ភ្នំពេញ​៖ ក្រុមហ៊ុន​អាម៉េរិក​ធំៗ ប្រមាណ ១៧​ក្រុមហ៊ុន ដែលមាន​ប្រតិបត្តិការ​អាជីវកម្ម​លើ​វិស័យ​បច្ចេកវិទ្យា​ទំនើប​, បណ្តាញ​ផ្សព្វផ្សាយ​សង្គម​, ទេសចរណ៍​, ហិរញ្ញវត្ថុ​, ថាមពល​, ផ្សារ​លក់រាយ​, កម្មន្តសាល និង​ធានារ៉ាប់រង បានបង្ហាញ​ពី​ចំណាប់អារម្មណ៍ និង​បំណង​ពង្រីក​ការវិនិយោគ​បន្ថែមទៀត​នៅ​កម្ពុជា ព្រមទាំង​បានស្នើ​សុំ​ស្វែងយល់​បន្ថែមទៀត អំពី​គោ​លន​យោ បាយ​របស់​រាជរដ្ឋាភិបាល​ពាក់ព័ន្ធ​នឹង​ការវិនិយោគ​។a us companey2

​ការស្វែងរក​កាលានុវត្តភាព និង​ពង្រីក​ការវិនិយោគ​នៅ​កម្ពុជា​របស់​តំណាង​ក្រុមប្រឹក្សា​ធុរកិច្ច​សហរដ្ឋ​អាម៉េរិក​-​អាស៊ាន (US-ABC) ក្នុងជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក​បណ្ឌិត ផាន់ ផ​លា្ល រដ្ឋលេខាធិការ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​ពិភាក្សា​អំពី​កាលានុវត្តភាព ក្នុងការ​វិនិយោគ និង​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។

​លោក Brian D. McFeeters ជា​នាយក​គ្រប់គ្រង​ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក​-​អាស៊ាន តំណាងឱ្យ​ក្រុមហ៊ុន​ធំៗ ប្រមាណ​១៧ បានបង្ហាញ​ពី​ចំណាប់អារម្មណ៍ និង​បំណង​ពង្រីក​ការវិនិយោគ​បន្ថែមទៀត​នៅ​កម្ពុជា ព្រមទាំង​បានស្នើ​សុំ​ស្វែងយល់​បន្ថែមទៀត អំពី​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ពាក់ព័ន្ធ​នឹង​ការវិនិយោគ​នៅ​កម្ពុជា ដើម្បី​ចាប់យក​សក្តានុពល​រប​ស់​កម្ពុជា ក៏ដូចជា ការចូលរួម​ក្នុងការ​លើកស្ទួយ​កំណើនសេដ្ឋកិច្ច​កម្ពុជា បន្ថែមទៀត​។

​លោក​រដ្ឋលេខាធិការ ផាន់ ផ​លា្ល ក៏បាន​សម្តែង​នូវ​ការស្វាគមន៍ ចំពោះ​ការបន្ត​កិច្ចសន្ទនា​រវាង​ធុរជន និង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រាជរដ្ឋាភិបាល ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​នូវ​បរិយាកាស​ធុរកិច្ច និង​ការវិនិយោគ និង​ស្នើ​សុំឱ្យ​តំណាង​ស្ថាប័ន​ក្រោម​ឱវាទ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រៀបចំ​កិច្ចពិភាក្សា ដើម្បី​ស្វែងយល់​លម្អិត និង​ជួយ​ជំរុញ​ការដោះស្រាយ​បញ្ហា​ប្រឈម ដែល​ក្រុមហ៊ុន​សហរដ្ឋ​អាម៉េរិក ក៏ដូចជា ក្រុមហ៊ុន​ផ្សេងៗ​ទៀត នៅ​កម្ពុជា ឱ្យបាន​កាន់តែ​ប្រសើរឡើង​៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *