ភ្នំពេញ​៖ កាលពី​យប់​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២៤ មាន​ករណី​ប៉ុនប៉ង​ឃាតកម្ម នៅលើ​ដងផ្លូវ​ជាតិ​លេខ​៣ ចន្លោះ​គីឡូម៉ែត្រ​លេខ ៥៧-៥៨ ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​ឃ្លោក ឃុំ​ខ្វាវ ស្រុក​សំរោង ខេត្តតាកែវ​។a kill shot1

ប្រភពពីសមត្តកិច្ចឲ្យដឹងថា៖​ករណីនេះ​បង្ករ​ឡើង​ដោយ​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ បើកបរ​រថយន្ត​ម៉ាក​កូរ៉េ​មួយ​តោន​កន្លះ ពណ៌​ស ពាក់​ផ្លាកលេខ ភ្នំពេញ 2BA-4494 បើក​តាម​រថយន្ត​មួយគ្រឿង​ទៀត​ម៉ាក់ តូ​រី​ស ពណ៍​ស្លែ ពាក់​ផ្លាក់លេខ ភ្នំពេញ 2K-8528 បើកបរ​ដោយ​ជន​រង​គ្រោៈ​ឈ្មោៈ ឡេង កាក់ ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ។ ពេលមកដល់​ចំណុច​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ចន្លោះ​គីឡូម៉ែត្រ​លេខ ៥៧-៥៨ ម៉ាក​កូរ៉េ​មួយ​តោន​កន្លះ​ខាងលើ​បាន​បើក​វ៉ា​ជែង​មក​កាក់​រថយន្ត​ជនរងគ្រោះ​ដោយ​ស្រែក​ឲ្យ​ជនរងគ្រោះ​ឈប់​រថយន្ត បន្ទាប់មក​ជនរងគ្រោះ​ប្រដាប់​ដោយ​ទីប​បាន​ចុះ​ទៅរក​ជនសង្ស័យ ពេលដែល​ដើរទៅ​ដល់​ជនសង្ស័យ​ក៏បាន​ដក​កាំភ្លើង​(​មិន​ស្គាល់​ម៉ាក​) ចេញពី​ចង្កេះ​បាញ់​ទៅលើ​ជនរងគ្រោះ​ចំនួន ៧​គ្រាប់ បណ្តាល​ឲ្យ​ជនរងគ្រោះ​ដេក​ដួល​នៅនឹងកន្លែង​កើតហេតុ ក្រោយពី​ធ្វើ​សកម្មភាព​រួច​ជនសង្ស័យ​ខាងលើ​បាន​ឡើង​រថយន្ត​រត់គេចខ្លួន​បាត់​។ ចំណែក​ជនរងគ្រោះ​ត្រូវបាន​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​លោកសង្ឃ​។ វត្ថុតាង​សម្ថ​កិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ខ្វាវ ស្រុក​សំរោង ខេត្តតាកែវ យកទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍​។​

​ទទួលបាន​បញ្ជា​លោក​ឧ​ត្ត​ម​សេនីយ៍ ហ៊ុន មុន្នី​រ័ត្ន និង​លោក​វរសេនីយ៍ឯក ហែម បូ​ណា អនុប្រធាននាយកដ្ឋាន បាន​ដឹកនាំ​កម្លាំង​ជំនាញ​របស់​នាយ​យក​ដ្ឋា​ន​នគរបាល​ព្រហ្មទណ្ឌ សហការ​ជាមួយ​កម្លាំង​ជំនាញ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែវ និង​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ធ្វើការ​ស្រាវជ្រាវ​តាម​នីតិវិធី និង​ប្រើ​រយ​:​ពេល ១៨​ម៉ោង រហូត​កំណត់​បាន​ទីតាំង​លាក់ខ្លួន​របស់​ជនសង្ស័យ និង​ឈានទៅដល់​ការ​ឃាត​ខ្លួន ជនសង្ស័យ​ម្នាក់​ឈ្មោះ ឌី​ត និមល អាយុ ៣៥​ឆ្នាំ ភេទ​ប្រុស មុខរបរ​អាជីវករ​(​បោះ ដុំ ប៊ីចេង​) នៅ​ចំណុច​ផ្លូវ​ឧកញ៉ា ឌួង ងៀប កែង​ផ្លូ​ង​វែង​ស្រេង ស្ថិតក្នុង​ខណ្ឌ មានជ័យ​រាជធានី​ភ្នំពេញ ។​ក្រោយពី​បានធ្វើការ​សាកសួរ​បឋម​ជនសង្ស័យ​ខាងលើ​បាន​ឆ្លើយ​សារភាពថា កាលពី​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២៤ វេលា​ប្រហែល​ម៉ោង ១៩ ខ្លួន​ពិតជា​បាន​ប្រើប្រាស់​អាវុតខ្លី​ម៉ាក K-59 បាញ់​ទៅលើ​ជនរងគ្រោះ​ឈ្មោះ ឡេង កាក់ បណ្តាល​ឲ្យ​រង​របួល​ធ្ងន់​ប្រាកដ​មែន មូលហេតុ​ដោយសារតែ​ជនរងគ្រោះ​មិន​ព្រម​សង​ប្រាក់​ថ្លៃ​ទិញ​ប៊ីចេង​?។ សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​អាវុធខ្លី​ម៉ាក K-59 ចំនួន ១​ដើម (​វត្ថុតាង​ប្រព្រឹត្ត​បទល្មើស​) តែសមត្ត្កិកិច្ចមិនបង្ហើបថាតើជនសង្ស័យបានពីប្រភពណានោះទេ?។ mp

By admin

Leave a Reply

Your email address will not be published. Required fields are marked *