ពលរដ្ឋលើសពី៩០% នៅលើពិភពលោកថ្កោលទោសដល់អាមេរិក «រកប្រាក់កម្រៃពីសង្គ្រាម»

ឈ្មួញសង្គ្រាមអាមេរិកពិតជាមិនចង់ឱ្យពិភពលោកស្ងប់ស្ងាត់មានសន្តិភាពនោះឡើយ ដោយសារតែ អាមេរិករកប្រាក់ចំណូលបានយ៉ាងច្រើនពីភាពតានតឹងនៅជុំវិញពិភពលោក ។កាលពីឆ្នាំសារពើពន្ធ ២០២៣ ទំហំលក់សព្វាវុធទៅកាន់បរទេសរបស់អាមេរិកបានឈានដល់២៣៨ ពាន់លានដុល្លារអាមេរិក ដែលបានបំបែកកំណត់ត្រាថ្មី ព្រមពេលជាមួយនេះផងដែរ ទំហំថវិកាការពារជាតិក្នុងឆ្នាំសារពើពន្ធ២០២៤ របស់អាមេរិកឈានដល់ទៅ ៨៨៦ ពាន់លានដុល្លាអាមេរិកឯណោះ។CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានធ្វើការស្ទង់ប្រជាមតិអន្តរជាតិមួយ ចំពោះអ្នកប្រើអុីនធើណេតទូទាំងពិភពលោក ដែលបានបង្ហាញឱ្យឃើញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន ៩៣,៨៨% ថ្កោលទោសយ៉ាងខ្លាំងចំពោះអាមេរិក ដែលបានបង្កភាពតានតឹងក្នុងក្របខ័ណ្ឌពិភពលោក…

បម្រុង​ដឹកទៅវៀតណាម​ គ្របតង់លោតឆ័ត្រ​ អាវុធហត្ថ​ ចាប់ប្រគល់ឲ្យជំនាញ​

ខេត្តរតនគិរី៖ រថយន្តមួយគ្រឿងដឹកគល់ធ្នង់ពកពេញព្រៀបបម្រុងនាំចេញទៅក្រៅប្រទេស តែត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងបានលុងស្ទាក់បង្ក្រាបចាប់បានភ្លាមៗ ហើយក៏ប្រគល់ឱ្យខណ្ឌរដ្ឋបាលព្រៃឈើខេត្តចាត់ការបន្ត។      ការស្ទាក់ឃាត់បានរថយន្តនោះធ្វើឡើងនៅយប់ថ្ងៃទី០២ខែកុម្ភៈ ឆ្នាំ២០២៤នៅត្រង់ចំណុចមុខសាលាអន្ទេវាសិកដ្ឋានស្ថិតក្នុងភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ។     តាមប្រភពបង្ហើបថា រថយន្តដឹកគល់ធ្នង់នោះបើកបរចេញពីភូមិសាស្ត្រស្រុកវើនសៃបោះពួយមានល្បឿនយ៉ាងលឿនតាមផ្លូវជាតិលេខ78Aឆ្លងកាត់ស្រុកអូរជុំសំដៅចូលមកក្រុងបានលុងនិងបន្តទៅមុខទៀត តែត្រូវកម្លាំងកងរាជអាវុធហត្ថបង្ក្រាបបានតែម្តង។    នៅក្នុងការបង្ក្រាបនោះដែរគេឃើញកម្លាំងកងរាជអាវុធហត្ថឃាត់បានទាំងអ្នកបើកបររថយន្តនិងព្រូឡានម្នាក់ផងដែរបញ្ជូនមកឱ្យជំនាញ។     រថយន្តដែលដឹកបទល្មើសប្រភេទ គល់ឈើពកធ្នង់ដ៏មានតម្លៃខាងលើនេះកម្លាំងកងរាជអាវុធហត្ថក្រុងបានលុងបានឱ្យដឹងថា  រថយន្តនោះម៉ាកហុីយ៉ាន់ដាយទម្ងន់៥តោន…

ក្រុមគាំទ្រអុីរ៉ង់ វាយប្រហារដោយកាំជ្រួចជាបន្តបន្ទាប់ជាការសងសឹកនឹងអាមេរិក

មូលដ្ឋានទ័ពអាមេរិកក្នុងខេត្ត Deir ez-Zor ភាគខាងកើតប្រទេសស៊ីរី ក្បែរតំបន់ឧស្ម័ន Koniko ត្រូវបានវាយប្រហារដោយមីស៊ីល។ ឧបទ្ទវហេតុនេះបង្ហាញថាភាពតានតឹងនៅក្នុងតំបន់កំពុងកើនឡើងយ៉ាងខ្លាំង។ព័ត៌មានអំពីការវាយប្រហារលើមូលដ្ឋានទ័ពអាមេរិកកាលពីថ្ងៃទី 3 ខែកុម្ភៈ ត្រូវបានរាយការណ៍ និងបញ្ជាក់ដោយប៉ុស្តិ៍ទូរទស្សន៍លីបង់ Al Mayadeen និងអ្នកជំនាញរុស្ស៊ី Mikhail Zvinchuk ។យោងតាមប្រភពបានឱ្យដឹងថា មូលដ្ឋានទ័ពអាមេរិក គឺជាគោលដៅនៃកាំជ្រួចប្រហែល…

