ខេត្តព្រះសីហនុ៖ ភ្ញៀវទេសចរបរទេសចម្រុះជាតិ សាសន៍ ៤៦៣នាក់ បានធ្វើដំណើរតាមនាវាទេសចរណ៍ SEA BOURN ENCORE ចូលចតធ្វើ ទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា តាមច្រកកំពង់ ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព នាព្រឹកថ្ងៃចន្ទ ២កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤នេះ ។
មន្ត្រីនគរបាលអន្តោប្រវេសន៍្ត ច្រកទ្វារអន្តរជាតិកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤នេះ នាវាទេសចរណ៍បរទេសចំនួន ០១គ្រឿង មានឈ្មោះ SEA BOURN ENCORE មានសញ្ជាតិ BAHAMAS មានបណ្តោយ២១០.៥ម៉ែត្រ ទទឹង ២៨ម៉ែត្រ ជម្រៅទឹក ៦ម៉ែត្រ បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ ៤៦៣នាក់ ស្រី ២៣៥នាក់ ស្មើនឹង ២៤សញ្ជាតិ និងមាននាវិកសរុបចំនួន ៤២២នាក់ ស្រី ១០០នាក់ ស្មើនឹង ៤៦សញ្ជាតិ ។
នាវាទេសចរណ៍ SEA BOURN ENCORE បានធ្វើដំណើចាកចេញពីប្រទេសវៀតណាម ចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅវេលាម៉ោង៦ និង ៣០នាទី ព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ។ នាវានេះមានគម្រោងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅវេលាម៉ោង២០ ឆ្ពោះទៅកាន់ប្រទេសថៃ ។
ភ្ញៀវទេសចរដែលធ្វើដំណើរតាមនាវាទេសចរណ៍បរទេស SEA BOURN ENCORE មានសញ្ជាតិច្រើនជាងគេមានដូចជា USA ១៦៦នាក់,BRITISH ១២៥នាក់ ក្រៅពីនោះមានភ្ញៀវសញ្ជាតិផ្សេងទៀត ។ ភ្ញៀវទេសចរចូលក្នុងប្រទេសកម្ពុជា នឹងចេញទៅទស្សនាប្រាសាទអង្គរ ខេត្តសៀមរាបមានចំនួន ៤នាក់ ស្រី ២នាក់ ស្មើនឹង ៤សញ្ជាតិ និងភ្ញៀវទេសចរមកពីសៀមរាបចេញតាមនាវា SEABOURNENCORE មានចំនួន ៣៨នាក់ ស្រី១៨នាក់ ស្មើ ៣សញ្ជាតិ ។
ភ្ញៀវទេសចរបានធ្វើដំណើរកម្សាន្ត ក្នុងក្រុងព្រះសីហនុ មានដូចជា ទីប្រជុំជនផ្សារលើ, តំបន់រមណីដ្ឋានវប្បធម៌មានដូចជា វត្តឥន្ទញ្ញាណ, វត្តជោតញ្ញាណ, តំបន់នេសាទទំនប់រលក (ភូមិ៣) និងតាមឆ្នេរក្នុងក្រុងព្រះសីហនុ ។ ស្រុកព្រៃនប់ រូបសំណាកព្រះថោងនាងនាគ, តំបន់អភិវឌ្ឍន៍ Bay fo Ligh (ឆ្នេររា,ម) តំបន់រមនីយដ្ឋានវប្បធម៌ (មជ្ឈមណ្ឌលវិបស្សនាធុរគិរីនាគវ័ន), និងតំបន់ទេសចរណ៍ក្នុងភូមិសាសន៍ឃុំរាម ក្នុងស្រុកព្រៃនប់ ។ ទន្ទឹមនោះ ក៏មានកិច្ចការពារសន្តិសុខ សុវត្ថិភាពសាធារណ ពីកងកម្លាំងមានសមត្ថកិច្ច ព្រមទាំងមានការសម្របសម្រួលពីអាជ្ញាធរក្រុង, អាជ្ញាធរខេត្តព្រះសីហនុ ប្រកបដោយសុវត្ថិភាពផងដែរ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែកុម្ភៈឆ្នាំ២០២៤ នាវាទេសចរណ៍ SEA BOURN ENCORE ក៏បាននាំភ្ញៀវទេសចរចម្រុះជាតិជិត ៦០០នាក់ ចូលចតធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុប្រកបដោយសុវត្ថិភាពផងដែរ ៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *