Category: សេដ្ឋកិច្ច

ចិនប្តឹងអាមេរិក នៅអង្គការ WTO ពីបទរារាំងអាជីវកម្មរថយន្តមិនឱ្យទិញអាគុយរថយន្តអគ្គិសនីរបស់ចិន

ប្រទេសចិនបានដាក់ពាក្យប្តឹងទៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដោយចោទប្រកាន់សហរដ្ឋអាមេរិកពីបទរារាំងក្រុមហ៊ុនផលិតរថយន្តអគ្គិសនីក្នុងស្រុកមិនឱ្យទិញសម្ភារៈថ្មពីប្រទេសចិន។រដ្ឋាភិបាលចិនបានប្រកាសកាលពីថ្ងៃទី 26 ខែមីនាថា ខ្លួនបានដាក់ពាក្យបណ្តឹងប្រឆាំងនឹងសហរដ្ឋអាមេរិកទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ជុំវិញអ្វីដែលខ្លួនហៅថាអាកប្បកិរិយារើសអើងក្នុងការឧបត្ថម្ភធនតម្លៃ ដើម្បីឲ្យក្រុមហ៊ុនឈប់ទិញថ្មរបស់ចិន។ ទីក្រុងប៉េកាំងក៏បានចោទអាមេរិកពីអាកប្បកិរិយាប្រកួតប្រជែងមិនយុត្តិធម៌។ នេះត្រូវបានគេចាត់ទុកថាជាការវិវឌ្ឍចុងក្រោយបំផុតក្នុងសង្គ្រាមពាណិជ្ជកម្មចិន-អាមេរិក។ក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ច្បាប់កាត់បន្ថយអតិផរណារបស់សហរដ្ឋអាមេរិក និងបទប្បញ្ញត្តិពាក់ព័ន្ធបានបង្ហាញពីលក្ខណៈពិសេស “រើសអើង” យ៉ាងច្បាស់លាស់ និងបានធ្វើឱ្យខូចយ៉ាងធ្ងន់ធ្ងរដល់ប្រតិបត្តិការធម្មតានៃខ្សែសង្វាក់ផ្គត់ផ្គង់រថយន្តអគ្គិសនីសកល (EV) ។ ប្រឈមមុខនឹងស្ថានការណ៍នេះ ចិនអំពាវនាវយ៉ាងខ្លាំងដល់សហរដ្ឋអាមេរិកឱ្យកែសម្រួលគោលនយោបាយឧស្សាហកម្ម…

លោករដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមស្តាប់បទបង្ហាញស្តីពី វឌ្ឍនភាពនៃការរៀបចំផែនទីតំបន់ងាយរងគ្រោះដោយទឹកជំនន់នៅកម្ពុជា

ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤លោកឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមស្តាប់បទបង្ហាញស្តីពី វឌ្ឍនភាពនៃការរៀបចំផែនទីតំបន់ងាយរងគ្រោះដោយទឹកជំនន់នៅប្រទេសកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។បន្ទាប់ពីបានទទួលស្តាប់បទបង្ហាញរួចមកលោករដ្ឋមន្ត្រី បានណែនាំដល់ក្រុមការងារឱ្យស្រង់ទិន្នន័យចាប់ពីឆ្នាំ ២០២០ ដល់ឆ្នាំ២០២៣ ដើម្បីយកមកសិក្សាឈ្វេង យល់ និងប្រៀបធៀបឱ្យបានច្បាស់លាស់ពីស្ថានភាពទឹកជំនន់ ដែលបង្កផលប៉ះពាល់ដល់វិស័យកសិកម្ម…

អបអរសាទរ​អ្នកខេត្តមណ្ឌលគិរី! ព្រលានយន្តហោះ ,ទីក្រុងរណប​ និងលេចចេញជារូបរាងសម្រាប់ខេត្តមួយនេះ ខណៈ​ក្រុមហ៊ុនទទួលសិទ្ធិកំពុងសិក្សាលម្អិតគម្រោងវិនិយោគ

ភ្នំពេញ៖ អ្នកនាំពាក្យអាកាសចរស៊ីវិល​ លោក ស៉ីន ចាន់សេរីវុត្ថា បានថ្លែង​ឱ្យដឹងនៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤នេះថា៖​ សម្ព័ន្ធក្រុមហ៊ុន ហ្វូខឺស (FOCUS Consortium) ជាក្រុមហ៊ុនចម្រុះជាតិសាសន៍ ដែលទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ឱ្យសិក្សាគម្រោងវិនិយោគព្រលានយន្តហោះ និងទីក្រុងរណបនៅខេត្តមណ្ឌលគិរី នាពេលបច្ចុប្បន្ននេះ កំពុងធ្វើការជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដំណើរការសិក្សាលម្អិតទាំងគម្រោងអភិវឌ្ឍន៍ និងទំហំទុនដែលត្រូវវិនិយោគ។​អ្នកនាំពាក្យអាកាសចរស៊ីវិល​រូបនេះ​…

ក្រុមហ៊ុន​អាម៉េរិក​ចំនួន ១៧​ក្រុមហ៊ុន មាន​ចំណាប់អារម្មណ៍ ពង្រីក​ការវិនិយោគ​បន្ថែមទៀត​នៅ​កម្ពុជា​

ភ្នំពេញ​៖ ក្រុមហ៊ុន​អាម៉េរិក​ធំៗ ប្រមាណ ១៧​ក្រុមហ៊ុន ដែលមាន​ប្រតិបត្តិការ​អាជីវកម្ម​លើ​វិស័យ​បច្ចេកវិទ្យា​ទំនើប​, បណ្តាញ​ផ្សព្វផ្សាយ​សង្គម​, ទេសចរណ៍​, ហិរញ្ញវត្ថុ​, ថាមពល​, ផ្សារ​លក់រាយ​, កម្មន្តសាល និង​ធានារ៉ាប់រង បានបង្ហាញ​ពី​ចំណាប់អារម្មណ៍ និង​បំណង​ពង្រីក​ការវិនិយោគ​បន្ថែមទៀត​នៅ​កម្ពុជា ព្រមទាំង​បានស្នើ​សុំ​ស្វែងយល់​បន្ថែមទៀត អំពី​គោ​លន​យោ បាយ​របស់​រាជរដ្ឋាភិបាល​ពាក់ព័ន្ធ​នឹង​ការវិនិយោគ​។a us companey2 ​ការស្វែងរក​កាលានុវត្តភាព…

ជំនួបពិភាក្សាការងារដើម្បីពិនិត្យលើចក្ខុវិស័យស្នូល ជំរុញកំណើនពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា និងសហរដ្ឋអាមេរិក

ភ្នំពេញ​៖​ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជាសហប្រធាន ជាមួយលោកឧត្តមសេនីយ៍ Jim Jones នាយកប្រតិបត្តិនៃក្រុមហ៊ុន Jones Group International រួមគ្នារៀបចំកិច្ចពិភាក្សាដើម្បីជំរុញកំណើនពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា និងសហរដ្ឋអាមេរិក​ នៅឯទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ កាលពីថ្ងៃទី២៦…

រុស្ស៊ីកំពុងពិភាក្សាជាមួយភាគីចិន ក្នុងការខ្ជីប្រាក់យន់

រុស្ស៊ីនិងចិនលែងប្រើប្រាស់ប្រាក់ដុល្លារអាមេរិកនៅក្នុងពាណិជ្ជកម្មទៀតហើយ ក្នុងនោះមានទាំងប្រាក់កម្ជីផងដែរ។ សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៦ ខែកុម្ភៈ ឆ្នាំ ២០២៤ បានផ្សាយថា រដ្ឋមន្រ្តីហិរញ្ញវត្ថុរុស្ស៉ី លោក Anton Siluanov បានពិភាក្សាជាមួយសមភាគីចិនអំពីលទ្ធភាពទទួលបានកម្ចីជាលុយយន់ ប៉ុន្តែនៅមិនទាន់ឈានដល់ការសម្រេចបាន។លោក Siluanov បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៉ីថា «កិច្ចពិភាក្សាជាមួយសមភាគីចិនបានបន្តមកយូរហើយ តែនៅមិនទាន់មានការសម្រេច។…

សម្តេច​ធិបតី ប្រគល់​ប្រាក់រង្វាន់ជាង៣ពាន់លានរៀល​ ជូន​ជ័យលាភី​មេដាយមាស ប្រាក់ និង មេដាយ​សំរឹទ្ធិ គ្រូបង្វឹក និង គ្រូ​ជំនួយ កីឡា​

ភ្នំពេញ​៖ នា​រសៀល​ថ្ងៃ​ចន្ទ ២​រោច ខែមាឃ ឆ្នាំថោះ បញ្ច​ស័ក ព​.​ស​២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២៤​នេះ នៅឯ​វិមាន​សន្តិភាព សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ប្រគល់​ប្រាក់រង្វាន់​លើកទឹកចិត្ត​របស់​រាជ​រដ្ឋាភិបាល​ចំនួន​៣ ១៩៩ លាន​រៀល (​ប្រមាណ​៧៨​ម៉ឺន​ដុល្លារ​)…

សេដ្ឋកិច្ចរបស់រុស្ស៊ីមានភាពរឹងមាំបន្ទាប់ពីមានជម្លោះរយៈពេលពីរឆ្នាំ

ពីរឆ្នាំក្រោយជម្លោះនៅអ៊ុយក្រែន ទោះបីជាមានការដាក់ទណ្ឌកម្មពីលោកខាងលិចក៏ដោយ ក៏សេដ្ឋកិច្ចរបស់រុស្ស៊ីនៅតែមានភាពធន់ជាងសារព័ត៌មានលោកខាងលិចវាយតម្លៃទៅទៀត។ រុស្ស៊ីបានព្យាយាមការពារខ្លួនប្រឆាំងនឹងការដាក់ទណ្ឌកម្ម ខណៈពេលដែលនៅតែមានធនធានគ្រប់គ្រាន់ដើម្បីរក្សាសង្រ្គាមដ៏ថ្លៃថ្លានៅអ៊ុយក្រែន បើទោះបីជាប្រាក់ចំណូលប្រេងធ្លាក់ចុះ និងបញ្ហាប្រឈមរយៈពេលវែងផ្សេងទៀតក៏ដោយ។ នេះបង្ហាញពីសមត្ថភាពរបស់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ក្នុងការដឹកនាំសេដ្ឋកិច្ច។យោងតាមទិន្នន័យសេដ្ឋកិច្ចដែលចេញផ្សាយដោយក្រសួងសេដ្ឋកិច្ចសហព័ន្ធរុស្ស៊ីនៅដើមខែកុម្ភៈឆ្នាំនេះ បន្ទាប់ពីការថយចុះ 2.1% ក្នុងឆ្នាំ 2022 ដោយសារឥទ្ធិពលនៃទណ្ឌកម្មរបស់លោកខាងលិច សេដ្ឋកិច្ចរុស្ស៊ីនៅឆ្នាំ 2023 ទទួលបានកម្រិតមុនសង្គ្រាមឡើងវិញ ដែលជាលទ្ធផលល្អប្រសើរជាង។…

ចិនទទួលស្គាល់ចម្ការដូង ១៣ កន្លែងនិងរោងចក្រវេចខ្ចប់ ១កន្លែង អាចនាំចេញផ្លែដូងស្រស់ដោយផ្ទាល់ទៅទីផ្សារខ្លួន

ភ្នំពេញ ៖ អគ្គរដ្ឋបាលគយចិន បានទទួលស្គាល់ចម្ការដូងចំនួន ១៣កន្លែងនិង រោងចក្រវេចខ្ចប់ផ្លែដូងចំនួន១ សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន ហើយចិនក៏កំពុងបន្តពិនិត្យ និងវាយតម្លៃលើចម្ការដូង និងរោងចក្រវេចខ្ចប់មួយចំនួនទៀត។ នេះបើតាមមន្រ្តីជាន់ខ្ពស់របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។អគ្គរដ្ឋបាលគយចិននិងក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជាបានចុះ ហត្ថលេខាលើពិធីសារស្ដីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែដូងស្រស់ពីកម្ពុជាទៅប្រទេសចិន កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣។ លោកងិន…

បង្រ្កាប​ទីតាំង​ផលិតផល​ទឹក​ដោះ​គោជូររំលោភ​លើ​កម្មសិទ្ធិ​នាំ​ចូល​ផ្ដាច់​មុខ​របស់​ក្រុម​ហ៊ុន​ យូ​ អិន​ ធី​ ហូលសេល​ ខូអិលធីឌី​

ខេត្តបន្ទាយមានជ័យ៖ ​យោងតាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ នៅព្រឹកថ្ងៃ​ទី២៣​ ខែកុម្ភៈ​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ​​​បានចុះស្រាវជ្រាវ​រហូតឈានដល់ការបង្ក្រាប​ទី​តាំងសង្ស័យ​លួច​លាក់​នាំ​ចូល​ ស្កុក​-​ចែក​ចាយ​ផលិតផល​ទឹក​ដោះ​គោជូររំលោភ​លើ​កម្មសិទ្ធិ​នាំ​ចូល​ផ្ដាច់​មុខ​របស់​ក្រុម​ហ៊ុន​ យូ​ អិន​ ធី​ ហូលសេល​ ខូអិលធីឌី​។  បេីតាមការ​បញ្ជាក់ពី​លោកឧត្តមសេនីយ៍ត្រី ចាប សុផាឬទ្ធិ បានឱ្យដឹងថា​ ក្នុងប្រតិបត្តិការ​បង្រ្កាប​បទល្មើស​ខាងលើ​នេះ​ បានធ្វេីឡេីង​កាលពីថ្ងៃ​ទី​២១…