អ្នកនាំពាក្យក្រសួងបរិស្ថាន៖ យុទ្ធនាការចែកជូនពលរដ្ឋដាំកូនឈើដោយឥតគិតថ្លៃចំនួន ១លានដើម នៅក្នុងឆ្នាំ២០២៤នឹងទទួលបានជោគជ័យ

ភ្នំពេញ ៖ គិតត្រឹមថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រសួងបរិស្ថាន តាមរយះ មន្រ្តីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានរាជធានី និងខេត្តនានា បានបណ្តុះកូនឈើចំនួន ៤១៦,១៦៣ដើម សម្រាប់យុទ្ធនាការ ១០ តុលា ឆ្នាំ២០២៣ របស់ក្រសួងបរិស្ថាន ស្តីពីការចែកជូនកូនឈើជាង ១លានដើមជារៀងរាល់ឆ្នាំ ជូនប្រជាពលរដ្ឋកម្ពុជា…

ករណីក្មេងស្ទាវវាយគ្នា នៅលើឧទ្យានជាតិភ្នំគិរីរម្យ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ម្សិលមិញនេះ ពុំមានករណីស្លាប់ , មានតែរបួស

ខេត្តកំពង់ស្ពឺ ៖ រដ្ឋបាលស្រុកភ្នំស្រួច បញ្ជាក់ថា ករណីក្មេងស្ទាវវាយគ្នា នៅលើឧទ្យានជាតិភ្នំគិរីរម្យ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ម្សិលមិញនេះ ពុំមានករណីស្លាប់ដូចការលើកឡើងតាមបណ្តាញសង្គមហ្វេសប៊ុកនោះទេ ហើយភ្លាមៗបន្ទាប់ពីមានករណីខាងលើកើតឡើង កម្លាំងនគរបាលស្រុកភ្នំស្រួច បានឃាត់ខ្លួនជនសង្ស័យបាន៣នាក់ផងដែរ ដើម្បីកសាងសំណុំរឿងអនុវត្តតាមនីតិវិធីច្បាប់។រដ្ឋបាលស្រុកភ្នំស្រួច សូមជម្រាបជូនសាធារណៈជនមេត្តាជ្រាបថា ផ្អែកតាម Page Facebook មានករណីក្មេងទំនើងបង្ករអំពើហឹង្សានៅឧទ្យានជាតិគីរីរម្យបណ្តាលអោយស្លាប់មនុស្ស រដ្ឋបាល…

តម្លៃប្រេង ចាប់ពីថ្ងៃទី១១-២០ ខែកុម្ភៈ ឆ្នាំ២០២៤ ,សាំង = ៤.៣០០៛ (ចុះថ្លៃ ៥០៛), ម៉ាស៊ូត = ៤.២៥០៛ (តម្លៃដដែល)

ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ឱ្យដឹងថា ៖ ផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈ ពីថ្ងៃទី១១ ដល់២០ ខែកុម្ភ: ឆ្នាំ២០២៤ នឹងត្រូវ លក់៤.៥៦៥រៀល/បើត្រ សម្រាប់សាំងធម្មតា Gasoline 92 និង ៤.៥១៥រៀល/បើត្រ សម្រាប់ប្រេងម៉ាស៊ូត Gasoil Soppes។អនុវត្តតាមមាគោលការណ៍ដែលដាក់ចុះដោយ…

៥ថ្ងៃនៃម៉ោងរដ្ឋបាលក្នុងសប្ដាហ៍នេះ មន្រ្តីផ្ដល់សេវាអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋទូទាំងប្រទេសជាង១ម៉ឺន៣ពាន់សេវា!

ភ្នំពេញ ៖ ក្នុងរយៈពេល៥ថ្ងៃ នៃម៉ោងការងារដ្ឋបាល ពោលគឺចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែកម្ភៈ ឆ្នាំ២០២៤ នេះ មន្រ្តីរាជការស៊ីវិលនិងមន្រ្តីនគរបាលជាតិ នៃក្រសួងមហាផ្ទៃ ដែលទទួលបន្ទុកលើការងារសេវាអត្តសញ្ញាណកម្ម ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានបំពេញភារកិច្ចលើការងារផ្ដល់សេវាអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋទូទាំងប្រទេស សរុបបានចំនួន១៣. ៣៥៧សេវា។  លោក ទូច សុឃៈ…

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី ១០ កុម្ភៈ ចំនួន ០៨ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ១៥នាក់

ភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ១៥ នាក់ (ស្រី ០នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ០៨ករណី ទូទាំងប្រទេសនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ។ក្នុងចំណោមជនសង្ស័យចំនួន ១៥នាក់ រួមមាន ៖+ដឹកជញ្ជូន…

លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី១០ ខែកុម្ភៈ រកឃើញយានយន្តល្មើសចំនួន ១៤៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស

ភ្នំពេញ ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ បានឲ្យដឹងថា ចំនួនគោលដៅសរុប ៤៦គោលដៅ មានយានយន្តចូលគោលដៅចំនួន ១៨៤គ្រឿង, រថយន្តធំ ០៣គ្រឿង, រថយន្តតូច ៣០គ្រឿង និងម៉ូតូ ១៥១គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន…

អង្គការសហប្រជាជាតិបានស៊ើបអង្កេតការវាយប្រហារតាមអុី​នធឺណែតចំនួន ៥៨ ករណីមានតម្លៃ ៣ ពាន់លានដុល្លារពីប្រទេសកូរ៉េខាងជើង​

អ្នកឃ្លាំមើលការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិកំពុងស៊ើបអង្កេតការវាយប្រហារតាមអុីន​ធឺណែតរាប់សិបដែលសង្ស័យថាមកពីទឹកដីកូរ៉េខាងជើង។ ការវាយប្រហារត្រូវបានគេនិយាយថាបាននាំមកនូវប្រាក់ចំណូលចំនួន 3 ពាន់លានដុល្លារ នេះបើយោងតាមការដកស្រង់នៃរបាយការណ៍របស់អង្គការសហប្រជាជាតិ។អ្នកឃ្លាំមើលបានសរសេរថា “យើងកំពុងស៊ើបអង្កេត 58 ករណីដែលគេសង្ស័យថាការវាយប្រហារតាមអុីន​ធឺណែតពីប្រទេសកូរ៉េខាងជើងប្រឆាំងនឹងក្រុមហ៊ុនដែលទាក់ទងនឹងរូបិយប័ណ្ណគ្រីបតូពីឆ្នាំ 2017 ដល់ឆ្នាំ 2023 ដែលមានតម្លៃប្រហែល 3 ពាន់លានដុល្លារ” ។គណៈប្រតិភូកូរ៉េខាងជើងប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កនៅមិនទាន់ឆ្លើយតបនៅឡើយទេបន្ទាប់ពីមានហេតុការណ៍កើតឡើង។ កន្លងមក ទីក្រុងព្យុងយ៉ាងបានបដិសេធការចោទប្រកាន់ពីការវាយប្រហារតាមអុីន​ធឺណែត។ក្រុមអ្នកការទូតបាននិយាយថា របាយការណ៍ផ្លូវការរបស់អង្គការសហប្រជាជាតិស្តីពីបញ្ហានេះនឹងត្រូវចេញផ្សាយនៅចុងខែនេះ ឬដើមខែក្រោយ។ទោះជាយ៉ាងណាក៏ដោយ សកម្មភាពបន្ថែមទៀតប្រឆាំងនឹងកូរ៉េខាងជើងដោយអង្គការសហប្រជាជាតិ…

បារាំងគ្រោងផ្គត់ផ្គង់សព្វាវុធថ្មីដល់អ៊ុយក្រែន

មន្ត្រីបារាំងបាននិយាយថា ប្រទេសរបស់ខ្លួនកំពុងពិចារណាពង្រីកប្រភេទសព្វាវុធដែលផ្គត់ផ្គង់ដល់អ៊ុយក្រែន ដើម្បីបំពេញតាមស្តង់ដារសន្តិសុខខ្ពស់។នាយករដ្ឋមន្ត្រីបារាំងលោក Gabriel Attal ក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយនាយករដ្ឋមន្ត្រីអាល្លឺម៉ង់ Olaf Scholz នៅដើមសប្តាហ៍នេះ បាននិយាយថា Kiev បានទទួលមីស៊ីល SCALP ទំនើប កាំភ្លើងធំ Caesar រថពាសដែក AMX-10 RC ក៏ដូចជាកាំភ្លើងធំ…

តោះស្វែងយល់ពី ដែនជម្រកសត្វព្រៃពាមក្រសោប ធម្មជាតិស្រស់ស្អាត !

ភ្នំពេញ ៖ ដែនជម្រកសត្វព្រៃពាមក្រសោប គឺជាតំបន់ដែលមានព្រៃកោងកាងស្រស់ស្អាត និងធំជាងគេបង្អស់ក្នុងអាស៊ីអាគ្នេយ៍។ ដែនជម្រកសត្វព្រៃនេះជាបណ្តុំនៃព្រៃកោងកាងប្រមាណជា៦៤ប្រភេទ មានដូចជា ប្រភេទ Rhizophora mucronata និងប្រភេទ Rhizophora ដទៃទៀត ដែលអមទៅដោយដងព្រែកទឹកប្រៃខ្វាត់ខ្វែង និងបានផ្តល់ផលនេសាទដល់ប្រជានេសាទប្រមាណជា ១ម៉ឺននាក់ កំពុងរស់នៅដោយផ្ទាល់នៅក្នុងតំបន់នេះ។ តំបន់ពាមក្រសោបនេះ ក៏មានវត្តមានដីមមោក ដែលមានសារៈសំខាន់ជាអន្តរជាតិ…

ព័ត៌មានបឋម៖ សង្ស័យភ្លើងប្រចណ្ឌ មេធាវីម្នាក់ បានជិះរថយន្តមកបាញ់សម្លាប់សង្សារ ដល់មុខផ្ទះ

ភ្នំពេញ ៖ សង្ស័យភ្លើងប្រចណ្ឌ មេធាវីម្នាក់ បានជិះរថយន្តមកបាញ់សម្លាប់សង្សារ ដល់មុខផ្ទះ នាយប់ថ្ងៃទី៨ខែកុម្ភៈឆ្នាំ២០២៤ ផ្លូវ១៩៦៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ជនដៃដល់រូបនោះ បានជិះរថយន្តម៉ាក MG ពណ៌ខ្នៅពាក់ផ្លាកលេខ ភ្នំពេញ 2BS 8007 ។លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានឱ្យថា…