ភ្នំពេញ​៖ នា​រសៀល​ថ្ងៃ​ចន្ទ ២​រោច ខែមាឃ ឆ្នាំថោះ បញ្ច​ស័ក ព​.​ស​២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២៤​នេះ នៅឯ​វិមាន​សន្តិភាព សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ប្រគល់​ប្រាក់រង្វាន់​លើកទឹកចិត្ត​របស់​រាជ​រដ្ឋាភិបាល​ចំនួន​៣ ១៩៩ លាន​រៀល (​ប្រមាណ​៧៨​ម៉ឺន​ដុល្លារ​) មក​ប្រគល់ជូន​ជ័យលាភី​មេដាយមាស​, មេដាយប្រាក់ និង មេដាយ​សំរឹទ្ធិ ដែល​ទទួលបាន​ពី​ការប្រកួត​ជើងឯក​អាស៊ីអាគ្នេយ៍​, ជើងឯក​អាស៊ី​, ជើងឯក ពិភពលោក និង ការប្រកួត​កីឡា​សាកលវិទ្យាល័យ​អាស៊ីអាគ្នេយ៍​ហ្គេម​លើក​ទី​២០​។​ជូន​ជ័យលាភី​មេដាយមាស ប្រាក់ និង មេដាយ​សំរឹទ្ធិ គ្រូបង្វឹក និង គ្រូ​ជំនួយ​ពី​ការប្រកួត​កីឡា ជ្រើសរើស​ជើងឯក​ពិភពលោក​, ជើងឯក​អាស៊ី អាគ្នេយ៍​, ជើងឯក​អាស៊ី និង​ការប្រកួត​ជ្រើសរើស​ជើងឯក​សាកលវិទ្យាល័យ​អាស៊ាន​។​a manet sea game

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា សម្តេច​មាន​សេចក្តី​រីករាយ ដោយបាន​ចូលរួម​ជាមួយ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដើម្បី​អបអរសាទរ​កីឡាករ និង កីឡាការិនី ក្នុង​ពិធី «​ប្រគល់​ប្រាក់រង្វាន់​លើកទឹកចិត្ត របស់​រាជរដ្ឋាភិបាល​កម្ពុជា ជូន​ជ័យលាភី​នៃ​ការប្រកួត​ជើងឯក​អាស៊ីអាគ្នេយ៍​, ជើងឯក​អាស៊ី​, ជើងឯក​ពិភពលោក និង ការប្រកួត​កីឡា​សាកលវិទ្យាល័យ​អាស៊ីអាគ្នេយ៍​ហ្គេម​លើក​ទី​២០»
​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា តាមរយៈ ការរៀបចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី ៣២ និង អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី ១២ (SEA Games 2023) ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​កាលពី​ខ ឧសភា ឆ្នាំ ២០២៣, កម្ពុជា​ទទួលបាន​មេដាយ​ច្រើន​លើសពី​ការរំពឹងទុក​, ក្នុងនោះ​យើង​ទទួល បាន​មេដាយមាស ៨១ គ្រឿង​, មេដាយប្រាក់ ៧៤​គ្រឿង និង មេដាយ​សំរឹទ្ធ ១២៧​គ្រឿង​។​

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ក្រៅពី​ការទទួលបាន​ជ័យជម្នះ​លើ​ការប្រកួត​, ការធ្វើជា​ម្ចាស់ផ្ទះ​នៃ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ី​ហ្គេម​នេះ បាន​លើក​មុខមាត់ កិត្តិយស និង កិត្យានុភាព​ជាតិ លើ​ឆាក​អន្តរជាតិ​, ជាពិសេស ការ​រឹតចំណង​ការទូត និង​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​បណ្តា​ប្រទេស​ជា​មិត្ត ដើម្បី​លើកកម្ពស់ មិត្តភាព​, ពង្រឹង និង ពង្រីក​ទំនាក់ទំនង​អន្តរជាតិ​, និង ជំរុញ​សកម្មភាព​សេដ្ឋកិច្ច តាមរយៈ​វិស័យ​ទេសចរណ៍​។

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា វិស័យ​កីឡា ដើរតួនាទី​យ៉ាងសំខាន់ ក្នុង​វិស័យ​ការទូត និង ទំនាក់ទំនង​អន្តរជាតិ ។ ការចូលរួម​ក្នុងការ​ប្រកួត​កីឡា ឆ្លុះបញ្ចាំង​នូវ​ការ​រឹតចំណង​មិត្តភាព​, សាមគ្គីភាព​, ទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការ​យ៉ាង​ជិតស្និទ្ធ​រវាង​រដ្ឋ និង ប្រជាជន នៃ​ប្រទេស​ចូលរួម​ទាំងអស់​។​* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា កីឡា​រួមចំណែក​ដល់​ការរក្សាបាន​កម្លាំងកាយ​រឹងមាំ និង លើកកម្ពស់ សុខភាព​ល្អ​នៃ​ធនធានមនុស្ស ដែលជា​កត្តា​កំណត់​ដ៏​សំខាន់​នៃ​ផលិតភាព​ពលកម្ម និង ភាពរឹងមាំ នៃ​សេដ្ឋកិច្ចជាតិ ។ ប្រជាពលរដ្ឋ​ដែលមាន​សុខភាព​ល្អ​, រស់នៅ​ដោយ​ភាព​រីករាយ​, ងាយ​ចាប់ យកចំណេះ​ដឹង និង បច្ចេកវិទ្យា​ថ្មីៗ​, មានការ​តាំងចិត្ត និង ក្តីសង្ឃឹម​ខ្ពស់ ក្នុងការ​បង្កើន​មូលធន​មនុស្ស​។​​សំខាន់​នៅក្នុង​សង្គម​កម្ពុជា ។

