ចិនព្រមានអាមេរិក ណាតូព្រមានចិនឲ្យឈប់ជួយរុស្ស៉ី
អាល្លឺម៉ង់ចិន៖កាលពីថ្ងៃសុក្រ ទី២៦ ខែមេសានេះចិនបានជំរុញឱ្យរដ្ឋមន្ត្រីការបទេសអាមេរិក លោក Antony Blinken ចូលរួមដោះស្រាយការកើនឡើងការខ្វែងគំនិតគ្នា ឬក៏ ចង់ឃើញទំនាក់ទំនងរវាងមហាអំណាចទាំង២ធ្លាក់ចុះដុនដាប ខណៈកិច្ចចរចាចាប់ផ្ដើមក្នុងទីក្រុងប៉េកាំង។ ទីភ្នាក់ងារសារព័ត៌មាន AFPបានផ្សាយឲ្យដឹងថា៖លោក Blinken ដែលកំពុងស្ថិតក្នុងប្រទេសចិន សម្រាប់ការបំពេញទស្សនកិច្ចជាលើកទី២ ក្នុងរយៈពេលជិតមួយឆ្នាំ ដោយបង្ហាញក្ដីសង្ឃឹមពីភាពរីកចម្រើនក្នុងកិច្ចចរចា ជាមួយថ្នាក់ដឹកនាំចិន ប៉ុន្តែបានអះអាងថាលោកនឹងលើកឡើងដោយផ្ទាល់ពីបញ្ហាខ្វែងគំនិតគ្នាមួយចំនួន ដែលត្រូវបានគេរំពឹងថានឹងមានរួមបញ្ចូលទាំងបញ្ហាសង្គ្រាមនៅ…