ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញបើកសន្និបាតមុខងារសាធារណៈ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ លោកហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក «សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមុខងារសាធារណៈ» នៅ ដឺ ព្រេមៀ សេនធ័រ សែនសុខ រាជធានីភ្នំពេញ។ សន្និបាតនេះមានការអញ្ជើញចូលរួមពីលោករដ្ឋលេខាធិការប្រចាំការ អស់លោក,លោកស្រីជារដ្ឋលេខាធិការ…

ក្រសួងព័ត៌មាន នឹងរៀបចំ សន្និសីទសារព័ត៌មានផ្សព្វផ្សាយសៀវភៅ – ការរៀបចំលំនៅដ្ឋានឡើងវិញសម្រាប់ពលរដ្ឋដែលមានសំណង់ខុសច្បាប់ ក្នុងតំបន់រមណីយដ្ឋានអង្គរ នៅថ្ងៃទី៥ មេសា វេលាម៉ោង ៩:៣០ នាទីព្រឹក

ភ្នំពេញ ៖ ក្រសួងព័ត៌មាន បានចេញសេចក្តីជូនដំណឹង ស្តីពី សន្និសីទសារព័ត៌មានផ្សព្វផ្សាយសៀវភៅ – ការរៀបចំលំនៅដ្ឋានឡើងវិញសម្រាប់ពលរដ្ឋដែលមានសំណង់ខុសច្បាប់ ក្នុងតំបន់រមណីយដ្ឋានអង្គរ ។ ក្រសួងព័ត៌មាន មានកិត្តិយសសូមជម្រាបជូន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ មេត្តាជ្រាបថា លោក រ៉ាអ៊ូល ម៉ាក ជេណា (Raoul…

លោកខាងលិចបានគាំទ្រអ៊ុយក្រែនដើម្បីវាយលុកយ៉ាងជ្រៅទៅក្នុងទឹកដីរុស្ស៊ី

ប្រភពដែលស្និទ្ធនឹងកម្មវិធីយន្តហោះគ្មានមនុស្សបើក (UAV) របស់ទីក្រុងគៀវ បាននិយាយថា ប្រទេសលោកខាងលិចកំពុងជួយអ៊ុយក្រែនក្នុងការគ្រប់គ្រង UAVs អត្តឃាតដែលវាយប្រហារជ្រៅចូលទៅក្នុងទឹកដីរុស្ស៊ី។កាលពីថ្ងៃទី 2 ខែមេសា ប្រភពមួយបានចែករំលែកជាមួយទីភ្នាក់ងារសារព័ត៌មាន CNN ពីរបៀបដែលទីក្រុងកៀវប្រើប្រាស់ UAVs រយៈចម្ងាយឆ្ងាយជាមួយនឹង “សមត្ថភាពកាន់តែទំនើប” ដើម្បីវាយប្រហារគោលដៅដែលមានចម្ងាយជាង 1,000 គីឡូម៉ែត្រពីព្រំដែនអ៊ុយក្រែន។ប្រភពបាននិយាយថា “ជើងហោះហើរ UAV…

ពលករខ្មែរ ជាង៦០០០នាក់ វិលត្រឡប់​ពីប្រទេស​ថៃដេីម្បីចូល​រួមបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខ​ !

បាត់ដំបង ៖ ពលករខ្មែរដែលទៅធ្វើការងារនៅប្រទេសថៃ បានវិលត្រឡប់ចូលមកស្រុកកំណើតវិញ តាមច្រកទ្វាអន្តរជាតិដូង ក្នុងស្រុកកំរៀង ដើម្បីចូលរួមអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលខិងជិតចូលមកដល់។ លោក ខុង យ៉ាត់លួង ប្រធានទីស្នាក់ការប្រចាំច្រកទ្វាអន្តរជាតិដូង បានប្រាប់អោយដឹងនៅថ្ងៃទី០២ ខែមេសា នេះថា ចាប់តាំងពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤នេះ…

អាឡឺម៉ង់​អនុម័ត​ច្បាប់​ថ្មី​ដែល​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​កញ្ឆា​អ្នក​ប្រើ​ស្វាគមន៍​