សង្គ្រាមរាលដាលកាន់តែធំ ក្រុមប្រឹក្សាសន្តិសុខ UN នឹងកោះប្រជុំនាដើមសប្តាហ៍ក្រោយ

សារព័ត៌មាន AFP នាថ្ងៃអាទិត្យ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ បានផ្សាយថា ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ (UN) នឹងបើកកិច្ចប្រជុំបន្ទាន់មួយនារសៀលថ្ងៃចន្ទដើមសប្តាហ៍ក្រោយនេះ ពាក់ព័ន្ធការវាយប្រហាររបស់ទីក្រុងវ៉ាស៉ីនតោននៅប្រទេសអ៉ីរ៉ាក់និងស៉ីរី ដែលជាសកម្មភាពសងសឹកសម្រាប់ការស្លាប់នៃទាហានអាមេរិក ៣នាក់។ប្រភពពីក្រុមអ្នកការទូតបានប្រាប់ AFP ឱ្យដឹងថា កិច្ចប្រជុំបន្ទាន់ខាងលើដែលត្រូវបានស្នើឡើងដោយសមាជិកអចិន្រ្តៃយ៍គឺប្រទេសរុស្ស៉ី នឹងប្រព្រឹត្តទៅនាវេលាម៉ោង៤រសៀលថ្ងៃចន្ទ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៤…

រុស្ស៊ីព្រមានអង្គការណាតូពីការ«លេងជាមួយភ្លើង»ពេលចល័តទាហាន៩០.០០០នាក់សម្រាប់សមយុទ្ធនៅជិតព្រំដែន

អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Dmitry Medvedev បានចេញសេចក្តីព្រមានមួយ បន្ទាប់ពីសម្ព័ន្ធមិត្តយោធាណាតូ បានប្រកាសបើកសមយុទ្ធយោធាទ្រង់ទ្រាយធំបំផុតចាប់តាំងពីសង្គ្រាមត្រជាក់មក។យោងតាមទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS ដែលធ្វើអត្ថាធិប្បាយលើសមយុទ្ធ “អ្នកការពារដ៏រឹងមាំ 2024” របស់ណាតូ លោក មេដវេដេវ បាននិយាយថា នេះគឺជាទង្វើដ៏គ្រោះថ្នាក់បំផុតនៃ “ការលេងជាមួយភ្លើង” ។លោក Medvedev បានប្រកាសថា…

សមាជិកសភាគណបក្សប្រឆាំងថៃចំនួន ៤៤រូប ប្រឈមនឹងហានិភ័យនៃការ ហាមប្រាមធ្វើសកម្មភាពនយោបាយអស់មួយជីវិត

នៅព្រឹកថ្ងៃទី 3 ខែកុម្ភៈ កាសែតបាងកកប៉ុស្តិ៍ បានផ្សាយ ថាសមាជិកសភាចំនួន 44 នាក់នៃគណបក្សឆ្ពោះទៅមុខ (MFP) រួមទាំងប្រធានទីប្រឹក្សា Pita Limjaroenrat អាចប្រឈមមុខនឹងការហាមឃាត់ពេញមួយជីវិតពីសកម្មភាពនយោបាយ។សមាជិកសភាទាំងនេះបច្ចុប្បន្នជាកម្មវត្ថុនៃការស៊ើបអង្កេតថាតើពួកគេបានអនុវត្តតាមច្បាប់ក្រមសីលធម៌ទាក់ទងនឹងជំហររបស់ពួកគេលើបញ្ហាច្បាប់ស្តីពីការប្រមាថព្រះមហាក្សត្រដែរឬទេ។បាងកកប៉ុស្តិ៍បានរាយការណ៍ថា កាលពីថ្ងៃទី 2 ខែកុម្ភៈ លោកមេធាវី Theerayut Suwankesorn បានដាក់ញត្តិទៅគណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយ…

គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង!​ ខណៈ​មនុស្សស្លាប់ ០២នាក់ និងរបួសធ្ងន់ស្រាល ០៤នាក់

