ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ កម្ពុជាធ្លាប់បានឆ្លងកាត់ការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ ពោលគឺបានវិវត្តទៅជាសេដ្ឋកិច្ចទំនើបតាមរយៈការធ្វើសមាហរណកម្មទៅក្នុងសេដ្ឋកិច្ចសកល ពីព្រោះនៅមុនការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ កម្ពុជារក្សាបាននូវអត្រាកំណើនសេដ្ឋកិច្ច ជាមធ្យមលើសពី ៧% ក្នុងមួយឆ្នាំ ក្នុងរយៈពេល២ទសវត្សរ៍។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ នេះ ក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៤។
សម្តេចធិបតី បានថ្លែងបន្តថា ៖ បើទោះបីមានការបន្ទច់បង្អាក់នាពេលថ្មីៗនេះក៏ដោយ ក៏សេដ្ឋកិច្ចកម្ពុជាបានស្ទុះងើបឡើងវិញ ជាមួយនឹងអត្រាកំណើន ៥,៦% ក្នុងឆ្នាំ ២០២៣ និងត្រូវបានព្យាករថានឹងមានកំណើន ៦,៦% ក្នុងឆ្នាំ ២០២៤ ហើយនឹងអាចត្រឡប់ទៅរកអត្រាកំណើន ក្នុងរង្វង់ ៧% ក្នុងឆ្នាំ ២០២៨ ដែលការណ៍នេះ បង្ហាញអំពីអនាគតសេដ្ឋកិច្ចប្រកបដោយក្តីសង្ឃឹមរបស់កម្ពុជា។
សម្តេចធិបតីបញ្ជាក់ថា សេដ្ឋកិច្ចអាស៊ានប្រើប្រាស់គំរូនៃកំណើនសម្រាប់ទាំងអស់គ្នានិងមានសក្តានុពលខ្ពស់ក្នុងការក្លាយទៅជាស្នូលនៃកំណើនសម្រាប់តំបន់អាស៊ានខ្លួនឯងផង និងតំបន់ផ្សេងទៀតជុំវិញសកលលោកផង។ សេដ្ឋកិច្ចអាស៊ានមានភាពរឹងមាំដោយសារអន្តរកម្មប្រកបដោយ ជវភាពនៃពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់ដែលបំពេញបន្ថែម ដោយកិច្ច សហការជាយុទ្ធសាស្ត្រជាមួយដៃគូសន្ទនា។ ខណៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់ អាស៊ានជាមួយសេដ្ឋកិច្ចធំៗ ដូចជា អូស្ត្រាលី, នូវែលហ្សេឡង់, ចិន, ជប៉ុន, ឥណ្ឌា និង កូរ៉េ បង្ហាញ អំពី ការ តម្រង់ ទិសប្រ កប ដោយជោគជ័យរបស់អាស៊ាននៅក្នុងទិដ្ឋភាពភាពជា ដៃគូសេដ្ឋកិច្ច ៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *