នៅព្រឹកថ្ងៃទី 3 ខែកុម្ភៈ កាសែតបាងកកប៉ុស្តិ៍ បានផ្សាយ ថាសមាជិកសភាចំនួន 44 នាក់នៃគណបក្សឆ្ពោះទៅមុខ (MFP) រួមទាំងប្រធានទីប្រឹក្សា Pita Limjaroenrat អាចប្រឈមមុខនឹងការហាមឃាត់ពេញមួយជីវិតពីសកម្មភាពនយោបាយ។
សមាជិកសភាទាំងនេះបច្ចុប្បន្នជាកម្មវត្ថុនៃការស៊ើបអង្កេតថាតើពួកគេបានអនុវត្តតាមច្បាប់ក្រមសីលធម៌ទាក់ទងនឹងជំហររបស់ពួកគេលើបញ្ហាច្បាប់ស្តីពីការប្រមាថព្រះមហាក្សត្រដែរឬទេ។
បាងកកប៉ុស្តិ៍បានរាយការណ៍ថា កាលពីថ្ងៃទី 2 ខែកុម្ភៈ លោកមេធាវី Theerayut Suwankesorn បានដាក់ញត្តិទៅគណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយ (NACC) របស់ប្រទេសថៃ សុំឱ្យទីភ្នាក់ងារស៊ើបអង្កេតការចោទប្រកាន់ពីបទរំលោភលើក្រមសីលធម៌យ៉ាងធ្ងន់ធ្ងររបស់តំណាងរាស្រ្តចំនួន 44 នាក់ – ដែលបានស្នើច្បាប់ដើម្បីកែប្រែមាត្រា 112 នៃក្រមព្រហ្មទណ្ឌ។ ក្រមដែលត្រូវបានគេស្គាល់ផងដែរថាជាច្បាប់ប្រមាថព្រះមហាក្សត្រ។
ក្រៅពីមេធាវី Theerayut អតីតទីប្រឹក្សាគណៈកម្មាធិការសភាទទួលបន្ទុកកិច្ចការច្បាប់ លោក Sonthiya Sawasdee ក៏បានដាក់ញត្តិស្រដៀងគ្នានេះទៅកាន់ NACC ផងដែរ។
ប្រធានទីប្រឹក្សាគណបក្ស MFP – លោក Pita Limjaroenrat គឺជាសមាជិកសភាម្នាក់ក្នុងចំណោមសមាជិកសភាចំនួន 44 នាក់នៃគណបក្សនេះដែលត្រូវបានចោទប្រកាន់ថាមិនបានគោរពតាមក្រមសីលធម៌ទាក់ទងនឹងជំហររបស់ពួកគេលើបញ្ហាច្បាប់ស្តីពីការប្រមាថ៕ ដោយ៖ ធីរីណា

By admin

Leave a Reply

Your email address will not be published. Required fields are marked *