សារព័ត៌មាន AFP បានផ្សាយថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃអង្គារ ទី២៣ ខែមេសានេះបានឱ្យដឹងថាមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុនបានចុះត្រួតពិនិត្យ និងបញ្ជាដោយផ្ទាល់លើការធ្វើសមយុទ្ធហាត់សមវាយបកដោយប្រើប្រាស់អាវុធនុយក្លេអ៊ែរជាលើកដំបូង ដែលនេះជាការបញ្ជូនសារច្បាស់ៗទៅកាន់សត្រូវរបស់ខ្លួន។

សមយុទ្ធហាត់សមខាងលើ ធ្វើឡើងកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ហើយបើតាម KCNA លោក គីម ជុងអ៊ុនបានដឹកនាំបញ្ជាដោយផ្ទាល់លើការធ្វើសមយុទ្ធនេះដែល មានការចូលរួមពីកងកម្លាំងកាំភ្លើងធំរបស់កូរ៉េខាងជើងផងដែរ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានបញ្ជាក់ទៀតថារ៉ុក្កែតជាច្រើនគ្រាប់បានវាយប្រហារចំគោលដៅ ដែលស្ថិតនៅចម្ងាយ៣៥២គីឡូម៉ែត្រ ខណៈលោក គីម ជុងអ៊ុនបានបង្ហាញការពេញចិត្តជាខ្លាំងចំពោះការធ្វើសមយុទ្ធនេះ។
យោធាកូរ៉េខាងត្បូង កាលពីថ្ងៃចន្ទ ទី២២ ខែមេសាបាននិយាយថាមានមីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លីជាច្រើនគ្រាប់ត្រូវបានបាញ់ចេញពីទីក្រុងព្យុងយ៉ាង ដោយហោះបានចម្ងាយ ជាង៣០០គីឡូម៉ែត្រ មុននឹងធ្លាក់ចូលក្នុងដែនទឹកភាគខាងកើតនៃឧបទ្វីបកូរ៉េ៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *

មាតិកាផ្សេងៗ