ព័ត៌មានថ្មីៗ

អនុសាសន៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាន លើកទី៦ ឆ្នាំ២០២៤ រុស្ស៉ី៖ ប្រធានាធិបតីអ៊ុយក្រែន ត្រូវបានដាក់ ចូលបញ្ជីឧក្រិដ្ឋជនដែលត្រូវចាប់ខ្លួន គ្រាប់បែកនុយក្លេអ៊ែរដ៏មានឥទ្ធិពលបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ របស់រុស្ស៊ី ស្លាប់និងបាត់ខ្លួនជាង ១០០នាក់ ដោយគ្រោះទឹកជំនន់នៅភាគខាងត្បូងប្រេស៊ីល សារលិខិត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការ អង្គការសហប្រជាជាតិដើម្បីសុខភាពស្ត្រី និងកុមារ ផ្ញើជូនបង-ប្អូនជនរួមជាតិ ក្នុងទិវាឆ្មបជាតិ-អន្តរជាតិ ៥ ឧសភា ២០២៤ ក្រោមប្រធានបទ “ពង្រឹងជំនាញវិជ្ជាជីវៈឆ្មប ដើម្បីលើកកម្ពស់សេវាថែទាំ ព្យាបាល សុខភាពមាតា ទារក និងយុវវ័យ ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ”

លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី១០ ខែកុម្ភៈ រកឃើញយានយន្តល្មើសចំនួន ១៤៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស

ភ្នំពេញ ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ បានឲ្យដឹងថា ចំនួនគោលដៅសរុប ៤៦គោលដៅ មានយានយន្តចូលគោលដៅចំនួន ១៨៤គ្រឿង, រថយន្តធំ ០៣គ្រឿង, រថយន្តតូច ៣០គ្រឿង និងម៉ូតូ ១៥១គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន…

អង្គការសហប្រជាជាតិបានស៊ើបអង្កេតការវាយប្រហារតាមអុី​នធឺណែតចំនួន ៥៨ ករណីមានតម្លៃ ៣ ពាន់លានដុល្លារពីប្រទេសកូរ៉េខាងជើង​

អ្នកឃ្លាំមើលការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិកំពុងស៊ើបអង្កេតការវាយប្រហារតាមអុីន​ធឺណែតរាប់សិបដែលសង្ស័យថាមកពីទឹកដីកូរ៉េខាងជើង។ ការវាយប្រហារត្រូវបានគេនិយាយថាបាននាំមកនូវប្រាក់ចំណូលចំនួន 3 ពាន់លានដុល្លារ នេះបើយោងតាមការដកស្រង់នៃរបាយការណ៍របស់អង្គការសហប្រជាជាតិ។អ្នកឃ្លាំមើលបានសរសេរថា “យើងកំពុងស៊ើបអង្កេត 58 ករណីដែលគេសង្ស័យថាការវាយប្រហារតាមអុីន​ធឺណែតពីប្រទេសកូរ៉េខាងជើងប្រឆាំងនឹងក្រុមហ៊ុនដែលទាក់ទងនឹងរូបិយប័ណ្ណគ្រីបតូពីឆ្នាំ 2017 ដល់ឆ្នាំ 2023 ដែលមានតម្លៃប្រហែល 3 ពាន់លានដុល្លារ” ។គណៈប្រតិភូកូរ៉េខាងជើងប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កនៅមិនទាន់ឆ្លើយតបនៅឡើយទេបន្ទាប់ពីមានហេតុការណ៍កើតឡើង។ កន្លងមក ទីក្រុងព្យុងយ៉ាងបានបដិសេធការចោទប្រកាន់ពីការវាយប្រហារតាមអុីន​ធឺណែត។ក្រុមអ្នកការទូតបាននិយាយថា របាយការណ៍ផ្លូវការរបស់អង្គការសហប្រជាជាតិស្តីពីបញ្ហានេះនឹងត្រូវចេញផ្សាយនៅចុងខែនេះ ឬដើមខែក្រោយ។ទោះជាយ៉ាងណាក៏ដោយ សកម្មភាពបន្ថែមទៀតប្រឆាំងនឹងកូរ៉េខាងជើងដោយអង្គការសហប្រជាជាតិ…

បារាំងគ្រោងផ្គត់ផ្គង់សព្វាវុធថ្មីដល់អ៊ុយក្រែន

មន្ត្រីបារាំងបាននិយាយថា ប្រទេសរបស់ខ្លួនកំពុងពិចារណាពង្រីកប្រភេទសព្វាវុធដែលផ្គត់ផ្គង់ដល់អ៊ុយក្រែន ដើម្បីបំពេញតាមស្តង់ដារសន្តិសុខខ្ពស់។នាយករដ្ឋមន្ត្រីបារាំងលោក Gabriel Attal ក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយនាយករដ្ឋមន្ត្រីអាល្លឺម៉ង់ Olaf Scholz នៅដើមសប្តាហ៍នេះ បាននិយាយថា Kiev បានទទួលមីស៊ីល SCALP ទំនើប កាំភ្លើងធំ Caesar រថពាសដែក AMX-10 RC ក៏ដូចជាកាំភ្លើងធំ…

តោះស្វែងយល់ពី ដែនជម្រកសត្វព្រៃពាមក្រសោប ធម្មជាតិស្រស់ស្អាត !

ភ្នំពេញ ៖ ដែនជម្រកសត្វព្រៃពាមក្រសោប គឺជាតំបន់ដែលមានព្រៃកោងកាងស្រស់ស្អាត និងធំជាងគេបង្អស់ក្នុងអាស៊ីអាគ្នេយ៍។ ដែនជម្រកសត្វព្រៃនេះជាបណ្តុំនៃព្រៃកោងកាងប្រមាណជា៦៤ប្រភេទ មានដូចជា ប្រភេទ Rhizophora mucronata និងប្រភេទ Rhizophora ដទៃទៀត ដែលអមទៅដោយដងព្រែកទឹកប្រៃខ្វាត់ខ្វែង និងបានផ្តល់ផលនេសាទដល់ប្រជានេសាទប្រមាណជា ១ម៉ឺននាក់ កំពុងរស់នៅដោយផ្ទាល់នៅក្នុងតំបន់នេះ។ តំបន់ពាមក្រសោបនេះ ក៏មានវត្តមានដីមមោក ដែលមានសារៈសំខាន់ជាអន្តរជាតិ…

ព័ត៌មានបឋម៖ សង្ស័យភ្លើងប្រចណ្ឌ មេធាវីម្នាក់ បានជិះរថយន្តមកបាញ់សម្លាប់សង្សារ ដល់មុខផ្ទះ

ភ្នំពេញ ៖ សង្ស័យភ្លើងប្រចណ្ឌ មេធាវីម្នាក់ បានជិះរថយន្តមកបាញ់សម្លាប់សង្សារ ដល់មុខផ្ទះ នាយប់ថ្ងៃទី៨ខែកុម្ភៈឆ្នាំ២០២៤ ផ្លូវ១៩៦៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ជនដៃដល់រូបនោះ បានជិះរថយន្តម៉ាក MG ពណ៌ខ្នៅពាក់ផ្លាកលេខ ភ្នំពេញ 2BS 8007 ។លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានឱ្យថា…

កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន ស្រាវជ្រាវបង្រ្កាបករណីដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យ៤នាក់ និងគ្រឿងញៀនជាង២គីឡូក្រាម

ភំ្នពេញ ៖ អនុវត្តតាមបញ្ជា លោកនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោក ឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយ លោក ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ បានប្តេជ្ញាចិត្តថា នឹងចុះបង្ក្រាបគ្រឿងញៀន…

អាយុមិនវែងទេបេីតែយ៉ាងនេះ​! រកឃើញបង្គារចាក់ចាហួយជាង ៤ពាន់គីឡូក្រាម នៅតំបន់ត្រឡោកបែក​ រាជធានី​ភ្នំពេញ​

ភ្នំពេញ​៖​ មន្ដ្រីអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) សាខារាជធានីភ្នំពេញ​ បានឱ្យដឹងថា​ នារដូវសែនចិន-វៀតណាម នឹងឈានមកដល់នៅប៉ុន្មានថ្ងៃនេះ​ និងដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំនៃក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចុះត្រួតពិនិត្យទំនិញនៅតំបន់ត្រឡោកបែក ខណ្ឌសែនសុខ រាជធានីភ្នំពេញ រកឃើញបង្គារមានចាក់ចាហ៊ួយចំនួនជាង ៤ពាន់គីឡូក្រាម។ជាក់ស្ដែង​ក្រោយចុះឃ្លាំមើលនិងត្រួតពិនិត្យទំនិញនានា ដោយមានកិច្ចសហការជាមួយនាយកដ្ឋានមន្ទីរពិសោធន៍…

សូមគាំទ្រ ! ប្រជានេសាទ បានលែងត្រីរាជ ១ក្បាល ទម្ងន់១២០ គីឡូក្រាម ប្រវែង២ម៉ែត្រ ចូលទន្លេសាបវិញ ដើម្បីជួយអភិរក្សប្រភេទត្រីកម្រ

ភ្នំពេញ ៖ សកម្មភាពរបស់ប្រជាពលរដ្ឋ ទទួលបានការយល់ជ្រាប ក្នុងគោលបំណងការពារអភិរក្សមច្ឆាជាតិ កាន់តែមានភាពផុសផុល គួរអោយកោតសរសើរ គោរព ស្រឡាញ់ ។ សូមបញ្ជាក់ថា ៖ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមកោតសរសើរដ៏ស្មោះ និងថ្លៃងអំណរគុណចំពោះ លោក ស៊ឺ ម៉ៅ…

ប៉ាគីស្ថាន៖ ផ្ទុះគ្រាប់បែកពីរគ្រាប់នៅមុនថ្ងៃបោះឆ្នោតយ៉ាងហោចណាស់មនុស្ស២២នាក់ស្លាប់

យ៉ាងហោចណាស់មនុស្ស ២២ នាក់ត្រូវបានសម្លាប់នៅក្នុងការផ្ទុះគ្រាប់បែកពីរគ្រាប់ដែលបានកើតឡើងនៅថ្ងៃទី ៧ ខែកុម្ភៈនៅខាងក្រៅការិយាល័យរបស់បេក្ខជនដែលចូលរួមក្នុងការបោះឆ្នោតនាពេលខាងមុខនៅក្នុងប្រទេសប៉ាគីស្ថាន។ ឧបទ្ទវហេតុនេះបានកើតឡើងមួយថ្ងៃមុនការបោះឆ្នោតសកលនៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ។យោងតាមមន្ត្រីក្នុងតំបន់ ការវាយប្រហារលើកដំបូងបានកើតឡើងនៅជិតការិយាល័យរបស់បេក្ខជនឯករាជ្យនៅស្រុក Pishin ខេត្ត Balochistan ភាគនិរតីប៉ាគីស្ថាន ដោយបានសម្លាប់មនុស្ស ១២នាក់ និងរបួស២៥នាក់ ។ ទន្ទឹមនឹងនេះដែរ ការផ្ទុះលើកទីពីរបានកើតឡើងនៅជិតការិយាល័យបោះឆ្នោតរបស់បេក្ខជនម្នាក់មកពីគណបក្សអ៊ិស្លាមនិយម Jamiat Ulema-e-Islam-F (JUI-F)…

ស្ថានភាពឧបទ្វីបកូរ៉េ កាន់តែតានតឹងក្រោយ កូរ៉េខាងជើង លុបចោលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទាំងអស់ ជាមួយកូរ៉េខាងត្បូង

សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ បានដកស្រង់ប្រភពព័ត៌មានពី ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា សភាប្រជាជនកូរ៉េខាងជើង បានបោះឆ្នោតដើម្បីលុបចោលនូវរាល់កិច្ចព្រមព្រៀងទាំងអស់ជាមួយកូរ៉េខាងត្បូង ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។សភាប្រជាជន ដែលជាអ្នកអនុម័តលើគោលនយោបាយរបស់គណបក្សពលករកំពុងកាន់អំណាច ក៏បានបោះឆ្នោតលុបចោលច្បាប់ គ្រប់គ្រងទំនាក់ទំនងសេដ្ឋកិច្ចជាមួយទីក្រុងសេអ៊ូល រួមទាំងច្បាប់ពិសេសស្តីពីប្រតិបត្តិការនៃគម្រោងទេសចរណ៍នៅតំបន់ភ្នំ Kumgang ផងដែរ។ក្រសួងបង្រួបបង្រួមរបស់កូរ៉េខាងត្បូង ដែលធ្វើការងារទាក់ទងជាមួយទីក្រុងព្យុងយ៉ាង…