ប្រជាសហគមន៍ភ្នំជម្រកសត្វកំពុងនាំគ្នាបន្តធ្វើសកម្មភាពល្បាត ដើម្បីការពារតំបន់ព្រៃសហគមន៍ជាង ពាន់ ហិកតា ដែលជនខិលខូចតែងតែលួចចូលបរបាញ់ និងដាក់អន្ទាក់ សត្វព្រៃនៅក្នុងតំបន់ព្រៃសហគមន៍ដែលមានពពួកសត្វ ចតុ បាត និងសត្វស្លាបជាច្រើនប្រភេទកំពុងរស់នៅ។
លោក ម៉ឹង រដ្ឋា ប្រធានសហគមន៍បានបញ្ជាក់ថា តំបន់ភ្នំជំរកសត្វដែលមានទីតាំងនៅភូមិឆ្វាំងឃុំសំអាងស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង ក្រោយពីអង្គការដៃគូបានដាក់កាមេរ៉ា សុវត្ថិភាពពិនិត្យឃើញវត្តមានពពួកសត្វខ្ទីង ទន្សោង ប្រើស និងសត្វស្លាបជាច្រើនប្រភេទប្រជាសហគមន៍បាបានចុះល្បាជារៀងរាល់មួយសប្តាហ៍ម្តង ដើម្បីបង្កើនការការពារសត្វព្រៃដែលកំពុងរស់នៅក្នុងតំបន់នេះ។

លោកបន្តថា សកម្មភាព ល្បាតនេះ យើងបានដេញ ជនខិលខូច ដែលឆ្លៀតឱកាសចូលព្រៃបរបាញ់សត្វ និងដាក់អន្ទាក់ ដែលជាករណីប្រឈមធ្វើឱ្យបាត់បង់ និងប៉ះពាល់ដល់សត្វកំពុងរស់នៅ។

លោកអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋយើងសូមចូលរួមអភិរក្សសត្វព្រៃដោយមិនត្រូវយកជីវិតសត្វមកធ្វើអាជីវកម្មនោះទេហើយក្នុងករណីនេះប្រជាសហគមន៍ដឹងមុខសញ្ញាច្បាស់ និងដាក់ពាក្យបណ្តឹងទៅមន្ត្រីមានសមត្ថកិច្ចឱ្យចាត់ការតាម និតិវិធី។

លោក គាំ សារ៉ាំង មេឃុំសំអាងបានបញ្ជាក់ថា៖ កាលពីកិច្ចប្រជុំប្រចាំខែកន្លងមក លោកបានឱ្យក្រុមប្រជាការពារជួយ ផ្សព្វផ្សាយពីវិធានការការពារសម្បត្តិ ធនធានធម្មជាតិ ទាំងនេះ ព្រោះវាជាសម្បត្តិ ដែលមាននៅសល់ចុងក្រោយនៅក្នុងភូមិឃុំរបស់យើង។

លោកបន្តថាជាយុទ្ធសាស្ត្ររបស់មន្ទីរបរិស្ថានបើបងប្អូនណាមានប្រើប្រាស់អាវុធកែច្នៃសូមយកមកប្រគល់ជូនអាជ្ញាធរ មូលដ្ឋាន និងទទួលបានរង្វាន់លើកទឹកចិត្តជូនបងប្អូនដើម្បីយើងរួមគ្នាអភិរក្ស ធនធានធម្មជាតិឱ្យមានប្រសិទ្ធភាព។
សូមបញ្ចាក់ថា នៅខេត្តស្ទឹងត្រែងអាជ្ញាធរខេត្ត សហការជាមួក្រសួងបរិស្ថានបានធ្វើពិធីដុកម្ទេចអាវុធកែច្នៃ និងអន្ទាក់ សត្វចំនួនពីលើករួចមកហើយដែលមានជាច្រើនពាន់ដើមក្នុងនោះនៅស្រុកសៀមប៉ាងមួយលើកនិងស្រុកសៀមបូកមួយ លើកដើម្បីបង្ហាញពីការរឹតបន្តឹងផ្នែកច្បាប់ និងដាស់ស្មារតីប្រជាពលរដ្ឋយើងឱ្យស្រឡាញ់ធនធានធម្មជាតិរបស់ខ្លួន៕

ជាត

By admin

Leave a Reply

Your email address will not be published. Required fields are marked *