ភ្នំពេញ ៖ សង្ស័យភ្លើងប្រចណ្ឌ មេធាវីម្នាក់ បានជិះរថយន្តមកបាញ់សម្លាប់សង្សារ ដល់មុខផ្ទះ នាយប់ថ្ងៃទី៨ខែកុម្ភៈឆ្នាំ២០២៤ ផ្លូវ១៩៦៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ជនដៃដល់រូបនោះ បានជិះរថយន្តម៉ាក MG ពណ៌ខ្នៅពាក់ផ្លាកលេខ ភ្នំពេញ 2BS 8007 ។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានឱ្យថា បុរសរងគ្រោះឈ្មោះ ទូច វឌ្ឍនៈ ជាមេធាវី រីឯនារីរងគ្រោះឈ្មោះ អែម សុវីដេត អាយុ២៦ឆ្នាំ មុខរបលក់អនឡាញ។ លោកបន្តថា បុរសបានបាញ់សម្លាប់សង្សាររបស់ខ្លួនហើយ ក៏បាញ់ចំក្បាលខ្លួនឯង ដោយប្រើកាំភ្លើងខ្លីម៉ាក CZp07 និងបានរកឃើញសំបកគ្រាប់ចំនួន៥។
បន្ទាប់ពីកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះទៅពិនិត្យមើលនៅកន្លែងកើតហេតុភ្លាមៗផងដែរនៅពេលនេះ និងស្រាវជ្រាវរកមូលហេតុពិត ដែលបណ្តាលឲ្យជនដៃដល់បាញ់សម្លាប់នារីជាគូរស្នេហ៍បែបនេះ។
ព័ត៌មានលម្អិតអង្គភាពមជ្ឈមណ្ឌលសារព័ត៌មាន«នគរវត្ត» និងជម្រាបជូនពេលក្រោយ៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *