អាឡឺម៉ង់​៖ នៅ​ច​ន្ទ័​ទី​១​មេសា មាន​ពលរដ្ឋ​អាឡឺម៉ង់​ប្រហែល ២០០​នាក់ បាន​ប្រមូល​ផ្ដុំគ្នា​នៅមុខ​ព្រះវិហារ​ខូ​ឡូ​ន (Cologne) ដ៏​ល្បីល្បាញ ដើម្បី​បង្ហាញ​ការអបអរ​ចំពោះ​ការអនុម័ត​ច្បាប់​អនុញ្ញាត​ដោយ​ផ្នែក​ឱ្យមាន​ការដាំដុះ​និង​រក្សាទុក​នូវ​ស្លឹក​កញ្ឆា​សម្រាប់​ប្រើប្រាស់​។​អ្នកចូលរួម​បាតុកម្ម​បានចាត់ទុក​ការចេញ​ច្បាប់​ថ្មី​នេះ​ថា “​ជា​របត់ផ្លូវ​សម្រាប់​ការផ្លាស់ប្តូរ​ជា​ប្រវត្តិសាស្ត្រ​” ដល់​អ្នក​និយម​ចូលចិត្ត​ប្រើប្រាស់​ថ្នាំជក់​។a alemanh mariyana

តាមរយៈ​ច្បាប់​នេះ ពលរដ្ឋ​អាឡឺម៉ង់​អាច​ដាំ​ដុះ​ដើម​កញ្ឆា​បាន​ចំនួន​៣​ដើម​សម្រាប់​ប្រើប្រាស់​ផ្ទាល់ខ្លួន និង​អាច​យក​កញ្ឆា​ទៅតាម​ខ្លួន​បាន​ចំនួន​២៥​ក្រាម​សម្រាប់​ប្រើប្រាស់​នៅ​ទីសាធារណៈ និង​អាច​រក្សាទុក​ស្លឹក​កញ្ឆា​ប្រមាណ ៥០​ក្រាម​នៅក្នុង​គេហដ្ឋាន ។​ច្បាប់​នេះដែរ ក៏​នឹង​អនុញ្ញាត​ឱ្យមាន​ការផលិត​ថ្នាំជក់​ពី​ស្លឹក​កញ្ឆា​សម្រាប់​ពលរដ្ឋ​ដែលជា​សមាជិក​ក្លឹប​របស់​សមាគមន៍ អ្នក​និយម​ប្រើប្រាស់​ថ្នាំជក់​ដែលជា​ទូទៅ​ត្រូវមាន​សមាជិក​មិនឱ្យ​លើសពី ៥០០​នាក់ និង​ត្រូវជា​ពលរដ្ឋ​ពេញវ័យ ខណៈ​ផលិតផល​ថ្នាំជក់​ដែល​ផលិត​បាន​នឹងមិន​ត្រូវ​អនុញ្ញាតឱ្យ​ធើ្វ​អាជីវកម្ម​ទៅឱ្យ​ពលរដ្ឋ​ដទៃទៀត​ក្រៅពី​សមាជិក​របស់​សមា​គម​ន៍​ឡើយ​។

តាមរយៈ​ច្បាប់​ថ្មី​នេះ បាន​ធើ្វ​ឱ្យ​អាឡឺម៉ង់​ក្លាយជា​ប្រទេស​ទី ៩ នៅលើ​ពិភពលោក ដែល​អនុញ្ញាតិ​ឱ្យមាន​ការប្រើប្រាស់​កញ្ឆា​ជា​លក្ខណៈ​កម្សាន្ត ខណៈ​ថ្នាំជក់​មួយ​ប្រភេទ​នេះ​ក៏ត្រូវ​បានអនុញ្ញាត​ឱ្យប្រើ​ប្រាស់​នៅតាម​តំបន់​រដ្ឋ​មួយចំនួន​នៅលើ​ទឹកដី​របស់​សហរ​ដ្ឋ​អាម៉េរិក​និង​អូស្ត្រាលី​ផងដែរ​។​ក្នុងប្រទេស​ថៃ​ឬ​ជ្ច​កាល​រដ្ឋាភិបាល​លោក​ប្រា​យុទ្ធ​ចាន់​អូ​ចា​ក៏មាន​ការបើក​ឲ្យ​ជក់​កញ្ឆា​ដែរ​។​តែ​មកដល់​របប​លោក​ថា​វី​ស៊ីន​គណបក្ស​ភឿ​ថៃ​បាន​បិទ​ទៅវិញ​។​

By admin

Leave a Reply

Your email address will not be published. Required fields are marked *