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា រាជរដ្ឋាភិបាល​កម្ពុជា បាននិងកំពុង​យកចិត្តទុកដាក់​ខ្ពស់​លើ​វិស័យ​អាទិភាព​អប់រំ​កាយ និង​កីឡា​, តាមរយៈ ការជំរុញ​លើកទឹកចិត្ត និង​ការផ្តល់ ការឧបត្ថម្ភ​គាំទ្រ​គ្រប់​រូបភាព​, ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​គាំទ្រ​ការលេង​កីឡា និង​ការបំពាក់​ឧបករណ៍​កីឡា នៅតាម​ទីសាធារណៈ ដើម្បី​បំផុសទឹកចិត្ត​ប្រជាជន​ឱ្យ​ស្រឡាញ់​កីឡា ចូល ចិត្ត​កីឡា និង​លេង​កីឡា​។​
សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ជាមួយនឹង​ការរីកចម្រើន និង​ជ័យជម្នះ​យ៉ាង​ត្រចះត្រចង់​ជូន​ជាតិ​មាតុភូមិ​, សម្តេច​សូម​ផ្តល់​អនុសាសន៍​បន្ថែម​មួយចំនួន ដល់​ស្ថាប័ន​ពាក់ព័ន្ធ និង​បងប្អូន​កីឡាករ កីឡា​ការី​នី សម្រាប់​យកទៅអនុវត្ត ដូចខាងក្រោម​៖

​ទី​១. ក្រសួង​អប់រំ យុវជន និង​កីឡា ដោយ​សហការ​ជាមួយ សហព័ន្ធ​កីឡា​ជាតិ ត្រូវ​រៀបចំ យន្តការ​គាំទ្រ បណ្តុះបណ្តាល និង លើកទឹកចិត្ត​ដល់​កីឡាករ និង កីឡា​ការី​នី នៅ​គ្រប់​កម្រិត ដើម្បី​ពង្រឹងសមត្ថភាព ក្នុងការ​ប្រកួតប្រជែង​ឱ្យ​កាន់​តែមាន​គុណភាព​ខ្ពស់ សម្រាប់​លើកស្ទួយ កីឡា​ជាតិ ទៅក្នុង​តំបន់ និង សកលលោក ។​​ទី​២. ក្រសួង​អប់រំ យុវជន និង​កីឡា និង សហព័ន្ធ​កីឡា​ជាតិ ត្រូវ​បង្កើន​ការយកចិត្ត​ទុក ដាក់ សម្រិតសម្រាំង និង បណ្តុះបណ្តាល​ធនធាន​យុវជន ដែលមាន​ទេពកោសល្យ​ក្នុង​ផ្នែក​កីឡា ដើម្បី​លើកកម្ពស់​គុណភាព និង សមត្ថភាព​កីឡា សម្រាប់​ការប្រកួត​ក្នុង​ព្រឹត្តិការណ៍​ថ្នាក់​តំបន់ និង អន្តរជាតិ នាពេល​អនាគត ។​
​ទី​៣. ខ្ញុំ​សូម​លើកទឹកចិត្ត​ឱ្យ គ្រូបង្វឹក បងប្អូន​កីឡាករ កីឡាការិនី​ទាំងអស់ ខិតខំ​ហ្វឹក ហាត់​កីឡា​តាម​ជំនាញ​របស់ខ្លួន​ជាប្រចាំ​ឱ្យ​ជាប់​មិន​ដាច់​, ពីព្រោះ ការកសាង​សមត្ថភាព​កីឡា ត្រូវការ​រយៈពេល​យូរ និង ត្រូវ​ត្រៀមខ្លួន​រួចជាស្រេច​ជាមុន ក្នុង​ការចូល​រួមការ​ប្រកួតប្រជែង​នានា​, ទាំង​កម្រិត​ជាតិ​, តំបន់ និង សកល ។​

​ទី​៤. គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង សហព័ន្ធ​កីឡា​ជាតិ ត្រូវ​បង្កើន​កិច្ចសហការ ទាំង​បច្ចេកទេស និង បទពិសោធ ជាមួយ​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី​, គណៈកម្មាធិការ​ជាតិ​អូឡាំពិក នៃ​ប្រទេស​សមាជិក​, ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍​, ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ាន ប៉ា​រ៉ា និង ស្ថាប័ន​កីឡា​អន្តរជាតិ ក្នុងការ​បណ្តុះបណ្តាល និង ការអភិវឌ្ឍ​កម្រិត​បច្ចេកទេស​កីឡា ដល់​កីឡាករ និង កីឡាការិនី​កម្ពុជា ឱ្យបាន​ដល់​កម្រិត​ខ្ពស់​ដែល​អាចធ្វើ​ទៅបាន ដើម្បីឱ្យ​កីឡាករ និង កីឡា​ការី​នី​កម្ពុជា អាច​ចូលរួម​កាន់តែ​ទូលំទូលាយ​ប្រកបដោយ​សមត្ថភាព​កាន់តែ​ប្រសើរ ក្នុង ព្រឹត្តិការណ៍​អន្តរជាតិ​នានា នៅ​ថ្ងៃ​អនាគត ។​

By admin

Leave a Reply

Your email address will not be published. Required fields are marked *