ម៉ូតូ០២គ្រឿងបុកគ្នាពេញទំហឹងបណ្តាលឱ្យមនុស្សប្រុសស្រី០២នាក់ស្លាប់និងរបួស
ខេត្តបាត់ដំបង៖ យ៉ាងហោចណាស់ស្រ្តីម្នាក់បានស្លាប់ភ្លាមៗ និងបុរសម្នាក់រងរបួសធ្ងន់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលកើតឡើងរវាងម៉ូតូ០២គ្រឿងបុកគ្នាពេញទំហឹងនៅវេលាម៉ោង ០៨និង១០នាទីព្រឹក ថ្ងៃទី១៤ខែវិច្ឆិកា ឆ្ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវជាតិលេខ៥៧ ត្រង់ចំណុចភូមិអណ្តូងព្រីង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាកហុងដាឌ្រីមC125ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខ បាត់ដំបង 1Y-8041 បើកបរដោយឈ្មោះ កក្កដា ភេទស្រី អាយុ២១ឆ្នាំរស់នៅក្នុងភូមិអណ្តូងព្រីង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង…
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យប្រុសស្រី៣នាក់ករណីប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀន នៅក្រុងក្រចេះ…
ក្រចេះ:ប្រភពយោងតាមផេកអធិការដ្ឋាននគរបាលក្រុងក្រចេះបានឲ្យដឹងថា ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១៣:២៥នាទី កម្លាំងអធិការដ្ឋាននគរបាលក្រុងក្រចេះ បានបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់(ស្រី ០១) ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចលើផ្លូវលំ ស្ថិតនៅភូមិទី១ សង្កាត់រកាកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ ។ចាប់យកវត្ថុតាង…
កម្លាំងអាវុធខេត្តបញ្ជូនជនសង្ស័យ០២នាក់ទៅសាលាដំបូងខេត្ត
ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ អនុវត្តតាមនីតិវិធី។សមត្ថកិច្ចប្រាប់ថា កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានអាវុធហត្ថក្រុង បានចុះប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីលួច (កាបូបប្រាក់) និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង២៣និង០០នាទី ថ្ងៃទី១២…
ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនផ្កាយ២ អនុប្រធានមន្ទីរគ្រឿងញៀនម្នាក់ និងកូនចៅ៤នាក់ដាក់ពន្ធនាគារជាបណ្តោះអាសន្នពីបទចាប់ បង្ខាំង និង ជំរិតយកប្រាក់
ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានសម្រេចឃុំខ្លួនលោកផ្កាយ២ អនុប្រធានមន្ទីរប្រឆាំងគ្រឿងញៀនម្នាក់ និងកូនចៅ៤ នាក់ដាក់ពន្ធនាគារជាបណ្តោះ អាសន្នពីបទ.ចាប់ និងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស (ជំរិតយកប្រាក់) ។ការសម្រេចឃុំខ្លួនរបស់ចៅក្រមស៊ើបសួរនោះ បន្ទាប់ពីសំណុំរឿងត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចធ្វើការចោទប្រកាន់លើជនសង្ស័យជាផ្លូវការ ។សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣…
ទីក្រុងដែលមានបរិយាកាសអាក្រក់នៅប្រទេសឥណ្ឌាបានកើនឡើង ១០ទីក្រុងហើយ
សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានផ្សាយថា នៅថ្ងៃនេះ ទីក្រុងឥណ្ឌាពីរផ្សេងទៀត បានចូលរួមជាមួយរដ្ឋធានីញូវដែលីនាថ្ងៃចន្ទនេះ ក្នុងការជាប់ចំណាត់ថ្នាក់ នៅក្នុងចំណោមបណ្តាទីក្រុងទាំង១០ ដែលរងការបំពុលខ្យល់អាកាសខ្លាំងជាងគេបង្អស់លើពិភពលោក។ក្នុងចំណោមទីក្រុងទាំង១០ដែលរងការបំពុលខ្យល់ខ្លាំងបំផុតលើពិភពលោក គឺទីក្រុងញូវដែលីស្ថិតនៅចំណាត់ថ្នាក់លើទី១។ យោងតាមក្រុមតាមដានគុណភាពខ្យល់អាកាស IQAir ដែលមានមូលដ្ឋាននៅប្រទេសស្វីស សន្ទស្សន៍គុណភាពខ្យល់ (AQI) នៃរដ្ឋធានីរបស់ឥណ្ឌា…
ចាប់រថយន្ត៣គ្រឿង ដឹកសាច់សត្វ និងសត្វរស់ ពីវៀតណាម ដោយគ្មានច្បាប់អនុញ្ញាតអ្វីទាំងអស់
ភ្នំពេញ៖ នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមការបញ្ជាដោយផ្ទាល់ពីលោក តាន់ ផាន់ណារ៉ា ប្រតិភូរាជ រដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គ នាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ឲ្យក្រុម ការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មរាជធានីភ្នំពេញ និងការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តខេត្តព្រៃវែង។ …
អភិបាលខេត្តបញ្ជាឲ្យសមត្ថកិច្ច ចាប់ខ្លួនក្រុមខ្មាន់កាំភ្លើង ដែលបាញ់បោះលើភ្នំគីរីរម្យ ទោះជាកូនលោកធំ ផ្កាយប៉ុន្មានក៏ដោយ !
