ខេត្តបាត់ដំបង៖ យ៉ាងហោចណាស់ស្រ្តីម្នាក់បានស្លាប់ភ្លាមៗ និងបុរសម្នាក់រងរបួសធ្ងន់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលកើតឡើងរវាងម៉ូតូ០២គ្រឿងបុកគ្នាពេញទំហឹងនៅវេលាម៉ោង ០៨និង១០នាទីព្រឹក ថ្ងៃទី១៤ខែវិច្ឆិកា ឆ្ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវជាតិលេខ៥៧ ត្រង់ចំណុចភូមិអណ្តូងព្រីង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាកហុងដាឌ្រីមC125ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខ បាត់ដំបង 1Y-8041 បើកបរដោយឈ្មោះ កក្កដា ភេទស្រី អាយុ២១ឆ្នាំរស់នៅក្នុងភូមិអណ្តូងព្រីង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងដើម្បីចូលផ្ទះភ្លាមនោះក៏មានម៉ូតូ០១គ្រឿងផ្សេងទៀតម៉ាកហុងដាឌ្រីម C125ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រៃវែង 1I-3907 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿនក៏ជ្រុលទៅបុកគ្នាពេញទំហឹងបណ្តាលអោយស្លាប់និងរបួសតែម្តង ចំណែកម៉ូតូខូចខាតទាំងសងខាងយ៉ាងដំណំផងដែរ ។
ក្រោយពេលកើតហេតុ ក្រុមគ្រូពេទ្យ រួមនិងសមត្ថកិច្ចជំនាញបានចុះទៅដល់ដឹកបញ្ជូនជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ចំណែកសពត្រូវបានប្រគល់អោយខាងក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ។ដោយឡែកមធ្យោបាយទាំងពីរត្រូវបានវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *