Category: សេដ្ឋកិច្ច

អ្នកនាំពាក្យ​ក្រសួង​សាធារណការ​៖​ រថភ្លើងល្បឿនលឿនចំនួន ១១គ្រឿងពីប្រទេសជប៉ុន ហើយកំពុងតែដឹកជញ្ជូនតាមកប៉ាល់មកកាន់ប្រទេសកម្ពុជា

ភ្នំពេញ​៖​ លោក​ ផន​ រឹម​ អ្នកនាំពាក្យ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅព្រឹក​ថ្ងៃ​ទី​១៨​ ខែមេសា​ ឆ្នាំ​២០២៤នេះ​ បានថ្លែង​តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការយ៉ាងដូច្នេះថា៖​ មោទកភាពកម្ពុជា..🥰🥰🥰​ នេះជាការវិយោគផ្ទាល់របស់ក្រុមRoyal Railway Cambodia(RRC)។លោកអ្នកនាំពាក្យ​ បានបញ្ជាក់បន្ថែមថា​ យើងមានសុទិដ្ឋិនិយមចំពោះគម្រោងធ្វើឲ្យប្រសើរឡើង នៃវិស័យដឹកជញ្ជូនផ្លូវដែករបស់កម្ពុជាទាំងកម្រិតសុវត្ថិភាព ល្បឿន និងប្រសិទ្ធភាព នៃការដឹកជញ្ជូន…

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ កសិដ្ឋានផលិតទឹកគោនៅកម្ពុជា បានចូលរួមចំណែកលើកកម្ពស់អាហាររូបត្ថម្ភ និងជួយកាត់បន្ថយការនាំចូលពីក្រៅប្រទេស

ខេត្តតាកែវ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ ការផលិតទឹកដោះគោរបស់កសិដ្ឋានចិញ្ចឹមគោយកទឹកដោះនៅកម្ពុជា គឺបានចូលរួមចំណែកលើកកម្ពស់អាហាររូបត្ថម្ភ ជាពិសេសកុមារ និងសិស្សដែលត្រូវការអាហារបំប៉នសម្រាប់ការរីកលូតលាស់នៃសុខភាពរាងកាយ បញ្ញាស្មារតី ព្រមទាំងកាត់បន្ថយការនាំចូលទឹកដោះគោ និងការផលិតទឹកដោះគោពីបរទេស។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ…

គ្រោះរាំងស្ងួត​ធ្វើ​ឲ្យ​បឹង​អភិរក្ស​រលាប​សែន ស្រុក​រលាប្អៀរ ប្រឈម​នឹង​ការ​ដាច់​មេ​ពូ​ត្រី

កំពង់ឆ្នាំង​៖ ប្រជា​សហគមន៍​ក៏ដូចជា​ប្រជាពលរដ្ឋ​នៅ​ឃុំ​ទឹក​រហូត ស្រុក​រលាប្អៀរ បាន​អំពាវនាវ​ដល់​អាជ្ញាធរខេត្ត ក៏ដូចជា​ក្រសួង​ពាក់ព័ន្ធ​មេត្តាជួយ​អន្តរាគមន៍​រក​ប្រភពទឹក​ជួយសង្គ្រោះ​មេ​ពូជ​ត្រី នៅ​បឹង​រនាប​សែន ដែល​គ្រប់គ្រង​ដោយ​សហគមន៍​គោក​ស្ដៅ កំពុងមាន​បញ្ហា​ប្រឈម និង​ការ​អស់​ទឹក​ធ្វើ​ឲ្យ​មេ​ពូ​ត្រី​ងាប់​បន្ថែមទៀត​។​a fish rolea ​លោក មាស សុវណ្ណ ប្រធាន​សហគមន៍​នេសាទ​គោក​ស្ដៅ បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​២៩ ខែមីនា​នេះ​ថា បឹង​អភិរក្ស​មេ​ពូជ​ត្រី​របស់​សហគមន៍​គោក​ស្ដៅ​មាន​សារៈសំខាន់​ខ្លាំងណាស់ គឺ​បានផ្តល់​ទឹក​ដល់​ប្រជាពលរដ្ឋ​អាស្រ័យ​ផល ពិសេស​អភិរក្ស​នូវ​មេ​ពូ​ត្រី​កម្រ​កុំ​ឲ្យ​ផុត​ពូជ…

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាត្រៀមខ្លួនជាស្រេច ធ្វើជាដៃគូយុទ្ធសាស្ត្ររបស់ធុរជន និងវិនិយោគិន ក្នុងការចាប់យកកាលានុវត្តភាពសេដ្ឋកិច្ចប្រកបដោយជីវភាពរបស់អាស៊ាន

