កំពង់ឆ្នាំង​៖ ប្រជា​សហគមន៍​ក៏ដូចជា​ប្រជាពលរដ្ឋ​នៅ​ឃុំ​ទឹក​រហូត ស្រុក​រលាប្អៀរ បាន​អំពាវនាវ​ដល់​អាជ្ញាធរខេត្ត ក៏ដូចជា​ក្រសួង​ពាក់ព័ន្ធ​មេត្តាជួយ​អន្តរាគមន៍​រក​ប្រភពទឹក​ជួយសង្គ្រោះ​មេ​ពូជ​ត្រី នៅ​បឹង​រនាប​សែន ដែល​គ្រប់គ្រង​ដោយ​សហគមន៍​គោក​ស្ដៅ កំពុងមាន​បញ្ហា​ប្រឈម និង​ការ​អស់​ទឹក​ធ្វើ​ឲ្យ​មេ​ពូ​ត្រី​ងាប់​បន្ថែមទៀត​។​a fish rolea

​លោក មាស សុវណ្ណ ប្រធាន​សហគមន៍​នេសាទ​គោក​ស្ដៅ បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​២៩ ខែមីនា​នេះ​ថា បឹង​អភិរក្ស​មេ​ពូជ​ត្រី​របស់​សហគមន៍​គោក​ស្ដៅ​មាន​សារៈសំខាន់​ខ្លាំងណាស់ គឺ​បានផ្តល់​ទឹក​ដល់​ប្រជាពលរដ្ឋ​អាស្រ័យ​ផល ពិសេស​អភិរក្ស​នូវ​មេ​ពូ​ត្រី​កម្រ​កុំ​ឲ្យ​ផុត​ពូជ និង​មួយផ្នែក​ទៀត​សម្រាប់​ជីវភាព​រស់នៅក្នុង​សហគមន៍ ជា​អ្ន​នេសាទ​ជាល​ក្ណៈ គ្រួសារ​ទៅតាម​ច្បាប់​ស្ដីពី​ជល់ផល​។ កន្លែង​អភិ​វៈ​ពូជ ត្រី​ខាងលើ​មាន​ត្រី​ច​ម្រ​ដូចជា​ត្រី​ឆ្ពិន ត្រី​សណ្តាយ ត្រី​ក្អី ត្រី​ក្រាយ ត្រី​ច​ង្កែ​ង និង​ត្រី​ចម្រុះ​ជាច្រើន​ប្រភេទ​ទៀត ដែល​កំពុងតែ​រស់នៅ​បាត​បឹង មានទឹក​តិចតួច​បំផុត ហើយ​បច្ចុប្បន្ន​ដោយសារតែ​ជួប​គ្រោះរាំងស្ងួត ធ្វើ​ឲ្យ​ត្រី​មានការ​ងាប់​ជា​បន្តបន្ទាប់​ជា​រៀងរាល់ថ្ងៃ​។​

​ពលរដ្ឋ​បានស្នើ​ដល់​អាជ្ញាធរខេត្ត រួម​នឹង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ មេត្តាជួយ​អន្តរាគមន៍​រក​ប្រភពទឹក ដើម្បី​ជួយសង្គ្រោះ​ដល់​មេ​ពូជ​ត្រី​ទាំងនោះ​ផង​។​សូមបញ្ជាក់ថា​បើតាម​កា​រ​ប្រកាស​របស់​ក្រសួង​ធនធានទឹក​ឧ​ត្តុ​និ​យុម​អាកាស​ធាំ​ត​នៅ​កម្ពុជា​ឡើង​កំដៅ​ដ​លើក​ម្រឹត​៤០​អង្សា​សេ​ភ្លៀង​កក់ខែ​ធ្លាក់​តិចតួច​ដែល​ធ្វើ​ឲ្យ​ហួត​រីង​ខះ​បឹងបួរ​៕មភ

By admin

Leave a Reply

Your email address will not be published. Required fields are marked *