សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ គោលនយោបាយសំខាន់ក្នុងយុទ្ធសាស្ត្របញ្ចកោណគឺផ្ដោតសំខាន់ទៅលើឌីជីថល ដែលក្នុងនោះក្រសួងស្ថាប័នរដ្ឋទាំងអស់ត្រូវធ្វើជាគំរូមុនគេនៃការចាប់យកបច្ចេកវិទ្យាឌីជីថលនេះ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថាគោលនយោបាយសំខាន់ក្នុងយុទ្ធសាស្ត្របញ្ចកោណគឺផ្ដោតសំខាន់ទៅលើឌីជីថល ដែលក្នុងនោះក្រសួងស្ថាប័នរដ្ឋទាំងអស់ត្រូវធ្វើជាគំរូមុនគេនៃការចាប់យកបច្ចេកវិទ្យាឌីជីថលនេះ។សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ៖ បច្ចុប្បន្នបច្ចេកវិទ្យាគឺជាផ្នែកមួយនៃជីវិតរបស់យើងហើយ ដោយមិនអាចដកចេញបាននោះទេ អ្វីដែលសំខាន់គឺត្រូវតែអោបក្រសោបនឹងប្រើប្រាស់វាជាប្រយោជន៍។ ហើយក្រសួងស្ថាប័នរដ្ឋត្រូវធ្វើជាគំរូមុនគេ។សម្ដេចថ្លែងបែបនេះក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សាកលវិទ្យាល័យជាតិគ្រប់គ្រងសាខាទី២ នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភៈ…

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជា​ជាបន្ទាន់ ឱ្យ​អភិបាល​រាជធានី​-​ខេត្ត​ទាំងអស់​នៅ​ទូទាំងប្រទេស ត្រួតពិនិត្យ​ចាត់ការ​ជាបន្ទាន់​លើ​ទីតាំង​ល្បែង​ផ្សងសំណាង ដែល​​បើក​ថ្មី​ទៀត​ !

ភ្នំពេញ ៖ សារ​សំឡេង​ពិសេស​របស់​សម្តេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា “​ចេញ​បញ្ជា​ឱ្យ​អភិបាល​រាជធានី​-​ខេត្ត​ទាំងអស់​នៅ​ទូទាំងប្រទេស ត្រួតពិនិត្យ​ជាបន្ទាន់​លើ​ទីតាំង​ល្បែង​ផ្សងសំណាង ក្នុងករណី​មាន​បន្ត​បើក​ថ្មី​ទៀត សូម​ចាត់វិធានការ​បិទ​ជាប​ន្ទា​ន់ និង​រាយការណ៍​ផ្ទាល់​ជូន​សម្តេច​” នា​រាជធានី​ភ្នំពេញ​, ព្រឹក​ថ្ងៃ​ពុធ ១៤ កុម្ភៈ ២០២៤​នេះ ។​a manet game ​សម្តេច​មហា​បវរ​ធិបតី…

ក្រសួងបរិស្ថាន គ្រោងនឹងបំពាក់កាំមេរ៉ាបន្ថែម នៅតំបន់ជួរភ្នំក្រវាញ ដើម្បីតាមដានវត្តមានសត្វព្រៃ និងពិនិត្យមើលចំណីរបស់សត្វខ្លាធំ

ភ្នំពេញ ៖ ក្រសួងបរិស្ថាន គ្រោងនឹងបំពាក់កាំមេរ៉ាបន្ថែមនៅតំបន់ជួរភ្នំក្រវាញ ដើម្បីតាមដានវត្តមាន និងអវត្តមានសត្វព្រៃ ដែលជាចំណីរបស់សត្វខ្លាធំដូចជាប្រើស ខ្ទីង និងជ្រូកព្រៃជាដើម។ នេះជាការលើកឡើងរបស់ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន កាលពីពេលថ្មីៗកន្លងមកនេះ នៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន។ យោងតាមប្រសាសន៍ លោករដ្ឋមន្រ្តី តាមការណែនាំពីអ្នកបច្ចេកទេសមកពីប្រទេសឥណ្ឌា ម៉ាស៊ីនថតចំនួន…

សង្ស័យប្រើគ្រឿងញៀនលើសកម្រិតរត់ធ្លាក់ពីលើផ្ទះស្លាប់បាត់បង់ជីវិត

ខេត្តកណ្ដាល៖ បុរសម្នាក់រត់ធ្លាក់ពីលើផ្ទះ បណ្ដាលឱ្យស្លាប់ ដែលគេសង្ស័យថាប្រើប្រាស់គ្រឿងញៀនលើសកម្រិត ។ករណីនេះបានកើតឡើងនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង២០និង០០នាទី នៅចំណុចដីឡូត៍របស់ឈ្មោះ ចុង ជា ក្នុងភូមិឡឥដ្ឋ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល។មន្ត្រីនគរបាលស្រុកមុខកំពូលបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ គង់ វិចិត្រ ភេទប្រុស អាយុ៣៤ឆ្នាំ…

លោក Trump គ្រោងនឹងនិរទេស “ជនអន្តោប្រវេសន៍រាប់លាននាក់”

យោងតាម Axios អតីតប្រធានាធិបតីអាមេរិក Donald Trump នឹងស្វែងរកការដាក់កំហិតយ៉ាងតឹងរ៉ឹងលើការធ្វើអន្តោប្រវេសន៍ ប្រសិនបើគាត់ត្រូវបានជាប់ឆ្នោតឡើងវិញនៅសេតវិមាននៅចុងឆ្នាំនេះ។លោក Trump បានអនុវត្តកំណែទម្រង់អន្តោប្រវេសន៍និងបានបង្កើនការសន្យាយុទ្ធនាការសំខាន់ៗស្តីពីសន្តិសុខព្រំដែន មុនពេលមានការប្រកួតប្រជែងឡើងវិញជាមួយប្រធានាធិបតីដែលកំពុងកាន់អំណាច Joe Biden ក្នុងខែវិច្ឆិកា។ ប្រសិនបើប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក លោក Trump នឹងស្វែងរកការអនុវត្តអំណាចប្រតិបត្តិជាបន្តបន្ទាប់ដើម្បីនិរទេស “រាប់លាននាក់” កាសែត Axios…

អតីតរដ្ឋមន្ត្រីការពារជាតិ ឥណ្ឌូណេស៊ី ទទួលបានជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី

រដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ី លោក Prabowo Subianto បានប្រកាសកាលពីថ្ងៃទី 14 ខែកុម្ភៈថា លោកបានឈ្នះការបោះឆ្នោតប្រធានាធិបតី។ លោក Subianto បានប្រកាសកាលពីថ្ងៃទី 14 ខែកុម្ភៈ ទៅកាន់ហ្វូងអ្នកគាំទ្រក្នុងរដ្ឋធានីហ្សាកាតាថា “សម្ព័ន្ធ Prabowo-Gibran បានទទួលជ័យជម្នះ។ នេះជាជ័យជម្នះរបស់ប្រជាជនឥណ្ឌូនេស៊ីទាំងអស់” ។ លោក…

ទីប្រឹក្សាសម្ព័ន្ធយុវជនអាហារូបករណ៍ស២​ ធ្វេីសុីថ្ងៃ១៤កុម្ភះ​ !

—————————– ១៤កុម្ភៈ​: ជាទិវានៃក្តីស្រឡាញ់ ដែលអត្ថន័យដើមគេចង់បង្ហាញពី មនោសញ្ចេតនា ការស្រលាញ់រាប់អានគ្នាជាសកល ជាទូទៅ ក្នុងក្របខណ្ឌគ្រួសារ ក្របខណ្ឌមនុស្សជាតិទូទៅ ។ តែផ្ទុយទៅវិញថ្ងៃនេះ​ ត្រូវ​បានក្រុមយុវជន​ យុវនារីមួយក្តាប់តូចធ្វេីឲ្យខូចដេីម្បី​ទាញយកផលចំណេញ និយមជូនកាដូ ជូនផ្កាគ្នាជាថ្នូរនៃការសុំ និង ជាចម្លើយនៃការព្រមទទួលយកភ្លើងស្នេហាផ្លូវកាត់ជាដើម  និងមានយុវតីខ្លះទៀតខំរក្សាខ្លួនប្រាណមកអស់រយៈពេល១៥-១៦ឆ្នាំមកហើយក៏ត្រូវសម្រេចចិត្តលះបង់ខ្លួនប្រាណក្នុងថ្ងៃនេះក៏មានដែរ។   ជាក់ស្តែងគេសង្កេតឃើញ…

អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីនត្រូវបានលើកលែងទោសនិងវិលត្រឡប់ទៅផ្ទះវិញនៅថ្ងៃទី១៧ឬ១៨ខែមេសា

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌របស់ប្រទេសថៃបានបញ្ជាក់ថា អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ត្រូវបានលើកលែងទោស ក្រោមហេតុផលថា លោកមានវ័យចំណាស់ សុខភាពមិនល្អ និងបានជាប់ពន្ធនាគារយ៉ាងតិច៦ខែ ។កាសែតបាងកកប៉ុស្តិ៍បានផ្សាយថា កាលពីថ្ងៃទី១៣ ខែកុម្ភៈ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថៃ លោក Tawee Sodsong ក៏បានប្រកាសថា អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នឹងត្រូវលើកលែងទោសនៅចុងសប្តាហ៍ក្រោយ…

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្រសួងអធិការកិច្ចត្រូវរៀបចំទទួលពាក្យបណ្តឹងតាមប្រព័ន្ធអនឡាញ ដែលបង្កភាពងាយស្រួល ទាន់ពេល និងឆាប់រហ័ស

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ ក្រសួងអធិការកិច្ចត្រូវរៀបចំទទួលពាក្យបណ្តឹងតាមប្រព័ន្ធអនឡាញ ដែលបង្កភាពងាយស្រួលដល់ការដាក់ពាក្យបណ្តឹងឱ្យបានទាន់ពេល និងឆាប់រហ័ស សំដៅបង្ខិតសេវានៃការដោះស្រាយវិវាទឱ្យកាន់តែកៀកទៅនឹងប្រជាជន។សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ៖ នៅក្នុងទស្សនៈ «អធិការកិច្ចដើម្បីទាំងអស់គ្នា ទាំងអស់គ្នាឆ្ពោះទៅកាន់អភិបាលកិច្ចល្អ»…

អភិបាលខេត្តកំពង់ស្ពឺ ៖ ទេទឹកពុះ ជាតំបន់ធម្មជាតិដ៏កម្រតែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលមានទឹកពុះក្តៅពីធម្មជាតិ

ខេត្តកំពង់ស្ពឺ ៖ ទេទឹកពុះ ជាតំបន់ធម្មជាតិដ៏កម្រតែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលមានទឹកពុះក្តៅពីធម្មជាតិ ស្ថិតក្នុងស្រុកឱរ៉ាល់ ចម្ងាយប្រមាណ ៦០គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ស្ពឺ។ នេះជាការបញ្ជាក់ពី លោក វុី សំណាង អភិបាល នៃគណៈអភិបាល ខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤។លោកអភិបាលខេត្តបន្តថា ៖…