កំពង់ស្ពឺ ៖ អភិបាលខេត្តកំពង់ស្ពឺលោក វ៉ី សំណាង បានប្រតិកម្មខ្លាំងៗ និងដាក់បទបញ្ជាឱ្យសមត្ថកិច្ចចាប់ខ្លួនឱ្យបាន ជនជាខ្មាន់កាំភ្លើងនិងបក្សពួក ដែលបានបាញ់បោះនៅលើខ្នងភ្នំគីរីរម្យ កាលពីយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ទោះជាកូនលោកធំ ឬផ្កាយប៉ុន្មានក៏ដោយ ។ ការដាក់បទបញ្ជានេះ ធ្វើឡើងនៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ គ្រាដែលលោកដឹកនាំប្រជុំគណកម្មការអុំទូក…
ព័ត៌មានជាតិ
សម្តេច ហ៊ុន ម៉ាណែត ៖ ដីធ្លីមិនបានប្រើប្រាស់ក្រោម៥ហិកតា នឹងមិនជាប់ពន្ធនោះឡើយ ដីដែលជាកម្មវិត្ថុមិនបានប្រើប្រាស់ ត្រូវតែកាត់ចេញ ៥ហិកតា ក្នុងមួយកន្លែង មានន័យថា ដីដែលមានទំហំក្រោម ៥ហិកតា លែងជាប់ពន្ធដីដែលមិនបានប្រើប្រាស់ទៀតហើយ។ នេះជាការបញ្ជាក់របស់សម្តេច ហ៊ុន ម៉ាណែត។ «កិច្ចការងារនេះពីដើមធ្លាប់កាត់១២០០ការ៉េ គិតថា ជាលំនៅដ្ឋាន…
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូបណ្តាលអោយមនុស្សម្នាក់ស្លាប់
តាកែវ: នៅថ្ងៃទី ១២ ខែ វិច្ឆិកាឆ្នាំ២០២៣ វេលាម៉ោង ១៧.១៥នាទី មានករណីគ្រោះថ្នាក់ចរាចណ៍មួយកើតឡើង ត្រង់ចំណុចភូមិ អំពិលកើត ឃុំ ចារ ស្រុកព្រៃកប្បាស លើផ្លូវខេត្តលេខ១២៣ បង្គោលគីឡូម៉ែត្រលេខ ១១-១២ រវាងម៉ូតូនិង ម៉ូតូ និងរថយន្ត បើកបរស្របទិសគ្នា…
សមត្ថកិច្ចចម្រុះ ចុះស្រាវជ្រាវករណីបាញ់បោះសេរី នៅលើខ្នងភ្នំគិរីរម្យ កាលពីយប់ថ្ងៃទី១១ ខែវិច្ឆិកា ដោយរកឃើញសំបកគ្រាប់កាំភ្លើងខ្លីវែងជាង២០០គ្រាប់!
ខេត្តកំពង់ស្ពឺ៖ សមត្ថកិច្ចចម្រុះមួយ បានចុះស្រាវជ្រាវករណីបាញ់បោះសេរី នៅលើខ្នងភ្នំគិរីរម្យ កាលពីយប់ថ្ងៃទី១១ ខែវិច្ឆិកា ដោយរកឃើញសំបកគ្រាប់កាំភ្លើងខ្លីវែងជាង២០០គ្រាប់។ អាចនិយាយបានថា ជាជើងខ្លាំង ១រូប បាញ់បោះសេរីច្រើនលើកតែគ្មានសមត្ថកិច្ចណាហ៊ានចាត់វិធានការ។របាយការណ៍ឲ្យដឹងថា ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ០៨:០០នាទី ចំណុចផ្ទះលំហែស្ថិតនៅភូមិ ថ្មី(ចំការតែ) ឃុំចំបក់ ស្រុកភ្នំស្រួច…