ភ្នំពេញ​៖​ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាត្រៀមខ្លួនជាស្រេច ធ្វើជាដៃគូយុទ្ធសាស្ត្ររបស់ធុរជន និងវិនិយោគិន ក្នុងការចាប់យកកាលានុវត្តភាពសេដ្ឋកិច្ចប្រកបដោយជីវភាពរបស់អាស៊ាន ហើយប្តេជ្ញាសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋជាសមាជិកអាស៊ាន និងដៃគូសន្ទនា ដើម្បីកសាងសហគមន៍សេដ្ឋកិច្ចអាស៊ាន ប្រកបដោយភាពធន់ ចីរភាព បរិយាប័ន្ន និងភាពប្រកួតប្រជែង ដើម្បីផលប្រយោជន៍រួមសម្រាប់តំបន់។ការថ្លែងបែបនេះ​នាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ នៅសណ្ឋាគារ សូហ្វីតែលភ្នំពេញ…

មិនត្រូវបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង ឬសារធាតុញៀន!​ ស្លាប់ ០៤នាក់ និងរបួសធ្ងន់ស្រាល ២០នាក់​ ក្នុង​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ថ្ងៃ​ទី​៣០​ មីនា​នេះ!

ភ្នំពេញ​៖​ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានបង្ហាញពី​ករណី​គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ​២០២៤នេះ​ បណ្តាលឲ្យមនុស្សស្លាប់ ០៤នាក់ និងរបួសធ្ងន់ស្រាល ២០នាក់​ និងបានកើតឡើងចំនួន ១១លើក។ ដូច្នេះ​គោរពពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍!​ មិនត្រូវបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង…

ពលរដ្ឋអ៊ុយក្រែន ព្យាយាមរត់គេចពីការជ្រើសរើសចូលបម្រើយោធា

ប្រភពនៅក្នុងទីក្រុងគៀវនាពេលថ្មីៗនេះបាននិយាយថា នៅក្នុងតំបន់ Ivano-Frankivsk នៅភាគខាងលិចអ៊ុយក្រែនតែមួយមានមនុស្ស 40,000 នាក់បានរត់គេចខ្លួនដែលត្រូវបានព្រាងចូលក្នុងជួរកងទ័ព។យោងតាមប្រភពបានឱ្យដឹងថា ទំហំនៃពលរដ្ឋដែលភៀសខ្លួនចេញពីការបម្រើយោធាក្នុងប្រទេសអ៊ុយក្រែន គឺគួរឱ្យកត់សម្គាល់។ ភាគច្រើននៃអ្នកស្រុកជាបុរសរបស់ប្រទេសនេះ មិនត្រឹមតែមិនចង់ចូលរួមក្នុងជួរកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនប៉ុណ្ណោះទេ ថែមទាំងធ្វើអ្វីៗគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីចៀសវាងការចូលបម្រើកងទ័ព។នៅតំបន់ Ivano-Frankivsk នៅភាគខាងលិចអ៊ុយក្រែនតែមួយមនុស្ស 40 ពាន់នាក់បានរត់គេចពីការចូលបម្រើទ័ព។ ប្រភពព័ត៌មានមួយរបស់អ៊ុយក្រែននិយាយអំពីរឿងនេះដោយផ្អែកលើការប្រកាសរបស់នាយករងនៃមជ្ឈមណ្ឌលដែនដីក្នុងតំបន់សម្រាប់ការជ្រើសរើស (TCC) (ការិយាល័យចុះឈ្មោះនិងចុះឈ្មោះយោធា) ចូលទៅក្នុងជួរនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន។យោងតាមអ្នកតំណាង…

ចិនប្តឹងអាមេរិក នៅអង្គការ WTO ពីបទរារាំងអាជីវកម្មរថយន្តមិនឱ្យទិញអាគុយរថយន្តអគ្គិសនីរបស់ចិន

ប្រទេសចិនបានដាក់ពាក្យប្តឹងទៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដោយចោទប្រកាន់សហរដ្ឋអាមេរិកពីបទរារាំងក្រុមហ៊ុនផលិតរថយន្តអគ្គិសនីក្នុងស្រុកមិនឱ្យទិញសម្ភារៈថ្មពីប្រទេសចិន។រដ្ឋាភិបាលចិនបានប្រកាសកាលពីថ្ងៃទី 26 ខែមីនាថា ខ្លួនបានដាក់ពាក្យបណ្តឹងប្រឆាំងនឹងសហរដ្ឋអាមេរិកទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ជុំវិញអ្វីដែលខ្លួនហៅថាអាកប្បកិរិយារើសអើងក្នុងការឧបត្ថម្ភធនតម្លៃ ដើម្បីឲ្យក្រុមហ៊ុនឈប់ទិញថ្មរបស់ចិន។ ទីក្រុងប៉េកាំងក៏បានចោទអាមេរិកពីអាកប្បកិរិយាប្រកួតប្រជែងមិនយុត្តិធម៌។ នេះត្រូវបានគេចាត់ទុកថាជាការវិវឌ្ឍចុងក្រោយបំផុតក្នុងសង្គ្រាមពាណិជ្ជកម្មចិន-អាមេរិក។ក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ច្បាប់កាត់បន្ថយអតិផរណារបស់សហរដ្ឋអាមេរិក និងបទប្បញ្ញត្តិពាក់ព័ន្ធបានបង្ហាញពីលក្ខណៈពិសេស “រើសអើង” យ៉ាងច្បាស់លាស់ និងបានធ្វើឱ្យខូចយ៉ាងធ្ងន់ធ្ងរដល់ប្រតិបត្តិការធម្មតានៃខ្សែសង្វាក់ផ្គត់ផ្គង់រថយន្តអគ្គិសនីសកល (EV) ។ ប្រឈមមុខនឹងស្ថានការណ៍នេះ ចិនអំពាវនាវយ៉ាងខ្លាំងដល់សហរដ្ឋអាមេរិកឱ្យកែសម្រួលគោលនយោបាយឧស្សាហកម្ម…

លោករដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមស្តាប់បទបង្ហាញស្តីពី វឌ្ឍនភាពនៃការរៀបចំផែនទីតំបន់ងាយរងគ្រោះដោយទឹកជំនន់នៅកម្ពុជា

ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤លោកឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមស្តាប់បទបង្ហាញស្តីពី វឌ្ឍនភាពនៃការរៀបចំផែនទីតំបន់ងាយរងគ្រោះដោយទឹកជំនន់នៅប្រទេសកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។បន្ទាប់ពីបានទទួលស្តាប់បទបង្ហាញរួចមកលោករដ្ឋមន្ត្រី បានណែនាំដល់ក្រុមការងារឱ្យស្រង់ទិន្នន័យចាប់ពីឆ្នាំ ២០២០ ដល់ឆ្នាំ២០២៣ ដើម្បីយកមកសិក្សាឈ្វេង យល់ និងប្រៀបធៀបឱ្យបានច្បាស់លាស់ពីស្ថានភាពទឹកជំនន់ ដែលបង្កផលប៉ះពាល់ដល់វិស័យកសិកម្ម…

អបអរសាទរ​អ្នកខេត្តមណ្ឌលគិរី! ព្រលានយន្តហោះ ,ទីក្រុងរណប​ និងលេចចេញជារូបរាងសម្រាប់ខេត្តមួយនេះ ខណៈ​ក្រុមហ៊ុនទទួលសិទ្ធិកំពុងសិក្សាលម្អិតគម្រោងវិនិយោគ

ភ្នំពេញ៖ អ្នកនាំពាក្យអាកាសចរស៊ីវិល​ លោក ស៉ីន ចាន់សេរីវុត្ថា បានថ្លែង​ឱ្យដឹងនៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤នេះថា៖​ សម្ព័ន្ធក្រុមហ៊ុន ហ្វូខឺស (FOCUS Consortium) ជាក្រុមហ៊ុនចម្រុះជាតិសាសន៍ ដែលទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ឱ្យសិក្សាគម្រោងវិនិយោគព្រលានយន្តហោះ និងទីក្រុងរណបនៅខេត្តមណ្ឌលគិរី នាពេលបច្ចុប្បន្ននេះ កំពុងធ្វើការជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដំណើរការសិក្សាលម្អិតទាំងគម្រោងអភិវឌ្ឍន៍ និងទំហំទុនដែលត្រូវវិនិយោគ។​អ្នកនាំពាក្យអាកាសចរស៊ីវិល​រូបនេះ​…

ក្រុមហ៊ុន​អាម៉េរិក​ចំនួន ១៧​ក្រុមហ៊ុន មាន​ចំណាប់អារម្មណ៍ ពង្រីក​ការវិនិយោគ​បន្ថែមទៀត​នៅ​កម្ពុជា​

ភ្នំពេញ​៖ ក្រុមហ៊ុន​អាម៉េរិក​ធំៗ ប្រមាណ ១៧​ក្រុមហ៊ុន ដែលមាន​ប្រតិបត្តិការ​អាជីវកម្ម​លើ​វិស័យ​បច្ចេកវិទ្យា​ទំនើប​, បណ្តាញ​ផ្សព្វផ្សាយ​សង្គម​, ទេសចរណ៍​, ហិរញ្ញវត្ថុ​, ថាមពល​, ផ្សារ​លក់រាយ​, កម្មន្តសាល និង​ធានារ៉ាប់រង បានបង្ហាញ​ពី​ចំណាប់អារម្មណ៍ និង​បំណង​ពង្រីក​ការវិនិយោគ​បន្ថែមទៀត​នៅ​កម្ពុជា ព្រមទាំង​បានស្នើ​សុំ​ស្វែងយល់​បន្ថែមទៀត អំពី​គោ​លន​យោ បាយ​របស់​រាជរដ្ឋាភិបាល​ពាក់ព័ន្ធ​នឹង​ការវិនិយោគ​។a us companey2 ​ការស្វែងរក​កាលានុវត្តភាព…