាពអានាធិបតេយ្យ ដល់សង្គមជាតិ ដែលបញ្ហាប្រឈមទាំងនេះ ហាក់បង្កភាពអសន្តិសុខ ដល់សង្គមជាតិ ព្រោះតែការប្រមូលផ្តុំក្រុមក្មេងទំនើង…

ចិនទទួលស្គាល់ចម្ការដូង ១៣ កន្លែងនិងរោងចក្រវេចខ្ចប់ ១កន្លែង អាចនាំចេញផ្លែដូងស្រស់ដោយផ្ទាល់ទៅទីផ្សារខ្លួន

ភ្នំពេញ ៖ អគ្គរដ្ឋបាលគយចិន បានទទួលស្គាល់ចម្ការដូងចំនួន ១៣កន្លែងនិង រោងចក្រវេចខ្ចប់ផ្លែដូងចំនួន១ សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន ហើយចិនក៏កំពុងបន្តពិនិត្យ និងវាយតម្លៃលើចម្ការដូង និងរោងចក្រវេចខ្ចប់មួយចំនួនទៀត។ នេះបើតាមមន្រ្តីជាន់ខ្ពស់របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។អគ្គរដ្ឋបាលគយចិននិងក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជាបានចុះ ហត្ថលេខាលើពិធីសារស្ដីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែដូងស្រស់ពីកម្ពុជាទៅប្រទេសចិន កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣។ លោកងិន…

អាមេរិកចោទកូរ៉េខាងជើងថាបានបញ្ជូន គ្រាប់រំសេវជាង១ម៉ឺនកុងតឺន័រទៅរុស្ស៊ី

ក្រសួងការបរទេសសហរដ្ឋអាមេរិកបានចោទប្រកាន់កូរ៉េខាងជើងថាបានផ្ទេរគ្រាប់រំសេវជាង 10,000 កុងតឺន័រទៅឱ្យរុស្ស៊ីចាប់តាំងពីខែកញ្ញាឆ្នាំ 2023 ហើយបានដាក់ទណ្ឌកម្មលើអង្គភាពរុស្ស៊ីចំនួនពីរដែលទីក្រុងវ៉ាស៊ីនតោនជឿថាមានជាប់ពាក់ព័ន្ធក្នុងការផ្ទេរគ្រាប់រំសេវនេះ។ក្រសួងការបរទេសអាមេរិកបានធ្វើការចោទប្រកាន់ខាងលើ នៅពេលដែលខ្លួន និងក្រសួងរតនាគារសហរដ្ឋអាមេរិកបានប្រកាសដាក់ទណ្ឌកម្មលើបុគ្គល និងអង្គភាពរបស់រុស្ស៊ីជាង 500 ដើម្បីឱ្យក្រុងម៉ូស្គូទទួលខុសត្រូវចំពោះជម្លោះរុស្ស៊ី-អ៊ុយក្រែនរយៈពេលពីរឆ្នាំ។នៅក្នុងកញ្ចប់ទណ្ឌកម្មចុងក្រោយនេះ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានដាក់អង្គភាពរុស្ស៊ីចំនួនពីរនៅក្នុងបញ្ជីទណ្ឌកម្មដែលទីក្រុងវ៉ាស៊ីនតោនជឿថាមានជាប់ពាក់ព័ន្ធក្នុងការផ្ទេរគ្រាប់រំសេវពីកូរ៉េខាងជើងទៅកាន់ប្រទេសរុស្ស៊ី។អង្គភាពទាំងពីរនេះរួមមានក្រុមហ៊ុនរុស្ស៊ីដែលគ្រប់គ្រងស្ថានីយនៅកំពង់ផែ Vostochny នៅចុងបូព៌ា និងកន្លែងកងទ័ពជើងទឹកនៅជិតទីក្រុង Vladivostok ។ រុស្ស៊ី និងកូរ៉េខាងជើងមិនបាននិយាយចេញពីការចោទប្រកាន់របស់អាមេរិកទេ។កន្លងមក ក្នុងខែតុលា ឆ្នាំ២០២៣…

ទីក្រុង​ឡុងដ៍ចំណាយប្រាក់ ជាង៣០០ លានដុល្លារ ដើម្បីបង្កើនគ្រាប់រំសេវដល់អ៊ុយក្រែន

សារព័ត៌មាន AFP ចក្រភពអង់គ្លេស នៅថ្ងៃសៅរ៍ ទី២៤ ខែកុម្ភៈនេះ បានប្រកាសសន្យាផ្ដល់កញ្ចប់ជំនួយយោធាថ្មីទំហំទឹកប្រាក់ ២៤៥លានផោន ឬស្មើនឹងជាង៣១១លានដុល្លារ ដើម្បី ជំរុញការផលិតគ្រាប់កាំភ្លើងធំ សំដៅបំពេញតម្រូវការចាំបាច់សម្រាប់អ៊ុយក្រែន។រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក Grant Shapps បាននិយាយថា «កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានវាយដណ្ដើមបានទឹកដីមួយផ្នែកធំរបស់ខ្លួនមកវិញ ក្រោយរុស្ស៉ី បើកការឈ្លានពានកាលពីឆ្នាំ២០២២។…

ផ្ងារ​ជេីង​ ចំណុចផ្លូវកោង​ ស្លាប់ម្នាក់របួសម្នាក់​ /

ខេត្តប៉ៃលិន៖ ប្រភពពីមហាជននៅជិតកន្លែងកើតហេតុបានរៀបរាប់ប្រាប់សមត្តកិច្ចជំនាញស្រុកឱ្យបានដឹងថា នៅវេលាម៉ោង១៧និង១០នាទីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយបុរសម្នាក់បើកបររថយន្តមិនប្រុងប្រយ័ត្តក្នុងល្បឿនលឿនធ្វើឱ្យក្រឡាប់ដោយខ្លួនឯង នៅចំណុចក្បែរភ្នំដោះក្រមុំ ស្ថិតនៅភូមិក្ងោក ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ហេតុការណ៍នេះបានបណ្តាលឱ្យបុរសម្នាក់ស្លាប់ របួសធ្ងន់ម្នាក់និងខូចខាតរថយន្ត ០១គ្រឿងកម្រិតធ្ងន់(រថយន្តក្រឡាប់ផ្ងារជើងទ្រមេឃ)។អ្នកបើកបរឈ្មោះចាន់ ធៀន ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិតាង៉ែនក្រោម…

មាតិកាផ្សេងៗ