ភ្នំពេញ​៖​ គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ខណៈករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ​២០២៤នេះ​ បានកើតឡើងចំនួន ០៤លើក បណ្តាលឲ្យមនុស្សស្លាប់ ០២នាក់ និងរបួសធ្ងន់ស្រាល ០៤នាក់។ជាក់ស្ដែង​យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានបញ្ជាក់ថា​ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនេះ​ បានកើតឡើងចំនួន ០៤លើក…

នៅឆ្នាំ 2023 សហរដ្ឋអាមេរិករកចំណូលបានចំនួន 238 ពាន់លានដុល្លារតាមរយៈការលក់អាវុធ

ក្រសួងការបរទេសអាមេរិកបានប្រកាសថា ការលក់សម្ភារៈយោធា និងសព្វាវុធរបស់សហរដ្ឋអាមេរិកទៅឱ្យរដ្ឋាភិបាលបរទេសក្នុងឆ្នាំ 2023 បានកើនឡើង 16% ដល់កម្រិតកំណត់ត្រា 238 ពាន់លានដុល្លារ។មូលហេតុដែលអាមេរិករកចំណូលបានយ៉ាងច្រើនតាមរយៈការលក់អាវុធគឺដោយសារតែប្រទេសនានាកំពុងព្យាយាមបំពេញបន្ថែមនូវឃ្លាំងអាវុធដែលខ្លួនបានផ្តល់ឱ្យអ៊ុយក្រែនឬទិញទំនិញដើម្បីត្រៀមទប់ទល់នឹងជម្លោះធំដែលអាចកើតមានឡើងនាពេលអនាគត។ លេខទាំងនេះពង្រឹងការរំពឹងទុកសម្រាប់ការលក់កាន់តែខ្លាំងពីក្រុមហ៊ុនអាវុធដូចជា Lockheed Martin, General Dynamics និង Northrop Grumman ។ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនទាំងនេះត្រូវបានគេរំពឹងថានឹងកើនឡើងយ៉ាងខ្លាំងចំពេលមានការកើនឡើងនៃអស្ថិរភាពពិភពលោក។ក្រសួងការបរទេសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការលក់និងផ្ទេរអាវុធត្រូវបានចាត់ទុកថាជា…

ប្រមុខក្រសួងការពារជាតិអាមេរិក Lloyd Austin កើតជំងឺមហារីក

សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២ ខែកុម្ភៈ ឆ្នាំ២០២៤ បានផ្សាយថា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានសូមអភ័យទោសចំពោះការលាក់បាំង ការធ្វើរោគវិនិច្ឆយជំងឺមហារីកក្រពេញប្រូស្តាតរបស់លោក និងការសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយមិនបានប្រាប់លោកប្រធានាធិបតី ចូ បៃដិន និងរដ្ឋាភិបាលអាមេរិកឱ្យដឹងមុន។ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ…

កម្លាំងកងរាជអាវុធហត្ថខេត្តបង្ក្រាបនិងឃាត់ខ្លួនមុខសញ្ញាចែកចាយនិងរក្សាទុកនូវសារធាតុញៀនចំនួន៧នាក់បញ្ជូនទៅសាលាដំបូងខេត្ត

ខេត្តព្រះវិហារ៖ បក្ខពួកក្រុមជនសង្ស័យដែលរក្សាទុកនិងចែកចាយនូវសារធាតុញៀនចំនួន៧នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារធ្វើការបង្ក្រាបនិងឃាត់ខ្លួនជាបន្តបន្ទាប់។ការឃាត់ខ្លួនជនសង្ស័យទាំង៧នាក់នោះកម្លាំងកងរាជអាវុធហត្ថខេត្តសហការជាមួយនឹងកម្លាំងកងរាជអាវុធហត្ថស្រុកគូលែន ទើបនៅវេលាម៉ោងប្រមាណ១ៈ៣០នាទីថ្ងៃទី២៩ខែមករាឆ្នាំ២០២៤បានចុះឆ្មក់ឃាត់សំបុកមុខសញ្ញាបានមួយក្រុមមានជនសង្ស័យដែលរក្សាទុកនិងជួញដូរនូវសារធាតុញៀនស្ថិតក្នុងភូមិស្រយ៉ង់ត្បូង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។ក្រោមការចង្អុលបង្ហាញនិងបញ្ជាពីលោកឧត្តមសេនីយ៍ត្រី កង សៅគុណមេបញ្ជាការកងរាជអាវុធខេត្តព្រះវិហារនិងក៏មានការសម្របសម្រួលពីលោកទី សុវីនថាល់ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារផងដែរ។ក្នុងប្រតិបត្តិការនោះកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ទី១.ឈ្មោះ រិន សុភាពភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកសិករ។ទី២.ឈ្មោះ ឆិល លីន ភេទស្រី មុខរបរកម្មការិនីរោងចក្រ។ ទី៣.មឿង កូលាបភេទស្រី…