អាឡឺម៉ង់​៖ នៅ​ច​ន្ទ័​ទី​១​មេសា មាន​ពលរដ្ឋ​អាឡឺម៉ង់​ប្រហែល ២០០​នាក់ បាន​ប្រមូល​ផ្ដុំគ្នា​នៅមុខ​ព្រះវិហារ​ខូ​ឡូ​ន (Cologne) ដ៏​ល្បីល្បាញ ដើម្បី​បង្ហាញ​ការអបអរ​ចំពោះ​ការអនុម័ត​ច្បាប់​អនុញ្ញាត​ដោយ​ផ្នែក​ឱ្យមាន​ការដាំដុះ​និង​រក្សាទុក​នូវ​ស្លឹក​កញ្ឆា​សម្រាប់​ប្រើប្រាស់​។​អ្នកចូលរួម​បាតុកម្ម​បានចាត់ទុក​ការចេញ​ច្បាប់​ថ្មី​នេះ​ថា “​ជា​របត់ផ្លូវ​សម្រាប់​ការផ្លាស់ប្តូរ​ជា​ប្រវត្តិសាស្ត្រ​” ដល់​អ្នក​និយម​ចូលចិត្ត​ប្រើប្រាស់​ថ្នាំជក់​។a alemanh mariyana តាមរយៈ​ច្បាប់​នេះ ពលរដ្ឋ​អាឡឺម៉ង់​អាច​ដាំ​ដុះ​ដើម​កញ្ឆា​បាន​ចំនួន​៣​ដើម​សម្រាប់​ប្រើប្រាស់​ផ្ទាល់ខ្លួន និង​អាច​យក​កញ្ឆា​ទៅតាម​ខ្លួន​បាន​ចំនួន​២៥​ក្រាម​សម្រាប់​ប្រើប្រាស់​នៅ​ទីសាធារណៈ និង​អាច​រក្សាទុក​ស្លឹក​កញ្ឆា​ប្រមាណ ៥០​ក្រាម​នៅក្នុង​គេហដ្ឋាន ។​ច្បាប់​នេះដែរ ក៏​នឹង​អនុញ្ញាត​ឱ្យមាន​ការផលិត​ថ្នាំជក់​ពី​ស្លឹក​កញ្ឆា​សម្រាប់​ពលរដ្ឋ​ដែលជា​សមាជិក​ក្លឹប​របស់​សមាគមន៍ អ្នក​និយម​ប្រើប្រាស់​ថ្នាំជក់​ដែលជា​ទូទៅ​ត្រូវមាន​សមាជិក​មិនឱ្យ​លើសពី…

គ្រោះរាំងស្ងួត​ធ្វើ​ឲ្យ​បឹង​អភិរក្ស​រលាប​សែន ស្រុក​រលាប្អៀរ ប្រឈម​នឹង​ការ​ដាច់​មេ​ពូ​ត្រី

កំពង់ឆ្នាំង​៖ ប្រជា​សហគមន៍​ក៏ដូចជា​ប្រជាពលរដ្ឋ​នៅ​ឃុំ​ទឹក​រហូត ស្រុក​រលាប្អៀរ បាន​អំពាវនាវ​ដល់​អាជ្ញាធរខេត្ត ក៏ដូចជា​ក្រសួង​ពាក់ព័ន្ធ​មេត្តាជួយ​អន្តរាគមន៍​រក​ប្រភពទឹក​ជួយសង្គ្រោះ​មេ​ពូជ​ត្រី នៅ​បឹង​រនាប​សែន ដែល​គ្រប់គ្រង​ដោយ​សហគមន៍​គោក​ស្ដៅ កំពុងមាន​បញ្ហា​ប្រឈម និង​ការ​អស់​ទឹក​ធ្វើ​ឲ្យ​មេ​ពូ​ត្រី​ងាប់​បន្ថែមទៀត​។​a fish rolea ​លោក មាស សុវណ្ណ ប្រធាន​សហគមន៍​នេសាទ​គោក​ស្ដៅ បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​២៩ ខែមីនា​នេះ​ថា បឹង​អភិរក្ស​មេ​ពូជ​ត្រី​របស់​សហគមន៍​គោក​ស្ដៅ​មាន​សារៈសំខាន់​ខ្លាំងណាស់ គឺ​បានផ្តល់​ទឹក​ដល់​ប្រជាពលរដ្ឋ​អាស្រ័យ​ផល ពិសេស​អភិរក្ស​នូវ​មេ​ពូ​ត្រី​កម្រ​កុំ​ឲ្យ​ផុត​ពូជ…

ខឹង​មិន​សង​ថ្លៃ​ប៊ីចេង​ស្ទាក់​បាញ់​ឲ្យ​របួស​បាន​រត់គេច​១​ថ្ងៃ​ចាប់បាន​!

ភ្នំពេញ​៖ កាលពី​យប់​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២៤ មាន​ករណី​ប៉ុនប៉ង​ឃាតកម្ម នៅលើ​ដងផ្លូវ​ជាតិ​លេខ​៣ ចន្លោះ​គីឡូម៉ែត្រ​លេខ ៥៧-៥៨ ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​ឃ្លោក ឃុំ​ខ្វាវ ស្រុក​សំរោង ខេត្តតាកែវ​។a kill shot1 ប្រភពពីសមត្តកិច្ចឲ្យដឹងថា៖​ករណីនេះ​បង្ករ​ឡើង​ដោយ​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ បើកបរ​រថយន្ត​ម៉ាក​កូរ៉េ​មួយ​តោន​កន្លះ ពណ៌​ស ពាក់​ផ្លាកលេខ ភ្នំពេញ 2BA-4494…

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាត្រៀមខ្លួនជាស្រេច ធ្វើជាដៃគូយុទ្ធសាស្ត្ររបស់ធុរជន និងវិនិយោគិន ក្នុងការចាប់យកកាលានុវត្តភាពសេដ្ឋកិច្ចប្រកបដោយជីវភាពរបស់អាស៊ាន

ភ្នំពេញ​៖​ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាត្រៀមខ្លួនជាស្រេច ធ្វើជាដៃគូយុទ្ធសាស្ត្ររបស់ធុរជន និងវិនិយោគិន ក្នុងការចាប់យកកាលានុវត្តភាពសេដ្ឋកិច្ចប្រកបដោយជីវភាពរបស់អាស៊ាន ហើយប្តេជ្ញាសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋជាសមាជិកអាស៊ាន និងដៃគូសន្ទនា ដើម្បីកសាងសហគមន៍សេដ្ឋកិច្ចអាស៊ាន ប្រកបដោយភាពធន់ ចីរភាព បរិយាប័ន្ន និងភាពប្រកួតប្រជែង ដើម្បីផលប្រយោជន៍រួមសម្រាប់តំបន់។ការថ្លែងបែបនេះ​នាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ នៅសណ្ឋាគារ សូហ្វីតែលភ្នំពេញ…

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ស្ថានភាពវិបត្តិសកលជំងឺកូវីដ-១៩ បានបង្ហាញឱ្យឃើញពីភាពធន់នៃសេដ្ឋកិច្ចកម្ពុជា

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ កម្ពុជាធ្លាប់បានឆ្លងកាត់ការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ ពោលគឺបានវិវត្តទៅជាសេដ្ឋកិច្ចទំនើបតាមរយៈការធ្វើសមាហរណកម្មទៅក្នុងសេដ្ឋកិច្ចសកល ពីព្រោះនៅមុនការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ កម្ពុជារក្សាបាននូវអត្រាកំណើនសេដ្ឋកិច្ច ជាមធ្យមលើសពី ៧% ក្នុងមួយឆ្នាំ ក្នុងរយៈពេល២ទសវត្សរ៍។សម្តេចធិបតី ហ៊ុន ម៉ាណែត…

អាមេរិកបង្កើនការលក់យន្តហោះ ចម្បាំងឱ្យអុីស្រាអែលក្នុងតម្លៃ ១៨ពាន់លានដុល្លារ

សារព័ត៌មាន Reuters បានផ្សាយថា រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កំពុងពិចារណាលើការលក់យន្ដហោះចម្បាំង F-15 ចំនួន៥០គ្រឿងក្នុងតម្លៃជាង១៨ពាន់លានដុល្លារទៅឱ្យ អ៉ីស្រាអែល បើទោះជាលោក បៃដិន និងនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ មានភាពរកាំរកូសនឹងគ្នាជុំវិញការស្លាប់របស់ជនស៊ីវិលនៅក្នុងសង្រ្គាម ហ្កាហ្សាក៏ដោយ។ទីភ្នាក់ងារសារព័ត៌មាន Reuters…